សម្តេចតេជោ ហ៊ុន សែន ប្រាប់អគ្គនាយកអង្គការ UNIDO ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសដ៏សំខាន់ សម្រាប់ជួយលើកស្ទួយសេដ្ឋកិច្ច

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសបំពេញទស្សនកិច្ច នៅប្រទេសហុងគ្រី បានអនុញ្ញាតឲ្យលោក Li Yong (លី យ៉ុង) អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO) ចូលជួបដើម្បីពិភាក្សាការងារ នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី។ ក្នុងការឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនអគ្គនាយកអង្គការ UNIDO អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា អភិវឌ្ឍន៍ខេត្តព្រះសីហនុ ប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ក្នុងការគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ឲ្យដឹងក្រោយក្នុងជំនួបរវាងសម្តេចតេជោ និង លោក លី យ៉ុង ថាក្នុងជំនួបនោះ លោក លី យ៉ុង បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា លោកពិតជាមានកិត្តិយស ដែលបានជួបសម្តេចតេជោនៅពេលនេះ ដែលជាឱកាសដែលលោកអាចសម្តែងការគោរព និងសម្តែងការគួរសមដល់សម្តេចតេជោនាយករដ្ឋមន្ត្រី។ លោកបានគូសបញ្ជាក់ថា នៅឆ្នាំ២០១៧ UNIDO និងកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយគ្នា និងបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការ ដែលដំណើរការនេះ បានវិវត្តន៍ទៅមុខរលូន…

ប្រធានាធិបតីហុងគ្រី ប្រកាសជំហថា នឹងនៅតែបន្តគាំទ្រដល់ប្រទេសកម្ពុជា ប្រឆាំងការដក EBA

FN ៖ លោក Janos Ader ប្រធានាធិបតីហុងគ្រី បានប្រកាសជំហរថា រដ្ឋាភិបាលហុងគ្រី ក្នុងនាមជាសមាជិកអឺរ៉ុប នឹងនៅតែបន្តគាំទ្រដល់ប្រទេសកម្ពុជា ហើយប្រឆាំងចំពោះការដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ពីប្រទេសកម្ពុជា។ ការប្រកាសជំហរនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ លោកប្រធានាធិបតីហុងគ្រី នៅប្រទេសហុងគ្រី នារសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ។ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងអំពីលទ្ធផល នៃជំនួបនេះថា នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានលើកចំណុចពាក់ព័ន្ធ EBA។ សម្តេចបានស្នើលោកប្រធានាធិបតីហុងគ្រី បន្តជួយកម្ពុជាពាក់ព័ន្ធនឹងបញ្ហា EBA ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចបានគូសបញ្ជាក់ថា ការសម្រេចយ៉ាងណា អាស្រ័យលើសហភាពអឺរ៉ុប ប៉ុន្តែធ្វើយ៉ាងណាឱ្យសហភាពអឺរ៉ុប ធ្វើការសម្រេចប្រកបដោយយុត្តិធម៌សម្រាប់កម្ពុជា។ បន្ទាប់ពីលើកឡើងពីប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ហើយនោះ លោក កៅ…

លទ្ធផលជំនួបទ្វេភាគីសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តី ប៊ុលហ្គារី

សន្និសីទសារព័ត៌មានរួមគ្នាជាមួយ នាយករដ្ឋមន្ត្រី ប៊ុលហ្ការី ឯកឧត្តម នាយករដ្ឋមន្រ្តី Boyko Borissov ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ​ជាបឋម ខ្ញុំសូមអរគុណដល់ឯកឧត្តម នាយករដ្ឋមន្រ្តី រដ្ឋាភិបាលប៊ុលហ្ការី ដែលបានទទួលខ្ញុំ និងគណៈប្រតិភូកម្ពុជា ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការនៅទីនេះ។ នេះជាលើកទី ៥ ដែលខ្ញុំទស្សនកិច្ចនៅប៊ុលហ្ការី។​ ៤ លើក នៅដើមទសវត្សរ៍ ៨០។ តាំងពីពេលនោះមក ប្រទេសទាំងពីរមានការប្រែប្រួលនៅក្នុងបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួន ប៉ុន្តែ ក្នុងស្ថានភាពជាមិត្តចាស់ យើងតែងរកគ្នាជានិច្ច។ ទំនាក់ទំនងរវាងកម្ពុជា និងប៊ុលហ្ការី គឺមានប្រវត្តិជាង ៦០ ឆ្នាំ រួចមកហើយ ក្នុងនោះ កម្ពុជាអរគុណចំពោះប៊ុលហ្ការី ដែលបានផ្ដល់ជំនួយសម្រាប់កម្ពុជាក្នុងគ្រា ដែលកម្ពុជាលំបាកបំផុតក្រោយរបបប្រល័យពូជសាសន៍របស់ពួកខ្មែរក្រហម។ ខ្ញុំ ជាមួយនឹង ឯកឧត្តម នាយករដ្ឋមន្រ្តី បានជួបគ្នានៅទីក្រុងញូវយ៉កកាលពីឆ្នាំទៅ នៅឯទីស្នាក់ការអង្គការសហប្រជាជាតិ ហើយទើបថ្ងៃនេះ យើងក៏មានការជួបគ្នា ហើយនិយាយគ្នាដោយស្មោះត្រង់ ទៅលើទំនាក់ទំនងទ្វេភាគី ដែលយើងមានស្រាប់។ ខ្ញុំគិតថា ទស្សនកិច្ចរបស់ខ្ញុំនេះ នឹងបង្កើតបាននូវលទ្ធផលផ្លែផ្កាថ្មីៗថែមទៀត ហើយនិងជាផែនទីចង្អុលផ្លូវសម្រាប់ការពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ ខ្ញុំយកឱកាសនេះ…