អភិបាលរាជធានីភ្នំពេញ កំពុងដឹកនាំកិច្ចប្រជុំជាមួយតំណាង គណបក្សនយោបាយ ស្តីពីតម្រាយផ្លូវសម្រាប់ដង្ហែក្បួនឃោសនាបោះឆ្នោត ចាប់ពីថ្ងៃស្អែក

FN ៖ អភិបាលរាជធានីភ្នំពេញលោក ប៉ា​ សុជាតិវង្ស នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បាននិងកំពុងដឹកនាំកិច្ចប្រជុំជាមួយតំណាង គណបក្សនយោបាយ ដើម្បីពិភាក្សាពីតម្រាយផ្លូវ សម្រាប់ដង្ហែក្បួនឃោសនារកសំឡេងឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២០ ខែឧសភាស្អែកនេះ រហូតដល់ថ្ងៃទី២ ខែមិថុនា។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News ថា «ឯកឧត្តមអភិបាល កំពុងដឹកនាំមន្រ្តី សាលាក្រុង ប្រជុំជាមួយតំណាងគណបក្សនយោបាយ ជុំវិញការដង្ហែក្បួនឃោសនាបោះឆ្នោត សម្រាប់ថ្ងៃស្អែក ហើយមិនទាន់សម្រេចនៅឡើយទេ រង់ចាំបន្តិចទៀត»។ សូមជំរាបថា កាលពីពេលថ្មីៗនេះ សាលារាជធានីភ្នំពេញ បានចេញលិខិតស្នើដល់ គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោតរាជធានីភ្នំពេញ ឱ្យណែនាំដល់គណបក្ស នយោបាយទាំង១២ បញ្ចៀសការប្រមូលផ្តុំ និងការដង្ហែក្បួនឃោសនាតាមបណ្តាទីតាំង និងផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញក្នុងអំឡុងពេលធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤។ លិខិតរបស់សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ការស្នើនេះធ្វើឡើងដើម្បីធានាបាន នូវការប្រព្រឹត្តទៅនៃការឃោសនា រកសំលេងឆ្នោត ក្នុងយទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់…

ថ្ងៃស្អែកការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតចាប់ផ្តើមហើយ! សូមអានសេចក្តីណែនាំរបស់ គ.ជ.ប ស្តីពីការដង្ហែក្បួននេះ

FN ៖ ការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២០​ ខែឧសភា ឆ្នាំ២០១៧ស្អែកនេះហើយ។ យុទ្ធនាការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនេះ មានរយៈពេល ១៤ថ្ងៃ ពោលគឺនឹងត្រូវបិទបញ្ចប់វិញនៅថ្ងៃទី០២ ខែមិថុនា។ ដើម្បីបញ្ចៀសបញ្ហាផ្សេងៗ ដែលអាចកើតមានក្នុងពេលឃោសនារកសំឡេងឆ្នោតនេះ គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីណែនាំមួយឲ្យគណបក្សនយោបាយទាំង ១២ ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែង គោរពឲ្យបានខ្ជាប់ខ្ជួន។

គ.ជ.ប ចាប់ផ្តើមបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការឃោសនាបោះឆ្នោតឃុំ-សង្កាត់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅម៉ោង១០៖២០នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការឃោសនាបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ឯម សុផាត សមាជិក គ.ជ.ប។ គ.ជ.ប បានបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ ធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ហើយសកម្មភាពដើរឃោសនានេះ គ.ជ.ប អនុញ្ញាតឲ្យគណបក្សនយោបាយ ធ្វើតែ២ដងប៉ុណ្ណោះ ក្នុងអំឡុងពេល ១៤ថ្ងៃនេះ។ ដោយឡែក ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ នៅថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ ពោលគឺនៅសល់តែ១៦ថ្ងៃទៀតប៉ុណ្ណោះ៕