សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំចង់ឲ្យត្រាំម៍ ជាប់ខ្លាំងណាស់ បើត្រាំម៍ ជាប់ពិភពលោកមានសភាពការណ៍ល្អ»

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលបានប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមនៅកម្ពុជានោះ បានថ្លែងគាំទ្រលោក ដូណាល់ ត្រាំម៍ ឲ្យក្លាយជាប្រធានាធិបតីរបស់អាមេរិក។ សម្តេចមើលឃើញថា បើលោកត្រាំម៍ ជាប់ឆ្នោតក្លាយជាប្រធានាធិបតី សភាពការណ៍ពិភពលោក និងវិវឌ្ឍន៍ទៅរកសភាពល្អប្រសើរ និងគ្មានសង្រ្គាម ដោយសារលោក ត្រាំម៍ ជាអ្នកជំនួញ តែបើលោកស្រី ហ៊ីលឡារី គ្លីនតុន ឈ្នះវិញ ពិភពលោកអាចនឹងស្មុគស្មាញខ្លាំង។ ការថ្លែងគាំទ្រលោក ត្រាំម៍ ជាប្រធានាធិបតីអាមេរិក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងពេលសម្តេចអញ្ជើញធ្វើបឋកថាស្តីពី «ការដឹកនាំបញ្ជាកម្លាំង សភាពការណ៍ជាតិ អន្តរជាតិ និងបញ្ហាផ្សេងៗ» ជូនដល់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងនិស្សិត សិក្ខាកាម នៃបណ្ឌិតសភានគរបាលកម្ពុជា ដែលមានចំនួនសរុបជាង១ពាន់នាក់។ ក្នុងកិច្ចផ្តើមបឋកថា សម្តេចតេជោ ហ៊ុន សែន បានធ្វើការកត់សម្គាល់ពីការវិវឌ្ឍន៍នៃស្ថានការពិភពលោក ដែលអាចឈានទៅរកសង្រ្គាមត្រជាក់ជាថ្មី។ ក្នុងចំណោមបញ្ហាដែលសម្តេចកត់សម្គាល់នោះ ក៏មានបញ្ហានៃការបោះឆ្នោតនៅក្នុងប្រទេសអាមេរិកផងដែរ។ សម្តេចតេជោ ហ៊ុន សែន…

សម្តេចតេជោ ហ៊ុន សែន ចាត់ទុករុស្ស៉ី ជាមិត្តចាស់តាំងពីទសវត្សរ៍ស៥០មកម្ល៉េះ

FN ៖ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី និង លោក Rustam Minnikhanov ប្រធានរដ្ឋកាតាកស្តែនរបស់រុស្ស៉ី កាលពីម្សិលមិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងខ្លាំងចំពោះវត្តមានរបស់សមមិត្តរុស្ស៉ី ហើយសម្តេចចាត់ទុកថា រុស្ស៉ីគឺជាមិត្តចាស់របស់កម្ពុជា តាំងពីទសវត្សរ៍ ៥០មកម្ល៉េះ។ នៅលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន បានសរសេរថា «សម្តេចតេជោ ចាត់ទុកសហព័ន្ធរស្ស៉ី ជាមិត្តចាស់តាំងពីទសវត្សរ៍ ៥០ មកម៉្លេះ។ ប្រទេសរុស្ស៉ី បានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមជួយកសាងកម្ពុជា។ មានសមិទ្ធផលជាច្រើនដែលជាជំនួយរបស់រុស្ស៉ី ដូចជាផ្លូវថ្នល់ សាលាតិចណូ និងមន្ទីរពេទ្យរុស្សីជាដើម»។ សម្តេចបានបន្ថែមថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងប្រទេសទាំងពីរកំពុងបោះជំហានទៅមុខ។ លោក Nikolay និង លោក Rustam Minnikhanov​ បានដឹកនាំប្រតិភូក្រុមហ៊ុនធំៗមួយចំនួនមកពីប្រទេសរុស្ស៉ី ដូចជាក្រុមហ៊ុនតាត់ណេស ដែលជាក្រុមហ៊ុនតេឡេខមធំ, ក្រុមហ៊ុនកាសាន់ហ៊ីលីខុបធ័រ (ក្រុមហ៊ុនផលិតឧទ្ឋម្ភាគចក្រ) ក្រុមហ៊ុនរថយន្តកាម៉ាស់, និងអ្នកវិនិយោគគិនជាច្រើនទៀត​ មកជួបពិភាក្សាការងារជាមួយ សម្តេចតេជោ។ សម្តេចតេជោ ស្វាគមន៍ចំពោះវត្តមានរបស់បណ្តាក្រុមហ៊ុនធំៗ ដែលមកជាមួយគណៈប្រតិភូ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងឱកាសអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវ និងប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវជនបទ នៅខេត្តត្បូងឃ្មុំ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីបើកការដ្ឋាន ស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូ និងចាក់បេតុង ជំហានទី២ ក្នុងខេត្តចំនួន១០ ប្រវែងប្រមាណ១២០០គីឡូម៉ែត្រ ព្រមទំាងប្រកាសដាក់ឲ្យប្រើប្រាស់ ផ្លូវជនបទក្រាលកៅស៊ូ២ជាន់ (DBST) ប្រវែង៥៤៣គីឡូម៉ែត្រ។ កម្មវិធីបើកការដ្ឋាន ស្ថាបនាផ្លូវនេះ ធ្វើឡើងនៅភូមិ-ឃុំកំពង់ទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ខាងក្រោមនេះ​ ជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖ * សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ជនបរទេសវៀតណាម បានមករស់នៅលើទឹកដីកម្ពុជាតាំងពីជំនាន់អាណានិគមបារាំងមកម្ល៉េះ មិនមែនទើបតែជំនាន់របស់សម្តេច ដែលជាជំនាន់ក្រោយនោះទេ។ អ្នកនយោបាយមួយចំនួន គឺតែងតែធ្វើការចោទប្រកាន់មកអ្នកជំនាន់ក្រោយ ដែលមិនដឹងអ្វីទាំងអស់ ហើយការដែលមិន ទទួលស្គាល់ប្រវត្តិសាស្រ្តនេះហើយ ដែលធ្វើឲ្យខ្មែរចេះឈ្លោះគ្នា។ * សម្តេចតេជោ ហ៊ុន​ សែន បានមានប្រសាសន៍ថា ការបញ្ចប់សង្គ្រាមកសាងសន្តិភាពជារឿងមួយ, ការស្ថាបនាផ្លូវថ្នល់តាមទីជនបទ ជារឿងដ៏សំខាន់សម្រាប់ការ ធ្វើដំណើរ និងការរកស៊ីរបស់បងប្អូនប្រជាពលរដ្ឋ។ សម្តេចតេជោបានបញ្ជាក់ថា នឹងព្យាយាមស្នើសុំជំនួយដើម្បីកសាងហេដ្ឋានរចនាសម្ព័ន្ធ បន្ថែមទៀត…