ជនជាតិវៀតណាមម្នាក់ទៀតហើយ Comment វាយប្រហារសម្តេចតេជោ, តែត្រូវបានសម្តេចឆ្លើយតបថា «ដោះស្រាយដោយសន្តិវិធី, ចំពោះខ្ញុំគឺស្មោះត្រង់ជាមួយជាតិខ្ញុំ ជាមួយព្រះមហាក្សត្រខ្ញុំ និងជាមួយភរិយាខ្ញុំ»

អត្ថបទ Fresh News (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងតាមរយៈ Facebook ថា មានជនជាតិវៀតណាមម្នាក់ ឈ្មោះ Bao Lam បានចូលមក Comment វាយប្រហាររិះគន់សម្តេច ដោយសាររឿងផ្ទាល់ខ្លួនរបស់ប្រទេសគាត់ និងប្រទេសដទៃ។ ប៉ុន្តែត្រូវបានសម្តេចតេជោ ហ៊ុន សែន ឆ្លើយតបវិញថា ឲ្យដោះស្រាយបញ្ហាទាំងឡាយ ជាមួយប្រទេសដែលកំពុងមានបញ្ហាជាមួយគ្នា ដោយសន្តិវិធី កុំយកកម្ពុជាទៅបង្ករឿងជាមួយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មានជនជាតិវៀតណាមម្នាក់ ឈ្មោះ Bao Lam ចូលមក Comment វាយប្រហារខ្ញុំដោយសាររឿង ផ្ទាល់ខ្លួនរបស់ប្រទេសគាត់ និងប្រទេសដទៃ។ ខ្ញុំបានប្រាប់ទៅគាត់អោយដោះស្រាយបញ្ហាទាំងឡាយ ជាមួយប្រទេសដែលកំពុងមានបញ្ហាជាមួយគ្នាដោយសន្តិវិធី កុំយកកម្ពុជាទៅបង្ករឿងជាមួយ។ ចំពោះខ្ញុំគឺស្មោះត្រង់ជាមួយជាតិខ្ញុំ ជាមួយព្រះមហាក្សត្រខ្ញុំ និងជាមួយភរិយាខ្ញុំ។ ហើយខ្ញុំបានសួរគាត់ទៀតថា តើពាក្យដែលគាត់លើកយកមកនិយាយក្នុង Page ខ្ញុំនេះជាគំនិតផ្ទាល់ខ្លួន ឬជាពាក្យណែនាំពីមេដឹកនាំវៀតណាម?»

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា មិនចុះហត្ថលេខាស្នើលើកលែងទោសឲ្យ សម រង្ស៊ី ឡើយ

អត្ថបទ Fresh News (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានជាថ្មីម្តងទៀតថា សម្តេច នឹងមិនចុះហត្ថលេខាស្នើ លើកលែងទោសឲ្យប្រធានគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួនលោក សម រង្ស៊ី ទៀតឡើយ ជុំវិញការប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់សម្តេច និងគ្រួសារសម្តេច ដោយសម្តេចចាត់ទុកថា ការប្រមាថកន្លងមកនេះ មិនមែនត្រូវធ្វើការប៉ះប៉ូវតូចនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍បែបនេះ ខណៈសម្តេច អញ្ជើញជាអធិបតីភាពក្នុង វេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិនៅ វិមានសន្តិភាព នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ ដោយមានអ្នកចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័នរដ្ឋ អង្គទូត ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសកម្មជនអភិរក្សធនធានធម្មជាតិ មួយចំនួនទៀតរួមមាន ព្រះសង្ឃ សិល្បករ កីឡាករ និងយុវជនដែលបានចូលរួមក្នុងសកម្មភាពការពារធនធានធម្មជាតិ និងការអភិរក្សចម្រុះ សរុបប្រមាណជាង ៧០០នាក់។ សម្តេចតេជោ ហ៊ុន…

នាយករដ្ឋមន្រ្តី បង្គាប់ឲ្យជ្រើសរើសអនុរក្សព្រៃឈើបន្ថែម៣០០នាក់ទៀត នៅឆ្នាំ២០១៧ ដើម្បីបង្កើនសកម្មភាពការពារព្រៃឈើ

អត្ថបទ Fresh News (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឲ្យជ្រើសរើស អនុរក្សព្រៃឈើបន្ថែម៣០០នាក់បន្ថែមទៀត សម្រាប់នៅឆ្នាំ២០១៧ ដើម្បីបង្កើនសកម្មភាព ការពារព្រៃឈើនៃកម្ពុជា។ ថ្លែងក្នុងវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅវិមានសន្តិភាព នាសាលាប្រជុំរំដួល នៅទី២២ ខែសីហា ឆ្នាំ២០១៦ សម្តេតតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រសួងបរិស្ថាន បាននឹងកំពុងពិភាក្សា ជាមួយក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបង្កើនឧទ្យានុរក្សពី៩៦០នាក់ នៅពេលបច្ចុប្បន្ននេះ ដល់១២០០នាក់ ដែលចំនួននេះ បង្កើនមិនដល់៣០០នាក់នោះទេ។ ដូច្នេះក្នុងនាមរាជរដ្ឋាភិបាល សូមប្រកាសថ្ងៃនេះថា សម្រាប់ការជ្រើសរើសអុនរក្សព្រៃឈើចំនួន ៣០០នាក់សម្រាប់ឆ្នាំ២០១៧។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យើងនឹងពិនិត្យមើល​តទៅទៀត បើចាំបាច់ត្រូវបំពាក់អាវុធ (សម្រាប់អនុរក្សព្រៃឈើ) ក៏យើងត្រូវបំពាក់អាវុធដែរ ព្រោះពេលខ្លះអ្នកកាប់ឈើមានអាវុធ អីចឹងទេចេញ ស.ជ.ណ ទៅ ហើយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមថវិកាទៅ…