សម្តេចតេជោ ហ៊ុន សែន បានដឹកនាំ​គណៈប្រតិភូកម្ពុជា​ជាន់ខ្ពស់​៩នាក់ ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់​មេគង្គ នៅប្រទេសវៀតណាម

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាជាន់ខ្ពស់ចំនួន ៩នាក់ ចូលរួមវេទិកាសេដ្ឋកិច្ចពិភព លោកស្តីពីតំបន់មេគង្គ នៅប្រទេសវៀតណាម នៅរសៀលថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៦នេះ។ ក្នុងកិច្ចប្រជុំនោះ មានការចូលរួមពីលោកនាយករដ្ឋមន្រ្តី វៀតណាម ង្វៀន សួនហ្វ៊ុក និង លោកនាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊ីសូលីត ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ច និង លោកឧបនាយករដ្ឋមន្រ្តី សុំឃីត ចាទុស្រ៊ីភីថាក ក្រោមការសម្របសម្រួលពី Justin Wood សមាជិកគណៈកម្មាធិការប្រតិបត្តិនៃ WEF និង លោក Rick Samans។ ក្រៅពីនោះ ក៏មានការចូលរួមពីប្រមុខដឹកនាំប្រទេស គឺមានមន្រ្តីពីប្រទេសក្នុងតំបន់ទន្លេមេគង្គទាំង៥ ក្រុមហ៊ុនឯកជន អង្គការអន្តរជាតិសភាពាណិជ្ជកម្ម ដែលក្នុងនោះគឺមានសភាពពាណិជ្ជកម្មកម្ពុជា ចំនួន១០រូបចូលរួមផងដែរ។ នៅក្នុងកិច្ចប្រជុំនោះប្រមុខដឹកនាំនៃប្រទេសតំបន់មេគង្គទាំង៥ បានបញ្ជាក់បង្ហាញនូវសក្តានុពលភាពទាំងឡាយដែលប្រទេសនីមួយៗអាចរួមសហការគ្នា ដើម្បីជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមអោយកាន់តែរីកលូតលាស់ខ្លាំងឡើងនៅតំបន់មេគង្គ។ ជាពិសេសនោះ គឺប្រទេសតំបន់ទន្លេមេគង្គទាំងនេះ ស្ថិតនៅ…

​សម្តេចតេជោ ហ៊ុន សែន បានសរសេរសារ​នៅក្នុងសៀវភៅ​រំលែកទុក្ខ៖ «ការយាងចូលវិវង្គតរបស់ ព្រះករុណា ភូមិបុល អាឌុលយ៉ាដេត គឺជាការ​បាត់បង់​ដ៏ធំធេង​មិនអាចវាស់ស្ទង់​បានចំពោះ​ប្រជាជនថៃ»

FN ៖ ក្រសួងការបរទេសកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែតុលានេះ បានបង្ហាញជាផ្លូវការនូវសាររំលែកទុក្ខដែលសម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សរសេរដោយផ្ទាល់ដៃ នៅក្នុងសៀវភៅរំលែកទុក្ខ ខណៈដែលសម្តេចតេជោ អញ្ជើញទៅគោរពវិញ្ញាក្ខន្ធ ព្រះករុណា ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត នៅទីក្រុងបាងកក ប្រទេសថៃ។ សារផ្ទាល់ដៃរបស់សម្តេច មានខ្លឹមសារយ៉ាងដូច្នេះថា៖ «ជាមួយនឹងអារម្មណ៍ ដ៏សែនក្រៀមក្រំបំផុត ខ្ញុំសូមតាងនាមរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ នៃកម្ពុជា សម្តែងជាថ្មីនូវសមានទុក្ខអស់ពីដួងចិត្ត ជូនចំពោះព្រះរាជវង្សានុវង្ស រាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រថៃ ក្នុងគ្រាដែលព្រះករុណា ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រជាទីគោរពស្រឡាញ់របស់ប្រជាជាតិថៃ បានសោយទិវង្គត។ ព្រះករុណា ភូមិបុល អាឌុលយ៉ាដេត ជាមេដឹកនាំគំរូ ជាទីសក្ការៈរបស់ប្រទេសថៃ ហើយបានទទួលការគោរពដ៏ខ្ពង់ខ្ពស់ ជាអន្តរជាតិ ដោយព្រះអង្គ បានដាក់ព្រះកាយខិតខំប្រឹងប្រែង មិនគិតនឿយហត់ ដើម្បីនាំមកនូវសុភមង្គល និងវិបុលភាព សម្រាប់ប្រជាជនរបស់ព្រះអង្គ។ ការយាងចូលទិវង្គតរបស់ព្រះអង្គ គឺជាការបាត់បង់ដ៏ធំធេង មិនអាចវាស់ស្ទង់បានចំពោះប្រជាជនថៃ ក៏ដូចជា ប្រជាជនឯទៀត លើសកលលោក ដែលមានការ រំភើបរំជួយចិត្តជាមួយនឹង…

សម្តេចតេជោ ហ៊ុន សែន៖ បក្សប្រឆាំងធ្វើខួបនៃកិច្ចព្រៀងទីក្រុងប៉ារីស ទាំងមិនដឹងថាកិច្ចព្រមព្រៀងនោះបែរមុខទៅខាងណាផង​ !

FN ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយអាជ្ញាធរ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធប្រចាំរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ដែលការជួបសំណេះសំណាលនេះ ចំនឹងថ្ងៃប្រារព្ធខួបលើកទី២៥ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសតែម្តង។ នៅពេលចាប់ផ្តើមកិច្ចសំណេះសំណាលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គណបក្សប្រឆាំងធ្វើខួបនៃកិច្ចព្រៀងទីក្រុងប៉ារីស ទាំងមិនដឹងថាកិច្ចព្រមព្រៀងនោះបែរមុខទៅខាងណាផង! នៅពេលដែលគេនឹកឃើញដល់ កិច្ចព្រមព្រៀងទីក្រុងប៉ារីស គេមិនដែលភ្លេចវីរបុរស២រូប គឺព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ និងសម្ដេចតេជោ ហ៊ុន សែន នោះទេ។ វីរបុរស២រូបនេះ គឺជាអ្នកនាំមកនូវកិច្ចព្រមព្រៀងក្រុងប៉ារីស និងសមិទ្ធផលនានាដល់សព្វថ្ងៃ។ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះ នៅលើ Facebook​ សម្តេចតេជោ ហ៊ុន សែន ដោយសម្តេចបានបង្ហាញរូបថតជាច្រើនសន្លឹក ដែលជាអនុស្សាវរីយ៍ នៃការចរចារវាងសម្តេច និងសម្តេចព្រះ នរោត្តម សីហនុ មុននឹងឈានដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ។ សម្តេចតេជោ ហ៊ុន សែន…