កម្ពុជាទទួលចំណូលបាន ១០៩លានដុល្លារ ពីការនាំចេញអង្ករជាង១៥ម៉ឺនតោន នៅត្រីមាសទី១ឆ្នាំនេះ

FN ៖ ការនាំចេញអង្កររបស់កម្ពុជា នៅត្រីមាសទី១ ដើមឆ្នាំ២០២១នេះ សម្រេចបាន ១៥៣,៦៨៨តោន គិតជាទឹកប្រាក់មានចំនួន ១០៩.៧៣ លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែមេសានេះ។ សហព័ន្ធស្រូវអង្ករកម្ពុជាបន្តថា ចំពោះទិសដៅទីផ្សារនៃការនាំចេញ ក្នុងរយៈពេលមួយត្រីមាសនេះ ចំណែកធំជាងគេ គឺទៅកាន់ប្រទេសចិន និងតំបន់ស្វយ័តហុងកុង និងម៉ាកាវផងដែរ ក្នុងនោះមានចំនួន ៨៥,៣៧០តោន ស្មើនឹង ៥៥.៥៥%។ រីឯទីផ្សារធំទី២ គឺទីផ្សារសហភាពអឺរ៉ុប ១៩ប្រទេស និងអង់គ្លេស ដែលនាំចេញបានចំនួន ៣៨,៤៣៩តោន ស្មើនឹង ២៥.០១% ក្នុងនោះ ប្រទេសបារាំងម្នាក់ឯងមានចំនួន១៦,០៦៦តោន ស្មើនឹង ១០.៤៥%នៃការនាំចេញសរុប។ ទីផ្សារបន្ទាប់ គឺទីផ្សារផ្សេងៗ មានចំនួន ១១.៨៥% គិតជាបរិមាណ ១៨,២២១តោន ដែលរួមមាន តំបន់ទ្វីបអាហ្រ្វិក អាមេរិកខាងជើង កាណាដា មជ្ឈឹមបូព៌ា អាស៊ី-អូសេអានី (អូស្រ្តាលី និងញូហ្សេឡេន) និងអាស៊ី-អឺរ៉ុបជាដើម។…

វិធានការរដ្ឋបាលផ្អាកការជួបជុំ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២-១៥ ខែមេសា

FN ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បានដាក់ចេញវិធានការរដ្ឋបាលផ្អាកការជួបជុំ ផ្អាកសកម្មភាពអាជីវកម្មដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត ហាងលក់ភេសជ្ជៈ (គ្រឿងស្រវឹង) ដែលបើកបម្រើអតិថិជន ត្រូវផ្អាកទទួលភ្ញៀវជាបណ្ដោះអាសន្ន ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ។ ក្នុងសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានអះអាងថា ការដាក់ចេញវិធានការរដ្ឋបាលនេះ គឺចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ។ រដ្ឋបាលខេត្តកំពង់ស្ពឺ បានអះអាងថា រាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សត្រូវបានលើកលែងក្នុងករណីចាំបាច់ដូចខាងក្រោម៖ *ទី១៖ សកម្មភាពអាជីវកម្មតាមភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត អាចបម្រើសេវាកម្មជាលក្ខណៈវេចខ្ចប់ *ទី២៖ ការជួបជុំលក្ខណៈសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា *ទី៣៖ ការរៀបចំពិធីបុណ្យសព ដោយគោរពតាមវិធានសុខាភិបាល និងតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច *ទី៤៖ ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដែលបំពេញការងារថែរក្សាសង្គ្រោះបន្ទាន់ផ្សេងទៀត *ទី៥៖ ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច…

សេចក្តីណែនាំ ស្តីពីការការពារការចម្លងជំងឺកូវីដ១៩ អំឡុងបុណ្យចូលឆ្នាំថ្មី

FN ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីណែនាំមួយ ស្តីពីការការពារការចម្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា នៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ រយៈពេល៣ថ្ងៃ ខាងមុខនេះ។ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅឆ្នាំនេះ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ខណៈដែលកម្ពុជា ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍។ ទោះជាយ៉ាងនេះក្តី កាលពីថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចេញសារាចរ ណែនាំជំរុញឱ្យការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះដែរ ខណៈដែលរាជរដ្ឋាភិបាល អនុញ្ញាតឱ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករនិយោជិត ឈប់សម្រាកពីការងារ។ តាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្រសួងសុខាភិបាល បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជូន និងគ្រប់ៗគ្នានូវវិធានការ «៣ការពារ» (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាត) និង «៣កុំ» (កុំទៅកន្លែងមានមនុស្សកុះករច្រើន…