៦ខែ ឆ្នាំ២០១៩នេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី១៥៣ ក្រោមទុនជាង ៥ពាន់លានដុល្លារ ដែលបង្កើតការងារ ១.៦លានកន្លែង

FN ៖ នៅរយៈពេល៦ខែដំបូង ឆ្នាំ២០១៩នេះ កម្ពុជាអនុញ្ញាតឱ្យបង្កើតគម្រោងវិនិយោគថ្មីចំនួន១៥៣ ក្រោមទុនវិនិយោគ៥១៨១ លានដុល្លារអាមេរិក ដែលគម្រោងនេះបានបង្កើតការងារចំនួន ១៦៧៣៣០កន្លែង។ នេះបើយោងតាមរបាយការណ៍ត្រូវបានបង្ហាញដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅក្នុងសន្និសីទ នាព្រឹកថ្ងៃទី០១ ខែសីហានេះ។ យោងតាមរបាយការណ៍នេះ បានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈគណៈកម្មការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានសម្រេចឯកភាពលើគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មសរុបមាន ១៥៣គម្រោង ក្នុងនោះគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេស មាន ១១០គម្រោង និងគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ៤៣គម្រោង។ ចំនួនទឹកប្រាក់សរុបមានជាង ៥១៨១លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានជាង ១៦៧៣៣០កន្លែង។ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ គឺមានចំនួន១០៥គម្រោង ក្នុងនោះគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេសមាន ៧៤គម្រោង និងគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ៣១គម្រោង។ ក្នុងឆមាសទី១ ឆ្នាំ២០១៨ ទឹកប្រាក់វិនិយោគសរុបមានជាង ៣៥០០លានដុល្លារអាមេរិក៕

រដ្ឋមន្ដ្រីកសិកម្ម៖ គិតត្រឹមខែកក្កដា កម្ពុជានាំចេញផលិតផលកសិកម្ម ជាង ២លានតោន

FN ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ២០១៩នេះ កម្ពុជាបានធ្វើការនាំចេញផលិតផលកសិកម្ម សរុបជាង ២,៣៧លានតោន។ ការបញ្ជាក់ឲ្យដឹងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក ទទួលជួប លោក Eldeen Hasaaini bin Mohd ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំ កម្ពុជា ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិសយកសិកម្ម។ ជំនួបនេះ ធ្វើឡើងនៅទីស្ដីការ ក្រសួងកសិកម្ម នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ។ តាំងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយកម្ពុជា និងតែងតែគាំទ្រ ដល់ផលិតផលកសិកម្ម ដែលនាំចេញពីកម្ពុជា ទៅកាន់ទីផ្សារ នៃប្រទេសម៉ាឡេស៊ី នាពេលកន្លងមក។ លោក វេង សាខុន…

កម្ពុជា-តួកគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ

FN ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Suleyman Soylu រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី នាថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកសក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសកម្ពុជា និងតួកគី។ យោងតាម Facebook សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា នៅមុនពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ សម្ដេចក្រឡាហោម ស ខេង និងលោក Suleyman Soylu បានជួបពិភាក្សាទ្វេគ្នាភាគី ក្នុងបរិយាកាសប្រកបដោយមិត្តភាពយ៉ាងជិតស្និតបំផុត និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។ ក្រោយពីបានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ លោក Suleyman Soylu រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សាធាណរដ្ឋតួកគី និងសម្ដេចក្រឡាហោម ស ខេង បានអញ្ជើញមាន ប្រសាសន៍ទៅកាន់អង្គពិធី ដែលបានអញ្ជើញចូលរូមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ ។…