រាជរដ្ឋាភិបាលកម្ពុជា អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «របបសន្តិសុខសង្គម»

FN ៖ សេចក្តីព្រាងច្បាប់ស្តីពី «របបសន្តិសុខសង្គម» ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងហើយ នៅក្នុងកិច្ចប្រជុំដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ។ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ច្បាប់ស្តីពីរបបសន្តិសុខសង្គមនេះមានវិសាលភាព ទូលំទូលាយ ដែលនឹងជំនួសឲ្យច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញតិនៃច្បាប់ស្តីពីការងារ ដែលបានប្រកាសឲ្យប្រើដោយព្រះរាជក្រម នស/រកម/០៩០២/០១៨ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០២ ដែលជាក្របខ័ណ្ឌគតិយុត្តគោលដំបូង ក្នុងការដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្ត នៃច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គមនេះ មានគោលបំណងបង្កើតឲ្យមានរបបសន្តិសុខសង្គមកម្ពុជា តាមគោលការណ៍សាមគ្គីធម៌ និងសមធម៌សង្គម ដែលរួមមាន ៤ផ្នែក គឺផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតក្រោមច្បាប់ស្តីពីការងារ គិតរួមទាំងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើតាមផ្ទះ ព្រមទាំងបុគ្គលស្វ័យនិយោជន៍។ សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម បានរៀបចំដោយអនុលោមតាមទម្រង់ដែលបានណែនាំរបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងត្រូវបានរៀបចំឡើងដោយក្រុមអ្នកច្បាប់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងបានសិក្សាស្រាវជ្រាវ ពិគ្រោះយោបល់ជាមួយក្រុមអ្នកជំនាញការផ្នែកច្បាប់ជាតិ និង ជាមួយដៃគូអភិវឌ្ឍនានា…

៦ខែ ឆ្នាំ២០១៩នេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី១៥៣ ក្រោមទុនជាង ៥ពាន់លានដុល្លារ ដែលបង្កើតការងារ ១.៦លានកន្លែង

FN ៖ នៅរយៈពេល៦ខែដំបូង ឆ្នាំ២០១៩នេះ កម្ពុជាអនុញ្ញាតឱ្យបង្កើតគម្រោងវិនិយោគថ្មីចំនួន១៥៣ ក្រោមទុនវិនិយោគ៥១៨១ លានដុល្លារអាមេរិក ដែលគម្រោងនេះបានបង្កើតការងារចំនួន ១៦៧៣៣០កន្លែង។ នេះបើយោងតាមរបាយការណ៍ត្រូវបានបង្ហាញដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅក្នុងសន្និសីទ នាព្រឹកថ្ងៃទី០១ ខែសីហានេះ។ យោងតាមរបាយការណ៍នេះ បានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈគណៈកម្មការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានសម្រេចឯកភាពលើគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មសរុបមាន ១៥៣គម្រោង ក្នុងនោះគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេស មាន ១១០គម្រោង និងគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ៤៣គម្រោង។ ចំនួនទឹកប្រាក់សរុបមានជាង ៥១៨១លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានជាង ១៦៧៣៣០កន្លែង។ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ គឺមានចំនួន១០៥គម្រោង ក្នុងនោះគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេសមាន ៧៤គម្រោង និងគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ៣១គម្រោង។ ក្នុងឆមាសទី១ ឆ្នាំ២០១៨ ទឹកប្រាក់វិនិយោគសរុបមានជាង ៣៥០០លានដុល្លារអាមេរិក៕

រដ្ឋមន្ដ្រីកសិកម្ម៖ គិតត្រឹមខែកក្កដា កម្ពុជានាំចេញផលិតផលកសិកម្ម ជាង ២លានតោន

FN ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ២០១៩នេះ កម្ពុជាបានធ្វើការនាំចេញផលិតផលកសិកម្ម សរុបជាង ២,៣៧លានតោន។ ការបញ្ជាក់ឲ្យដឹងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក ទទួលជួប លោក Eldeen Hasaaini bin Mohd ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំ កម្ពុជា ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិសយកសិកម្ម។ ជំនួបនេះ ធ្វើឡើងនៅទីស្ដីការ ក្រសួងកសិកម្ម នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ។ តាំងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយកម្ពុជា និងតែងតែគាំទ្រ ដល់ផលិតផលកសិកម្ម ដែលនាំចេញពីកម្ពុជា ទៅកាន់ទីផ្សារ នៃប្រទេសម៉ាឡេស៊ី នាពេលកន្លងមក។ លោក វេង សាខុន…