កម្ពុជានាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន បានចំណូលជិត៤០០លានដុល្លារ នៅឆ្នាំ២០១៩

FN ៖ រយៈពេលពេញ១ឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន កើនឡើង៣០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ផ្លូវការ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែល Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមករានេះ។ របាយការណ៍បញ្ជាក់ថា រយៈពេលពេញ១ឆ្នាំ២០១៩កន្លងទៅ កម្ពុជាផលិតជ័រកៅស៊ូសម្រេចបាន ២៨៧,៦៣៨តោន កើនឡើងចំនួន៦៧,៥៣៨តោន កើនឡើង៣១ភាគរយ ធៀបនឹងឆ្នាំ២០១៨។ បរិមាណជ័រកៅស៊ូនាំចេញមានចំនួន ២៨២,០៧១តោន កើតនឡើង៦៤៥៧០តោន ស្មើនឹង៣០ភាគរយ ខណៈតម្លៃជាមធ្យមជ័រកៅស៊ូជាមធ្យម១,៣៣៦ដុល្លារក្នុង១តោន តម្លៃនេះកើនឡើង១៩ភាគរយ។ ក្រសួងបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៦,១៤២ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន២៤៧,១១៣ហិកតា ស្មើនឹង៦១%។ សូមបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូលជិត៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕

ក្រសួងសុខាភិបាល ប្រកាសពីបច្ចុប្បន្នភាព និងវិធានបង្ការជំងឺរលាកសួត បង្កឡើងដោយមេរោគកូរ៉ូណាថ្មី ដែលកំពុងផ្ទុះកាន់តែខ្លាំងនៅចិន

FN ៖ ដោយសារជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV2019) នៅតែមានរាតត្បាតនៅប្រទេសចិន ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនទាំងអស់ និងជាពិសេសអ្នកដំណើរដែលមានគម្រោងទៅកាន់ ឬត្រឡប់មកពីខេត្តដែលកំពុងកើតជំងឺនេះនៅប្រទេសចិន ត្រូវមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួនខ្ពស់ក្នុងការការពារសុខភាពពីការឆ្លងជំងឺនេះ។ ជាពិសេស នារដូវបុណ្យចូលឆ្នាំចិន និងចូលឆ្នាំខែ្មរប្រពៃណីជាតិខាងមុខដោយសារវីរុសនេះមានលក្ខណៈអាចចម្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត នេះបើតាមការសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ។ តាមសេចក្ដីជូនដំណឹងរបស់ក្រសូងសុខាភិបាល បានឱ្យដឹងថា រហូតមកដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ មានចំនួន២២២ករណី ក្នុងនោះប្រទេសចិន មានចំនួន២១៨ករណី ដែលក្នុងនេះមានបុគ្គលិកសុខាភិបាល ដែលបានថែទាំអ្នកជំងឺមានចំនួន១៥នាក់ នៅទីក្រុងបាងកក ប្រទេសថៃមាន ២ករណី ជាករណីនាំចូល និងប្រទេសកូរ៉េខាងត្បូង មាន១ករណី ដែលជាករណីនាំចូល។ ករណីស្លាប់៤នាក់ មាននៅតែក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន, ហើយជំងឺរលាកសួតនេះ បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV2019) បានកើតឡើងដំបូងបង្អស់ និងកំពុងបន្តផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន និងបានកំពុងរាលដាលទៅប៉េកាំង សៀងហៃ ក្វាងចូវ ហុងកុង។ ទោះជាបច្ចុប្បន្ននេះ កម្ពុជាមិនមានករណីជំងឺផ្តាសាយបក្សីកើតឡើងទៀតក៏ដោយ…

សម្តេចតេជោ ហ៊ុន សែន៖ នយោបាយកម្ពុជាប្រជាជនគឺជាខឿនការពារជាតិ

FN​៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជម្រាបជូន លោកឧត្តមសេនីយ៍ទោ Goh Si Hou មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរីថា នយោបាយរបស់កម្ពុជា គឺប្រជាជន គឺជាខឿនការពារជាតិកម្ពុជា។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅវិមានសន្តិភាព នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលសម្តេចតេជោនាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ចូលជួបសម្តែងការគួរសម។ ក្នុងជំនួបនោះ លោក Goh Si Hou បានជម្រាបជូន សម្ដេចតេជោ ហ៊ុន សែន ថាលោកធ្លាប់បានមកកាន់ប្រទេសកម្ពុជា ហើយដំណើរទស្សនកិច្ចជាផ្លូវការនៅពេលនេះ។ លោកមានអារម្មណ៍ថាកម្ពុជាមានសុខសន្តិភាពហើយមានការអភិវឌ្ឍហើយការអភិវឌ្ឍន៍នោះសោត គឺជាការអភិវឌ្ឍន៍រយៈពេល ២០ឆ្នាំជាប្រវត្តិសាស្ត្ររបស់កម្ពុជា។ លោកបន្តថា សន្តិភាពដែលទទួលបានមកនេះ គឺបានដោយពិបាក ហើយសន្តិភាពនេះស្ថិតនៅជាកត្តាដ៏សំខាន់របស់កម្ពុជា សម្រាប់រយៈពេលវែងថែមទៀត។ លោកឧត្តមសេនីយ៍ បានបង្ហាញនូវក្តីរីករាយរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានជួបពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជាផងដែរ ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។ លោកមានប្រសាសន៍បន្តទៀតថា…