អត្ថបទ Fresh News
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឲ្យជ្រើសរើស អនុរក្សព្រៃឈើបន្ថែម៣០០នាក់បន្ថែមទៀត សម្រាប់នៅឆ្នាំ២០១៧ ដើម្បីបង្កើនសកម្មភាព ការពារព្រៃឈើនៃកម្ពុជា។ ថ្លែងក្នុងវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅវិមានសន្តិភាព នាសាលាប្រជុំរំដួល នៅទី២២ ខែសីហា ឆ្នាំ២០១៦ សម្តេតតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រសួងបរិស្ថាន បាននឹងកំពុងពិភាក្សា ជាមួយក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបង្កើនឧទ្យានុរក្សពី៩៦០នាក់ នៅពេលបច្ចុប្បន្ននេះ ដល់១២០០នាក់ ដែលចំនួននេះ បង្កើនមិនដល់៣០០នាក់នោះទេ។
ដូច្នេះក្នុងនាមរាជរដ្ឋាភិបាល សូមប្រកាសថ្ងៃនេះថា សម្រាប់ការជ្រើសរើសអុនរក្សព្រៃឈើចំនួន ៣០០នាក់សម្រាប់ឆ្នាំ២០១៧។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យើងនឹងពិនិត្យមើលតទៅទៀត បើចាំបាច់ត្រូវបំពាក់អាវុធ (សម្រាប់អនុរក្សព្រៃឈើ) ក៏យើងត្រូវបំពាក់អាវុធដែរ ព្រោះពេលខ្លះអ្នកកាប់ឈើមានអាវុធ អីចឹងទេចេញ ស.ជ.ណ ទៅ ហើយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមថវិកាទៅ សម្រាប់ការជ្រើសរើសមន្ត្រីអនុរក្ស»។ ការសម្រេចបង្កើនចំនួនមន្ត្រីអនុរក្សព្រៃឈើនេះ ត្រូវបានសម្តេចរំពឹងថា នឹងជួយពង្រឹងការការពារព្រៃឈើ និងឧស្យានជាតិនានារបស់កម្ពុជា។ ព្រៃឈើរបស់កម្ពុជា មាន៦លានហិកតា៕
[fbvideo link=”https://www.facebook.com/freshnewsasia/videos/595312290640566/” width=”500″ height=”400″ onlyvideo=”1″]