១១ខែ ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ បានជាង២៦០០លានដុល្លារ, មេពន្ធដារណែនាំមន្ត្រីប្រមូលពន្ធ ដោយភាពទន់ភ្លន់តែម៉ឺងម៉ាត់ !

FN ៖ សម្រាប់រយៈពេល ១១ខែឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ១០,៥២៦.៦៨ ប៊ីលានរៀល (ប្រមាណ ២,៦៣១.៦៧ លានដុល្លារអាមេរិក) ស្មើនឹង ១១៥% នៃផែនការប្រចាំឆ្នាំ។ ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ ឃើញថាចំណូលពន្ធ-អាករសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០១៩ កើនឡើងចំនួន ២,២៨១.៨២ ប៊ីលានរៀល (ប្រមាណជា ៥៧០.៤៦ លានដុល្លារអាមេរិក) ស្មើនឹង ២៧.៦៨%។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែធ្នូនេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦ ខែធ្នូនេះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារគ្រប់ជាន់ថ្នាក់ ឱ្យខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធ និងបានណែនាំបន្ថែមដល់គ្រប់អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ និងវិន័យការងារ ប្រកបដោយប្រសិទ្ធភាព និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធនិងការគ្រប់គ្រងប្រមូលចំណូល…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត RULE ជិត ៣ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ដោយជោគជ័យមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ប្រមាណ២៧៩០នាក់ ក្នុងនោះនារី ១,៣៨០នាក់។ ពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ ដែលបានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចមុនដាច់ឆ្នាំចាស់។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គិតចាប់ពីឆ្នាំ១៩៨២មកដល់ពេលបច្ចុប្បន្ន សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានផ្តល់ការអប់រំដល់និស្សិត សិក្ខាកាមសរុបជាង ៥ម៉ឺននាក់។ * សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រកាសស្វែងរករូបភាពដែលសម្តេចបង្រៀននៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងសម័យរដ្ឋកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានមោទនភាពចំពោះវឌ្ឍនភាពរបស់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ * សម្តេចតេជោ ហ៊ុន…

សេចក្ដីដកស្រង់ប្រសាសន៍ ចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

• “… និស្សិតមកពីបរទេសរៀននៅសាលានេះច្រើន […] ១៥៨ នាក់ ដោយក្នុងនោះមកពីឡាវ កូរ៉េ វៀតណាម ជប៉ុន ចិន បារាំង បង់ក្លាដេស ម៉ារ៉ុក អង់គ្លេស ម៉ាលី ហ្គាបុង និងទុយនេស៊ី … និស្សិតបរទេសមួយចំនួនរៀននៅសាលាដទៃៗ ប៉ុន្តែសាលានេះអាចចាត់ទុកថា ជាសាលាដែលទាក់ទាញបាននូវការយកចិត្តទុកដាក់មករៀនពីសំណាក់និស្សិតបរទេស …”
• “… ឆ្នាំនេះទឹកធ្លាក់លឿនជ្រុលហួស។ បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការប្រមូលផលរដូវវស្សាបានជាង ២ លានហិកតាហើយ លើផ្ទៃដីដែលធ្វើបានចំនួន ២ លាន ៧ សែនហិកតា […] ស្រូវវស្សានឹងមិនមានផលប៉ះពាល់ដោយសារការខ្វះទឹកទេ ប៉ុន្តែស្រូវប្រាំងនៅកន្លែងមួយ ចំនួនខ្វះខាតទឹក … ខ្ញុំព្រះករុណាខ្ញុំចេញសារាចរអំពាវនាវឱ្យកសិកររបស់យើងធ្វើស្រូវប្រាំងតែមួយដងបានហើយ …”
• ” … ខ្ញុំតែងតែផ្តល់អនុសាសន៍ឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សិក្សាបែងចែកតំបន់ដាំដុះ។ តំបន់ខ្លះអាចធ្វើដំណាំផ្សេង(ពីស្រូវ)បាន […] ពិសេស តំបន់ដែលខ្វះខាតទឹក គប្បីប្រែវាទៅជាតំបន់ដែលដាំនូវអ្វីដែលអាចទទួលផលបានខ្ពស់ជាង ហើយប្រើទឹកតិចជាង …”
• “… គោលនយោបាយឧស្សាហកម្ម ទី ១ គឺកែច្នៃផលិតផលកសិកម្មរបស់កម្ពុជា ដែលមានស្រាប់ មិនទាមទារទុនធំពេកហើយសហគ្រាសធុនតូច និងមធ្យមត្រូវដំណើរការទាំងអ្នកក្នុងស្រុក និងក្រៅស្រុក។ ជិតចូលឆ្នាំខ្មែរ ខ្ញុំត្រូវជួបសហគ្រាសធុនតូច និងមធ្យម […] យើងចង់បានអ្នកវិនិយោគលើជ័រកៅស៊ូ កាហ្វេ ។ល។ និង ទី២ គឺការវិនិយោគផ្នែកឧស្សាហកម្មបច្ចេកវិទ្យា។ ទោះបីយើងនៅរក្សាឧស្សាហកម្មអតិពលកម្មប្រើកម្លាំងពលកម្មច្រើន ដូចជាវិស័យកាត់ដេរ ប៉ុន្តែយើងក៏ត្រូវទាញយកឧស្សាហកម្មជំនាញខ្ពស់ …”

សម្ដេចតេជោ ហ៊ុន សែន, ចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, ២៦ ធ្នូ ២០១៩