សម្តេចតេជោ ហ៊ុន សែន៖ <<សុំសួរទៅអ្នកចោទលោកត្រាំថា ជាជនផ្តាច់ការ តើគិតយ៉ាងណា បើលោក ដូណាល់ ត្រាំ និងក្លាយជាប្រធានាធិបតីអាមេរិក>>

FN ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ដែលធ្លាប់រងការវាយប្រហារពីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនៅកម្ពុជា បានហៅថាជា «ជនផ្តាច់ការ» នោះ នឹងត្រូវចូលកាន់តំណែងជាប្រធានាធិបតីផ្លូវការរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។ ជាមួយនេះដែរ នៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកឡើងនៅក្នុង Comment Facebook របស់ Fresh News នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ជាមួយនឹងខ្លឹមសារថា៖ ឆ្លៀតពេលនេះសុំសួរទៅអ្នកចោទលោក ដូណាល់ ត្រាំ ថា ជាជនផ្តាច់ការ តើគិតយ៉ាងណាបើត្រាំ និងក្លាយជា ប្រធានាធិបតីអាមេរិក។ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook របស់ Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំក៏សូមអរគុណចំពោះលោក ដូណាល់ ត្រាំ ដែលហ៊ាននិយាយ ការពិតចំពោះអំពើស្មោកគ្រោកនៃបណ្តាញសារព័ត៌មានអាមេរិក ដែលវាប្រហាក់ប្រហែលគ្នាទាំង អស់ពិសេសពួកនៅតាមបណ្តាប្រទេសនានាៗរាប់ទាំងនៅកម្ពុជាផង។…

សម្តេចតេជោ ហ៊ុន សែន៖ «សូមអរគុណលោក ដូណាល់ ត្រាំ ដែលហ៊ាននិយាយការពិតចំពោះអំពើស្មោកគ្រោក​ នៃបណ្តាញសារព័ត៌មានអាមេរិក ក៏ដូចនៅកម្ពុជាដែរ»

FN ៖ នៅក្នុងអត្តបទលិខិតមិត្តអ្នកអានមួយចំណងជើងថា៖ «អរគុណលោក ដូណាល់ ត្រាំ, ពេលនេះខ្ញុំដឹងច្បាស់ពី វិទ្យុអាមេរិកាំងនៅស្រុកខ្មែរ !» ដែលទើបចេញផ្សាយនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកំពុងស្ថិតនៅឯខេត្តសៀមរាប បានលើក ឡើងនៅលើ Facebook របស់ Fresh News ថា៖ សូមអរគុណលោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ដែលហ៊ាននិយាយ ការពិត ចំពោះអំពើស្មោកគ្រោកនៃបណ្តាញសារព័ត៌មានអាមេរិក ក៏ដូចនៅកម្ពុជាដែរ ដែលតែងតែចូលចិត្ត និងពូកែលាបពណ៌ ពូកែមួលបង្កាច់ ពូកែវាយប្រហារគេ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook របស់ Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំក៏សូមអរគុណចំពោះលោក ដូណាល់ ត្រាំ ដែលហ៊ាននិយាយ ការពិតចំពោះអំពើស្មោកគ្រោកនៃបណ្តាញសារព័ត៌មានអាមេរិក ដែលវាប្រហាក់ប្រហែលគ្នាទាំង អស់ពិសេសពួកនៅតាមបណ្តាប្រទេសនានាៗរាប់ទាំងនៅកម្ពុជាផង។ ពូកែលាបពណ៌ពូកែមួលបង្កាច់ ពូកែវាយប្រហារ។ល។ អីចឹងហើយបានជាមានសង្គ្រាម នៅអ៉ីរ៉ាក់…

រដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ «បង្កើតមូលនិធិបរិស្ថាន និងសង្គម» ដើម្បីស្តារ និងគាំពារបរិស្ថាន

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការបង្កើត «មូលនិធិបរិស្ថាន និងសង្គម» ក្នុងគោលបំណង ដើម្បីស្តារបរិស្ថានឡើងវិញ គាំពារបរិស្ថាន អភិរក្សជីវៈចម្រុះ និងប្រើប្រាស់ធនធានធម្មជាតិ ឲ្យបានសមស្រប មាននិរន្តរភាព និងការរស់នៅដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ យូរអង្វែងរបស់ប្រជាជនកម្ពុជា គ្រប់រូប និងគ្រប់ជំនាន់នៅកម្ពុជា៕