សមាជិកព្រឹទ្ធសភារដ្ឋវ៉ាស៊ីនតោន ផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន ដោយសម្តែងការសោកស្តាយជុំវិញការ ទទួលព័ត៌មានមិនពិត អំពីស្ថានភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន

FN៖ សមាជិកព្រឹទ្ធសភារដ្ឋវ៉ាស៊ីនតោន ផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបានសម្តែងការសោកស្តាយ ជុំវិញការទទួលព័ត៌មានមិនពិត អំពីស្ថានភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន នេះបើយោងតាមលិខិតជាភាសាអង់គ្លេស និងបកប្រែជាភាសាខ្មែរ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។ នៅក្នុងលិខិតនោះ សមាជិកព្រឹទ្ធសភារដ្ឋវ៉ាស៊ីនតោន បានបញ្ជាក់ថា «ជាការគួរឲ្យសោកស្តាយ យុទ្ធនាការបំភ្លៃព័ត៌មាននេះ បានបោកប្រាស់មនុស្សមួយចំនួន ដូចជាសមាជិកសភា Lowenthal ឲ្យជឿថា រដ្ឋាភិបាលរបស់ឯកឧត្តម បានសង្កត់សង្កិនប្រជាពលរដ្ឋរបស់ខ្លួន, ឯកឧត្តម និងខ្ញុំ ក៏ដូចជាប្រជាជនកម្ពុជា ភាគច្រើនដែលមានការគិតគូរពេញលេញ ដែលនឹងបន្តបោះឆ្នោតជូនឯកឧត្តមសារជាថ្មី បានដឹងថា គ្មានអ្វីប្រសើរជាងការពិតនោះទេ។ ការដឹកនាំដ៏ឈ្លាសវៃ និងច្បាស់លាស់របស់ឯកឧត្តម មានសារៈសំខាន់ណាស់ចំពោះការដឹកនាំប្រជាជនកម្ពុជា ក្នុងអន្តរកាលពីរបបប្រល័យពូជសាសន៍ដ៏សែនរន្ធត់ក្នុងទស្សវត្ស៧០ មកកាន់សករាជថ្មី នៃវិបុលភាពខាងសេដ្ឋកិច្ច និងេសេរីភាពបុគ្គល»។ ព័ត៌មានលម្អិតសូមអានលិខិតទាំងស្រុងរបស់ សមាជិកព្រឹទ្ធសភារដ្ឋវ៉ាស៊ីនតោន ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ។

សម្តេចតេជោ ហ៊ុន សែន៖ ថ្លែងអំណរគុណដល់ក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរមួយចំនួន ដែលមិនឡើងថ្លៃឈ្នួលនៅថ្ងៃភ្ជុំបិណ្ឌ

FB៖ តាមរយៈគណនីយហ្វេសប៊ុកផ្ទាល់ខ្លួន ថ្ងៃទី ២៤ កញ្ញា សម្តេចតេជោ បានសរសេរថា សូមអរគុណក្រុម ហ៊ុនដឹកអ្នកដំណើរ ដែលបានចូលរួមជួយរំលែកដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ក្មួយៗ កម្មករ កម្មការនី រោងចក្រ ពេលធ្វើដំណើរទៅកាន់ស្រុកកំណើតនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ដោយសន្យាមិនតម្លើងថ្លៃឈ្នួល៖ ១-ក្រុមហ៊ុន ថុង សម្បត្តិ។ ២-ក្រុមហ៊ុន ម៉ី ហុង ដឹកអ្នកដំណើរ។ ៣-ក្រុមហ៊ុនផលបូប៉ាន់ ត្រេនស្ព័ត ខូអិល ធីឌី។ ៤-ក្រុមហ៊ុននាគក្រហម។ ៥-ក្រុមហ៊ុន ដឹកអ្នកដំណើរឡារីតា។ ៦-ក្រុមហ៊ុន វ៉ាង រ៉ិច។ ៧-ក្រុមហ៊ុន Giant IBIS Transport។ ៨-ក្រុមហ៊ុនហ្គោលដេនបាយ័ន អេចប្រេស។ ៩-ក្រុមហ៊ុន រិទ្ធិ មុនី ដឹកអ្នក ដំណើរ។ ១០-ក្រុមហ៊ុន កាពីតូល។ ១១-ក្រុមហ៊ុនពន្លឺអង្គរខ្មែរដឹកជញ្ជូន។ ១២-ក្រុមហ៊ុនណាហ្គាត្រេន ស្ព័ត។ ១៣-ក្រុមហ៊ុនវីរៈប៊ុនថាំ។ និង១៤-ក្រុមហ៊ុន NATTANKAN Cambodia Co.LTD…

សម្តេចតេជោបញ្ជាឲ្យក្រសួងមុខងារសាធារណៈរក្សាបៀវត្សរ៍សរុបរបស់មន្ត្រី រាជការដែលបម្រើការងារនៅ គ.ជ.ប

FB៖ តាមរយៈគណនីយហ្វេសប៊ុកផ្ទាល់ខ្លួន ថ្ងៃទី ២៣ កញ្ញា សម្តេចតេជោ បានសរសេរថា “ក្មួយៗមន្ត្រីជាប់កិច្ច សន្យាបម្រើការងារនៅ គ.ជ.ប ជាទីស្រឡាញ់ ពូអរគុណក្មួយដែលបាន comment មកពូ ទាក់ទងទៅនឹង លិខិតរបស់ក្រសួងមុខងារសាធារណៈ លេខ ៣០២០ មស.ត្ររ ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៦។ ពូសូមបញ្ជាក់ថា ដោយចំនួនមន្ត្រីរាជការដែលបម្រើការងារនៅ គ.ជ.ប ក្នុងការងារចុះឈ្មោះបោះឆ្នោត មិនមានផលប៉ះពាល់ដល់និរន្តរភាពការងាររបស់ក្រសួង-ស្ថាប័នដើម ពូយល់ព្រមឲ្យក្រសួងរក្សាបៀវត្សរ៍ សរុបរបស់មន្រ្តីទាំងនោះ ដោយរួមទាំងប្រាក់បំណាច់មុខងារដែលមានស្រាប់ ហើយបើកប្រាក់កម្រៃដែលផ្តល់ឲ្យដោយ គ.ជ.ប តាមការកំណត់នៅពេលបំពេញការងារចុះឈ្មោះបោះឆ្នោត។ ពូបានបញ្ជាឲ្យក្រសួង មុខងារសាធារណៈផ្អាកអនុវត្តលិខិតលេខ ៣០២០ មស.ត្ររ ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៦ របស់ ក្រសួងមុខងារសាធារណៈ”។ ពូសូមជូនពរក្មួយៗ ទទួលបានជោគជ័យក្នុងការបម្រើការងារជូនជាតិ