សម្តេចតេជោ ហ៊ុន សែន រំលឹកអនុស្សាវរីយ៍មិត្តភាពជាមួយនាយឧត្តមសេនីយ៍ សុក សារឿន, មិត្តភាព និងភាពជាបងប្អូន មិនសំដៅទៅលើបុណ្យសិក្ត័ ឋានៈនាទី ទ្រព្យសម្បត្តិនោះឡើយ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ បានបង្ហោះរូបថតអនុស្សាវរីយ៍ជាមួយនាយឧត្តមសេនីយ៍ សុក សារឿន និងបានបញ្ជាក់ថា ទោះជាពេលវេលា បុណ្យសិក្ត័ ឋានៈនាទី ឬទ្រព្យសម្បត្តិ មានការប្រែប្រួលក្តី ក៏ចំណងមិត្តភាពរវាងសម្តេច និងនាយឧត្តមសេនីយ៍ សុក សារឿន មិនបានផ្លាស់ប្តូរនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «រូបថតមួយសន្លឹកថតកាលពី៤៨ឆ្នាំមុន គឺឆ្នាំ១៩៧១ ដែលពេលនោះខ្ញុំមានអាយុ១៩ឆ្នាំ បងសុក សារឿន អាយុ២៩ឆ្នាំ។ ឯរូបថតមួយសន្លឹកទៀតថតថ្ងៃ៥ សីហា ២០១៩ ជាពេលដែលខ្ញុំឆ្លងពីអាយុ៦៧ឆ្នាំ មកអាយុ៦៨ឆ្នាំ ឯបង សុក សារឿន មានវ័យ៧៨ឆ្នាំ។ ទោះសភាពការណ៍មានការប្រែប្រួលទាំង នយោបាយសេដ្ឋកិច្ច សង្គមទាំងឋានៈ តួនាទី ទាំងវ័យ ទាំងរូបកាយ។ល។ តែចំណងមិត្តភាព និងភាពជាបងប្អូនរវាងគាត់ និងខ្ញុំមិនបានផ្លាស់ប្តូរទេ។ ៤៨ឆ្នាំមុនគាត់ជាមេបញ្ជាការរបស់ខ្ញុំ តែ៤០ឆ្នាំចុងក្រោយនេះគាត់មាន ឋានៈទាបជាងខ្ញុំវិញម្តង។ មិត្តភាព…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននាយនគរបាលជាង១ពាន់នាក់

FN ៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រវិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១,៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ និស្សិត និងសិក្ខាកាមជាមន្ត្រីនគរបាលដែលទទួលបានសញ្ញាបត្រ និងវិញ្ញាបនបត្រនៅថ្ងៃនេះរួមមាន៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន១៨០នាក់ នារី០៧នាក់, ថ្នាក់បរិញ្ញាបត្រ ចំនួន៣១៩នាក់, នារី៤០នាក់, សិក្ខាកាមថ្នាក់វិញ្ញាបនបត្រ ចំនួន៩៦៦នាក់ នារី៥៥នាក់។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រជូនដល់នគរបាល ហើយក៏មានមោទនភាពដែលបណ្ឌិត្យសភានគរបាលកម្ពុជា សម្រេចបាននូវសមិទ្ធផលជាច្រើនលើការបណ្តុះបណ្តាល។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសម្តេចក្រឡាហោម ស ខេង ដែលបានរៀបចំឱ្យមានការបណ្តុះបណ្តាលមន្ត្រីនគរបាល។ *…

សេចក្តីដកស្រង់ប្រសាសន៍ ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រដល់និស្សិត និងសិក្ខាកាម នៃបណ្ឌិត្យសភានគរបាលកម្ពុជា

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ! ពិតជាមានការរីករាយដោយឃើញវឌ្ឍនភាពនៃបណ្ឌិត្យសភានគរបាល ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដោយបានវិលត្រឡប់មកទីនេះសាជាថ្មីម្តងទៀត បន្ទាប់ពីលើកទីមួយ មកចែកជូនសញ្ញាបត្រនៅឆ្នាំ ២០១២ លើកទីពីរ មកធ្វើបឋកថានៅឆ្នាំ ២០១៦ ហើយលើកទីបី មកចូលរួមចែកសញ្ញាបត្រនៅថ្ងៃនេះ។ ខ្ញុំពិតជាមានការរីករាយដោយឃើញវឌ្ឍនភាពនៃបណ្ឌិត្យសភានគរបាលរបស់យើង ដែលបានខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ តើសម្លេងខ្ញុំស្អកខ្លាំងទេ? (…) ចឹងបានពួក​អាចង្រៃអស់ហ្នឹងវាចេះតែថាខ្ញុំឈឺ។ ឥឡូវ មិនបាច់ចាំស្អីទេ គ្រាន់តែដេក (ដេកឱ្យច្រើនចុះគីឡូ) យប់មិញ​ចុះ ១ គីឡូ ប្រៀបធៀបនឹងបាយល្ងាចហើយនឹងព្រលឹមឡើង … ឱ្យតែដេកលក់ឱ្យស្រួល ប៉ុន្តែវាទៅជាស្អកកឯណេះទៅវិញ មិនដឹងថាម៉េច? ប៉ុន្តែអត់អីទេ បន្តិចទៀតរត់ហើយ។ អម្បាញ់មិញ ខ្ញុំបានស្តាប់ដោយយកចិត្តទុកដាក់ចំពោះរបាយការណ៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាល អំពីវឌ្ឍភាពនៃការបណ្តុះបណ្តាលរបស់យើងនៅទីនេះ។ ខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រី នៃបណ្ឌិត្យសភានគរបាលរបស់យើង ដែលបានខិតខំធ្វើឱ្យមានវឌ្ឍនភាព នៃកិច្ចការទាំងនេះ។ ខ្ញុំសូមកោតសរសើរចំពោះសម្តេច ក្រឡាហោម ស ខេង ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ…