សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករ និយោជិត និង ដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ

[សួរនាំកម្មការិនីអំពីរឿងស្នេហា និងគ្រួសារ] ឯកឧត្ដម Wang Wentian ក៏ដូចជាអ្នកទាំងអស់ដែលបានចូលរួមនៅទីនេះ​! (១) កម្មវិធី៣៖ សំណេះសំណាលកម្មករនិយោជិត ពិពណ៌សមិទ្ធផល សម្ពោធរោចចក្រសំបកកង់ ខ្ញុំសប្បាយរីករាយដែលបានវិលត្រឡប់មកកាន់ទីនេះសាជាថ្មីម្ដងទៀត បន្ទាប់ពីការអាក់ខានមួយរយៈ។ ការមកនេះ យើងធ្វើកិច្ចការ៣រួមគ្នា៖ ទីមួយ កម្មវិធីសំណេះសំណាលជាមួយកម្មករ និយោជិត ទីពីរ ទស្សនា​ពិព័រណ៍សមិទ្ធផលនៅទីនេះ និងទីបី សម្ពោធដាក់ឲ្យប្រើប្រាស់នូវរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយផ្លូវមួយនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ខ្ញុំចាប់ផ្ដើមពីបញ្ហាទាក់ទិននឹងការសួរសុខ​ទុក្ខ​​កម្មករ … ហើយក៏ចង់ផ្ដល់បន្ថែមនូវអ្វី​ដែលជាតម្រូវការរបស់កម្មករ ដែលមិនទាន់បានដោះស្រាយ … ក្មួយៗបានដឹងហើយថា កាលពីប៉ុន្មានឆ្នាំមុននេះ ពូបានដើរជួបកម្មករប្រហែលជាមួយលាននាក់។ ក្នុងហ្នឹងមានជំនួបពីរលើកនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ។ ​ថ្ងៃនេះ ខ្ញុំសូមអរគុណចំពោះម្ចាស់រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្ដីនៅក្រៅក្ដី ដែលបានផ្ដល់ឱកាសឲ្យកម្មករ/ការិនីមកជួបសំណេះសំណាលនិងឈប់សម្រាកពេញមួយថ្ងៃដោយមានបៀវត្សរ៍នៅថ្ងៃនេះ។ មិនចាំបាច់ប្រ​ញាប់ប្រ​ញាល់ពេលថាទៅធ្វើការពេលល្ងាចទេ ដោយសារពូបានស្នើសុំនូវការធ្វើរបៀបនេះជាមួយនឹងម្ចាស់រោងចក្រ ដើម្បីឲ្យកម្មករ/ការិនីរបស់យើងមានឱកាសមកជួបជុំធ្វើការសំណេះសំណាល។ (២) កម្មការិនីមានផ្ទៃពោះ បានឈប់សម្រាក ៣ខែ និងបៀវត្សរ៍ ១២០ភាគរយ ការសំណេះសំណាលរបស់យើង បានរកឃើញនូវវិធីសាស្រ្តដោះស្រាយក្នុងរយៈពេលកន្លងទៅ។ យើងបានយល់អំពីសុខទុក្ខរបស់កម្មករ/ការិនី។ ក្នុងហ្នឹង ប្រហែលជានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ក៏មានមួយភាគដែលបានទទួលនូវផលប្រយោជន៍ ទាក់ទិនជាមួយនឹងស្ដ្រីពេលមានផ្ទៃពោះ គ្រប់ខែឆ្លងទន្លេ ដែលទទួលបាននូវការឈប់សម្រាក ៣ខែ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតពេទ្យជាង ១ពាន់នាក់

FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតពេទ្យបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១,៣៩៦នាក់។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណម៉ោង១៖៣០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់របស់សម្តេច៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយបានអញ្ជើញមកចែកសញ្ញាបត្រជូននិស្សិតពេទ្យ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា និស្សិតពេទ្យជ័យលាភីនៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យសុខាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាពជាមួយការឈានឡើងលើវិស័យសុខាភិបាលរបស់កម្ពុជា គ្រាដែលពីអតីតកាលមានស្ថានភាពលំបាកខ្លាំង។ សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរដល់ក្រសួងសុខាភិបាល សាកលវិទ្យាល័យ ក៏ដូចជាសាស្ត្រាចារ្យទាំងអស់ ដែលបានជម្នះការលំបាកបង្កើតបានធនធានមនុស្សក្នុងវិស័យសុខាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើធៀបចំណុចចាប់ផ្តើមរបស់កម្ពុជាក្រោយរបបខ្មែរក្រហម…

ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រកបដោយភាពជោគជ័យ

FN ៖ នាថ្ងៃពុធ ១៣ រោច ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញបិទព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ក្រោយដំណើរការបានជោគជ័យប្រកបដោយមោទនភាពជាប្រវត្តិសាស្ត្រ។ ក្នុងឱកាសអញ្ជើញបិទព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថា ដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖ សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា ក្នុងពិធីបិទស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាម្ចាស់ផ្ទះ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ថ្ងៃនេះ យើងពិតជាបានយល់នូវអ្វីដែលហៅថា កីឡារស់នៅក្នុងសន្តិភាព សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើសិនជាចង់ឱ្យមានកីឡាបែបនេះ ត្រូវតែរួមជាមួយរាជរដ្ឋាភិបាល ការពារសន្តិភាពឱ្យបាន សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាបានខិតខំប្រឹងអស់លទ្ធភាព ក្នុងការបម្រើសេវា ស្នាក់នៅ…