ក្រសួងប្រកាសឱ្យម្ចាស់រោងចក្រ សហគ្រាសអនុញ្ញាតឱ្យកម្មករខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួល នាព្រះរាជពិធីបុណ្យអុំទូក

FN ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងជម្រាបដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់អនុញ្ញាត ឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ខាងមុខនេះ ជំនួសឱ្យថ្ងៃទី១០ ដែលត្រូវចំថ្ងៃអាទិត្យ។ ក្រសួងការងារក៏បានបញ្ជាក់ថា ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណាមិនអាចបញ្ឈប់សកម្មភាព របស់ខ្លួនបាន ក្នុងឱកាសឈប់សម្រាកបុណ្យនេះ សូមម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិត បានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗដោយផ្លាស់ប្តូរគ្នា។ កម្មករនិយោជិតដែលធ្វើការ ក្នុងថ្ងៃឈប់នាព្រះរាជពិធីនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែម ដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលនៃថ្ងៃធ្វើការធម្មតា៕

ប្រធានាធិបតីហុងគ្រី ប្រកាសជួយការពារមិនឱ្យដក EBA ពីកម្ពុជា

FN ៖ ប្រធានាធិបតីហុងគ្រី យ៉ាណូស អាឌ័រ ដែលជាប្រទេសមួយនៃសមាជិកសហភាពអឺរ៉ុបដែរនោះ បន្តប្រកាសប្រឹងប្រែងជួយការពារប្រព័ន្ធអនុគ្រោះពន្ធ (EBA) សម្រាប់ទំនិញរបស់កម្ពុជានៅលើទីផ្សារអឺរ៉ុប មិនឱ្យមានការដកដូចការព្រមានរបស់គណៈកម្មការអឺរ៉ុបនោះឡើយ។ ការប្រកាសបង្ហាញជំហរជួយការពារ EBA សម្រាប់កម្ពុជា បានធ្វើឡើងក្នុងពេលលោក យ៉ាណូស អាឌ័រ ជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្តិភាពនារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ។ លោក យ៉ាណូស អាឌ័រ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកមកកាន់ប្រទេសកម្ពុជានាពេលនេះ លោកបានបង្ហាញការស្ញប់ស្ញែងចំពោះការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា។ លោកបានមើលឃើញថា ភាពរីកចម្រើនរបស់កម្ពុជា គឺមានការចូលរួមចំណែកដ៏សំខាន់ពីទទួលបានប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញនៅលើទីផ្សារអឺរ៉ុប។ បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន លោកប្រធានាធិបតីបានប្រកាសមិនគាំទ្រឡើយចំពោះគម្រោងដក EBA ពីកម្ពុជា។ លោកប្រធានាធិបតីហុងគ្រី ដែលធ្លាប់បានបម្រើការងារជាសមាជិកសភាអឺរ៉ុបដែរនោះបានអះអាងថា ក្នុងនាមជាប្រទេសសមាជិកសហភាពអឺរ៉ុប លោកនឹងប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បីការពារប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជានៅលើទីផ្សារអឺរ៉ុប។ លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ដល់អ្នកព័ត៌មានយ៉ាងដូច្នេះ «ហុងគ្រីបានលើកឡើងជាថ្មីទៀតថា ហុងគ្រីនៅតែបន្តគាំទ្រកម្ពុជា…

សារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធបញ្ហាសំរាម និងអគ្គិសនី ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។ ការបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រនេះ សម្តេចបានថ្លែងសារពិសេសជូនបងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាសំរាម, អគ្គីសនី ព្រមទាំងបញ្ហាមិនយកពន្ធលើដីស្រែចំការ និងប្រាក់បៀវត្សរ៍អប្បបរិមាផងដែរ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដរាបណាគណបក្សប្រជាជនដឹកនាំរាជរដ្ឋាភិបាល គឺមិនយកពន្ធលើដីស្រែចម្ការ និងប្រាក់បៀវត្សរ៍អប្បបរិមា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិដាននៃពន្ធបៀវត្សរ៍អប្បបរិមានសម្រាប់ឆ្នាំ២០២០ គ្រោងដំឡើងពី១លាន ២សែនរៀល ដល់ ១លាន ៣សែនរៀល។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីរាជការដែលមានប្រាក់ឈ្នួលទាបជាងគេបង្អស់មិនត្រូវជាប់ពន្ធនោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន ប្រកាសដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៉ិនទ្រី។ សម្តេចតេជោ បានបញ្ជាក់ថា ចាប់តាំងពីទទួលសិទ្ធិនៅឆ្នាំ២០០២ ក្រុមហ៊ុនមិនទាន់បំពេញកាតព្វកិច្ចបម្រើប្រជាពលរដ្ឋឱ្យស្របតាមការរីកចម្រើនរបស់រដ្ឋនោះឡើយ។ *…