នាយករដ្ឋមន្រ្តី បន្តអំពាវនាវដល់ប្រជាពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោត បានគ្រប់ៗគ្នា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០១៦នេះ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនោះ សូមទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា។ យោងតាម Facebook Page នាព្រឹកថ្ងៃអាទិត្យនេះ សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា «សូមជូនពរជនរួមជាតិបានសប្បាយរីករាយនៅក្នុងថ្ងៃចុងសប្តាហ៍គ្រប់ៗគ្នា ហើយសូម​បើកបរគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិ​ភាពទាំងអស់គ្នា។ ទន្ទឹមនឹងនោះ សូមកុំភ្លេចទៅចុះឈ្មោះបោះឆ្នោតផង ចំពោះបងប្អូនដែលមិនទាន់បានទៅចុះឈ្មោះនៅ​ឡើយ»។ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ត្រូវជាថ្ងៃទី៥៨ នៃការចុះឈ្មោះបោះឆ្នោត ហើយ គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ប្រជាពលរដ្ឋ ដែលទៅចុះឈ្មោះបោះឆ្នោត នៅទូទាំងប្រទេសកម្ពុជាបានកើនដល់ជាង ៦.៥លាននាក់ នេះបើតាមសេចក្តីប្រកាសរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ សម្តេចតេជោ ក៏បានបង្ហាញរូបភាពវាយកូនគោល នៅប្រទេសឡាវកាលពីពេលថ្មីៗនេះ ហើយសូមឲ្យពលរដ្ឋលេងកីឡាបានគ្រប់ៗគ្នា ដើម្បីសុខភាព។ សម្តេចបានថ្លែងថា «ចំពោះខ្ញុំ បើនិយាយពីកិច្ចការរវល់នោះ គឺច្រើនខ្លាំងណាស់ សឹងតែរកពេលទទួល ទានបាយគ្មាន។ ហើយប៉ុន្មានអាទិត្យចុងក្រោយនេះ ពេលដែលចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការនៅតាមខេត្តគឺគីឡូខ្ញុំហាក់ដូចជាឡើង។ តើ…

​សម្តេចតេជោ ហ៊ុន​ សែន៖ «ខ្ញុំនិងភរិយា សូមលើកទឹកចិត្ត និងគាំទ្រកីឡាករ កីឡាការិនី និងក្មួយៗយុវជន ចូលរួមលើកស្ទួយកីឡាជាតិឲ្យកាន់តែរីកចម្រើន និងល្បីរន្ទឺ»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជាក់តាមរយៈ Facebook របស់សម្តេចថា នៅម៉ោង៥ រសៀលថ្ងៃនេះសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញចូលរួម នៅក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលចាប់ផ្តើមប្រកួតពីថ្ងៃទី ២៥ តុលា-៥ វិច្ឆិកា ២០១៦។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា​ សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងដល់កីឡាករ កីឡាការិនី និងយុវជន ក្នុងការចូលរួមលើកស្ទួយកីឡាជាតិ ឲ្យកាន់តែរីកចម្រើន និងល្បីរន្ទឺទាំងកម្រិតជាតិ និងអន្តរជាតិ។ សម្តេចតេជោ បានបញ្ជាក់តាមរយ Facebook ថា «ខ្ញុំ និងភរិយា សូមលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹង ដល់កីឡាករ កីឡាការិនី និងក្មួយៗយុវជន ក្នុងការចូលរួមលើកស្ទួយកីឡាជាតិយើង ឲ្យកាន់តែរីកចម្រើន និងល្បីរន្ទឺទាំងនៅក្នុងកម្រិតជាតិ និងអន្តរជាតិ…

សម្តេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាស​ព្រះរាជពិធីបុណ្យ​ខួប​លើកទី១២​ នៃការយាងគ្រង​ព្រះបរមសិរីរាជសម្បត្តិ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ (២៩-តុលា-២០០៤ ~ ២៩-តុលា-២០១៦)។ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងសេចក្ដីសុខ ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ ជានិច្ចនិរន្តរ៍៕