សម្តេចតេជោ ហ៊ុន សែន សម្ពោធ អគារឥន្ទ្រទេវី នៃ រាជបណ្ឌិត្យសភាកម្ពុជា

គម្រោងអគារឥន្ទ្រទេវី ឡើងតម្លៃលើសការគ្រោងទុក ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ នូវអគារឥន្ទ្រទេវី ក៏ដូចជាចូលរួម ដើម្បីនឹងផ្ដល់ជូននូវគោរម្យងារ និងសញ្ញាបត្រ សម្រាប់ជាផ្នែកដែលព្រះរាជទានដោយព្រះមហាក្សត្រ និងការសិក្សានៅទីនេះ។ អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះ សុំការអធ្យាស្រ័យពីសំណាក់រាជបណ្ឌិត្យសភា ដែលរយៈ​ពេលកន្លងទៅនេះ ឆ្លងកាត់ថ្ងៃនេះ គឺរយៈពេល ២០ ឆ្នាំ ក៏ប៉ុន្តែ ទោះបីជាបានយកចិត្តទុកដាក់ តែរាជបណ្ឌិត្យ​សភា​របស់យើងគ្មានកន្លែងធ្វើការគ្រប់គ្រាន់ ឱ្យសក្តិសមទៅនឹងស្ថាប័ន ដែលជាស្ថាប័នខួរក្បាលរបស់ជាតិនោះទេ។ ដូច្នេះហើយបានជានៅឆ្នាំ ២០១៧ ខ្ញុំមើលឃើញថា វាមានការចាំបាច់ដើម្បីកសាងនូវអគារមួយសម្រាប់រាជបណ្ឌិត្យសភា។ កាលពីពេលនោះ យើងគូសប្លង់ក្នុងកម្រិតតម្លៃប្រហាក់ប្រហែល ៤ ទៅ ៥ លានដុល្លារទេ ក៏ប៉ុន្តែចេះតែថែមថយចុះឡើងៗ ឥឡូវអគារគឺឡើងតម្លៃទៅដល់ប្រមាណ ១០ លានដុល្លារ ដែលនឹងត្រូវសម្រេចរួចរាល់នៅឆ្នាំ ២០២០ ខាងមុខ។ ពេលនោះយើងនឹងមានកន្លែងធ្វើការគ្រប់គ្រាន់។ សម្រាប់អគារនេះ គឺខ្ញុំបានធ្វើការជាមួយលោកឧកញ៉ា ពង់ ខៀវសែ ដើម្បីសុំការគាំទ្រខាងហិរញ្ញវត្ថុ និងបានប្រសិទ្ធនាមថា អគារឥន្ទ្រទេវី។ សុំយកឱកាសនេះ អរគុណលោកឧកញ៉ា ដែលបានផ្ដល់នូវវិភាគទានសម្រាប់អគារនេះ។ រាជបណ្ឌិត្យសភា ធ្វើការស្រាវជ្រាវផង បណ្តុះបណ្តាលផង ស្ថាប័នស្រាវជ្រាវមួយនេះ មានអាយុកាល…

កិច្ចប្រជុំកំពូលឤស៊ីប៉ាស៊ីហ្វិក ឆ្នាំ ២០១៩- កម្ពុជា

-លោកជំទាវ ហាក់ ចា ហាន់ មូន (Hak Ja Han Moon) សហស្ថាបនិកសហព័ន្ធសន្តិភាពសកល -ឯកឧត្តម ចូស្សេ ដឺ វីនេហ្សៀ (Jose De Cenecia) ប្រធាន ស្ថាបនិក ឤយខាប់ (ICAPP) -ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានសភា -ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត -សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានមោទនភាព និងសេចក្តីរីករាយ ដែលបាន មកចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលឤស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៩- កម្ពុជា ក្រោមប្រធានបទ ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះ នាពេលបច្ចុប្បន្ន ៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់ គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល ដែលប្រារព្ធឡើងយ៉ាងឧឡារិកនាពេលនេះ។ ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានសភា សម្តេច ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដែលកំពុងមានវត្តមាន នៅកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ ចំពោះសហព័ន្ធសន្តិភាពសកល និងលោកស្រីបណ្ឌិត ហាក់ ចា ហាន មូន (Hak…

សម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីសហព័ន្ធសន្តិភាពសកល

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីអង្គការសហព័ន្ធសន្តិភាពសកល (UPF) ក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី២ (2nd ASIA PACIFIC SUMMIT) ដែលប្រារព្ធធ្វើឡើង នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីទទួលបាន ត្រូវបានបំពាក់ជូនដោយផ្ទាល់ ពីសំណាក់លោកស្រីបណ្ឌិត Hak Ja Han Moon សហស្ថាបនិកសហព័ន្ធសន្តិភាពសកល។ ផ្តើមចេញពីស្នាដៃនៃការដឹកនាំ ក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម កសាងនូវសុខសន្តិភាព ក៏ដូចជាអភិវឌ្ឍន៍មាតុភូមិកម្ពុជាឲ្យរីកចម្រើន រួមនឹងការចូលរួមចំណែក កសាងទំនាក់ទំនង និងជួយរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងលើពិភពលោកផងនោះ សម្តេចតេជោ ហ៊ុន សែន ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស និងពានរង្វាន់ជាច្រើនពីសាកលវិទ្យាល័យ និងស្ថាប័នអន្តរជាតិនានា។ ចាប់ពីអំឡុងឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន ទទួលបានសញ្ញាបត្រកិត្តិយស, មេដាយកិត្តិយស…