សម្តេចតេជោ ហ៊ុន សែន៖ បក្សប្រឆាំងធ្វើខួបនៃកិច្ចព្រៀងទីក្រុងប៉ារីស ទាំងមិនដឹងថាកិច្ចព្រមព្រៀងនោះបែរមុខទៅខាងណាផង​ !

FN ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយអាជ្ញាធរ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធប្រចាំរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ដែលការជួបសំណេះសំណាលនេះ ចំនឹងថ្ងៃប្រារព្ធខួបលើកទី២៥ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសតែម្តង។ នៅពេលចាប់ផ្តើមកិច្ចសំណេះសំណាលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គណបក្សប្រឆាំងធ្វើខួបនៃកិច្ចព្រៀងទីក្រុងប៉ារីស ទាំងមិនដឹងថាកិច្ចព្រមព្រៀងនោះបែរមុខទៅខាងណាផង! នៅពេលដែលគេនឹកឃើញដល់ កិច្ចព្រមព្រៀងទីក្រុងប៉ារីស គេមិនដែលភ្លេចវីរបុរស២រូប គឺព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ និងសម្ដេចតេជោ ហ៊ុន សែន នោះទេ។ វីរបុរស២រូបនេះ គឺជាអ្នកនាំមកនូវកិច្ចព្រមព្រៀងក្រុងប៉ារីស និងសមិទ្ធផលនានាដល់សព្វថ្ងៃ។ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះ នៅលើ Facebook​ សម្តេចតេជោ ហ៊ុន សែន ដោយសម្តេចបានបង្ហាញរូបថតជាច្រើនសន្លឹក ដែលជាអនុស្សាវរីយ៍ នៃការចរចារវាងសម្តេច និងសម្តេចព្រះ នរោត្តម សីហនុ មុននឹងឈានដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ។ សម្តេចតេជោ ហ៊ុន សែន…