ក្រសួងសង្គមកិច្ច ផ្តល់របបគោលនយោបាយពិនិត្យ និងថែទាំសុខភាពជូនជនពិការក្រីក្រជាង ៣០០នាក់ តាមសហគមន៍នៅស្រុកថ្មគោល ខេត្តបាត់ដំបង

FN​ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់របបគោលនយោបាយពិនិត្យ និងថែទាំសុខភាព ជូនជនពិការក្រីក្រតាមសហគមន៍ ចំនួន៣២៨នាក់ នៅស្រុកថ្មគោល ខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។ ពិធីប្រគល់ និងផ្តល់នេះ ធ្វើឡើងដោយមានការចូលរួមពីលោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងរបស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក យី វាសនា សមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ ក្នុងពិធីបើកផ្តល់របបគោលនយោបាយពិនិត្យថែទាំសុខភាព និងបើកគណនីធនាគារជូន ជនពិការភាពក្រីក្រនៅតាមសហគមន៍ ចំនួន៣២៨នាក់ មកពីស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងបរិវេណសាខាធនាគារអេស៊ីលីដាស្រុកថ្មគោល។ កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំរបស់មូលនិធិជនពិការ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ គណៈអភិបាលស្រុកថ្មគោល ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ត និងបងប្អូនជនពិការជាច្រើនរូបទៀត។ នាឱកាសនោះ លោក សែម សុខា បានលើកឡើងពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើបងប្អូនជនពិការ ដោយបានដាក់ចេញនូវយន្តការមួយចំនួនសម្រាប់លើកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ជនពិការ ដើម្បីពួកគាត់មានលទ្ធភាពចូលរួមគ្រប់សកម្មភាពរបស់សង្គម។…

រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាឲ្យអគ្គនាយកដ្ឋានកសិកម្ម បញ្ជូនគ្រឿងយន្តកសិកម្ម និងពូជស្រូវ ចុះជួយស្តារធ្វើការដាំដុះស្រូវឡើងវិញ ជូនសហគមន៍កសិកម្មនៅឃុំត្បែង ខេត្តកំពង់ធំ

FN​ ៖ តបតាមសំណូមពរ របស់សហគមន៍កសិកម្មនៅក្នុងឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងពេលដំណើរបំពេញបេសកកម្ម របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចុះត្រួតពិនិត្យគ្រោះរាំងស្ងួត នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបនាពេលថ្មីៗ, នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានចាត់ឲ្យលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម បញ្ជូនគ្រឿងយន្តកសិកម្ម ចុះជួយស្តារធ្វើការដាំដុះស្រូវឡើងវិញ រួមទាំងស្រូវពូជផងដែរ ចែកជូនដល់សមាជិកសហគមន៍ ដែលសកម្មក្នុងការស្តារដំណាំស្រូវរបស់ពួកគាត់ឡើងវិញ។ នៅក្នុងដំណាក់កាលដំបូងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ចេញគ្រាប់ពូជស្រូវផ្ការំដួល ក្នុងក្របខ័ណ្ឌប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចំនួន២៩តោន ដើម្បីចែកជូនប្រជាជនជាង៣០០គ្រួសារ សម្រាប់ការស្តារឡើងវិញលើផ្ទៃដី២៩០ហិកតា។ ដំណាំស្រូវដែលភ្ជួរចោលនាពេលនេះ គឺជាប្រភេទស្រូវស្រាលមិនប្រកាន់រដូវស្ថិតក្នុងដំណាក់កាលផើម មានសភាពក្រិន និងមានស្មៅដុះច្រើន មិនអាចសង្គ្រោះបានទោះជាមានភ្លៀងធ្លាក់ ឬមានទឹកបូមសង្គ្រោះក៏ដោយ។ លោករដ្ឋមន្ត្រី វេង សាខុន បញ្ជាក់ឲ្យដឹងថា សហគមន៍កសិកម្មនៅឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គឺសហគមន៍កសិកម្មមួយដែលភាពសកម្ម ដោយបានប្រឹងប្រែងជីកប្រឡាយ ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លូន បំពាក់ម៉ាស៊ីន…

សម្តេចតេជោ ហ៊ុន សែន៖ ការផ្សព្វផ្សាយព័ត៌មានថាកម្ពុជាចុះហត្ថលេខាជាសម្ងាត់ជាមួយចិនប្រើមូលដ្ឋានយោធា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា

FN ៖ ប្រតិកម្មឆ្លើយតបភ្លាមៗពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះបានប្រកាសតាមបណ្តាញព័ត៌មាន Fresh News ថា ការផ្សព្វផ្សាយព័ត៌មានស្តីអំពីកម្ពុជាចុះហត្ថលេខាជាសម្ងាត់ជាមួយចិន ប្រើប្រាស់មូលដ្ឋានយោធា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ជាមួយខ្លឹមសារយ៉ាងដូច្នេះថា «នេះជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធា បរទេសវាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា»។ ប្រសាសន៍ឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីសារព័ត៌មានបរទេសមួយចំនួន ព្រមទាំងសារព័ត៌មាន VOA បានចេញផ្សាយដកស្រង់តាម សារព័ត៌មាន The Wall Street Journal ថា «ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។ កិច្ចព្រមព្រៀងនោះគឺកម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិនជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយ ដែលកសាងដោយចិននឹងអនុញ្ញាតឲ្យចិនប្រើជាមូលដ្ឋានយោធារយៈពេល៣០ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ…