សម្តេចតេជោ ហ៊ុន សែន សម្រេចទៅទីក្រុងប៉េកាំង វិញ ក្រោយភាគីចិនមិនអាចរៀបចំឲ្យទៅទីក្រុងវូហាន ដើម្បីជួបជាមួយថ្នាក់ដឹកនាំរបស់ចិន មុនត្រឡប់មកប្រទេសកម្ពុជាវិញ

FN ៖ ថ្លែងផ្តល់កិច្ចសម្ភាសន៍ថ្មីនាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា បើទោះបីចិនមិនអនុញ្ញាតឲ្យទៅកាន់ទីក្រុង វូហាន ទីដែលកំពុងរាលដាលខ្លាំងបំផុតនៃមេរោគកូរ៉ូណា ប៉ុន្តែសម្តេចតេជោ សម្រេចនឹងដឹកនាំគណៈប្រតិភូ ចេញពីទីក្រុងសេអ៊ូលនៅរសៀលថ្ងៃពុធនេះ ទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបជាមួយថ្នាក់ដឹកនាំរបស់ចិន មុននឹងត្រឡប់ប្រទេសកម្ពុជាវិញ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការសម្រេចចេញទៅទីក្រុងប៉េកាំងនេះ គោលបំណងដើម្បីពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ របស់ចិនលើការងារទំនាក់ទំនង, បញ្ហាកំពុងកើតឡើងនៃមេរោគកូរ៉ូណា និងជាពិសេសបញ្ជាក់ពីជំហរអំពីការមិនជម្លៀសមន្រ្តី និងនិស្សិតរបស់កម្ពុជាចេញពីប្រទេសចិន ព្រមទាំងបញ្ជាក់មិនបិទជើងហោះហើរជាមួយចិននោះឡើយ។ សូមជំរាបថា នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ ក្រសួងការបរទេសចិន បានជូនដំណឹងក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ភាគីចិនមិនអាចរៀបចំជូនសម្តេចតេជោ ហ៊ុន សែន ចំពោះដំណើរទៅកាន់ទីក្រុង វូហាន ខេត្តហ៊ូប៉ី ប្រទេសចិន បានទេ ដោយសារទីនោះកំពុងរីករាលដាលខ្លាំងបំផុតនៃមេរោគកូរ៉ូណា។ កាលពីថ្ងៃទី០៣ ខែកុម្ភៈ…

សម្តេចតេជោ ហ៊ុន សែន៖ ជំងឺផ្លូវដង្ហើម «កូរ៉ូណា» ជាបញ្ហាពិភពលោកទាំងមូល ដែលត្រូវរួមគ្នាដោះស្រាយ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ជំងឺផ្លូវដង្ហើមបង្កឡើងដោយមេរោគ «កូរ៉ូណា» ដែលកំពុងរីករាតត្បាតយ៉ាងខ្លាំងនោះ មិនមែនជាបញ្ហាសម្រាប់តែចិននោះទេ គឺជាបញ្ហារបស់ពិភពលោកទាំងមូល ដែលត្រូវរួមគ្នាដោះស្រាយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី ហាក់ ចាហានមូន (Hak Ja Han Moon) ស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល មុនពេលអញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ជំងឺផ្លូវដង្ហើមបង្កឡើងដោយមេរោគ «កូរ៉ូណា» ដែលផ្តើមចេញពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន បានកើតមានទៅលើមនុស្សប្រមាណ ២០,៦២៨នាក់ និងស្លាប់បាត់បង់ជីវិត ៤២៧នាក់។ ជាមួយគ្នានេះ អ្នកកើតជំងឺ ៦៣២នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ។ ក្រៅពីប្រទេសចិន ជំងឺនេះ បានរីករាលដាលទៅដល់ប្រទេសចំនួន២៣ផ្សេងទៀត មាននៅតំបន់អាស៊ី អឺរ៉ុប អាហ្រ្វិក និងអូស្ត្រាលី។ រដ្ឋាភិបាលចិន បាននិងកំពុងប្រយុទ្ធប្រឆាំងជាខ្លាំងជាមួយនឹងការរីករាតត្បាតនៃជំងឺនេះ។ បើទោះបីជាជំងឺផ្លូវដង្ហើមថ្មី «កូរ៉ូណា» កំពុងរាតត្បាតខ្លាំងយ៉ាងណាក្តី តែការអន្តរាគមន៍ពីអង្គការអន្តរជាតិ…

សម្តេចតេជោ ហ៊ុន សែន៖ ការរក្សាបានសុខសន្តិភាព មិនអាចកាត់ផ្តាច់ពីការផ្តល់ឱកាសស្មើគ្នា នូវផ្លែផ្កាអភិវឌ្ឍន៍ជាតិជូនពលរដ្ឋគ្រប់រូប

FN ៖ ពីលើវេទិកាកិច្ចប្រជុំកំពូលពិភពលោកនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការរក្សាឱ្យបាននូវសុខសន្តិភាពដែលកំពុងគ្រប់ដណ្តប់លើផ្ទៃប្រទេសកម្ពុជា មិនអាចកាត់ផ្តាច់បានឡើយ ពីការផ្តល់ឱកាសស្មើភាពគ្នាជូនប្រជាពលរដ្ឋគ្រប់រូបនូវផ្លែការនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សឱ្យក្លាយទៅជាធនធានដេលមានសក្តានុពលមិនចេះរីងស្ងួត។ កម្ពុជា ត្រូវបានគេដឹងថា ជាប្រទេសមួយដែលត្រូវបំផ្លេចបំផ្លាញ និងរងវិនាសសកម្មយ៉ាងធ្ងន់ធ្ងរជាទីបំផុតដោយសារតែវិបត្តិសង្គ្រាមក្នុងរយៈពេលប្រមាណជា៣ទសវត្សរ៍។ កម្ពុជា ទទួលបានឱកាសអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនឡើងវិញ បន្ទាប់ពីភ្លើងសង្គ្រាមត្រូវបានបិទបញ្ចប់ទៅវិញទាំងស្រុងនៅចុងឆ្នាំ១៩៩៨។ នៅចំពោះមុខឥស្សរជនល្បីៗដែលចូលរួមក្នុងវេទិកាកិច្ចប្រជុំកម្រិតពិភពលោករបស់អង្គការសហព័ន្ធសន្តិភាពសកល សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាប្រទេសធ្លាប់ឆ្លងកាត់នូវសង្គ្រាម និងវិនាសកម្មនោះ សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយសម្រាប់កម្ពុជា។ សម្តេចតេជោ បន្ថែមថា អ្វីៗគ្រប់យ៉ាង ដែលកម្ពុជាសម្រេចបានមកដល់ពេលនេះ ទាំងការអភិវឌ្ឍ និងទាំងវិបុលភាព គឺជាផ្លែផ្កានៃសន្តិភាព។ ដើម្បីបន្តរក្សាឱ្យបាននូវសុខសន្តិភាព សន្តិសុខសង្គមនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៨ ក្រោយរកបានសុខសន្តិភាពពេញលេញ រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តោតការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍធនធានមនុស្ស ដោយចាត់ទុកការការអភិវឌ្ឍធនធានមនុស្សជាអាទិភាពក្នុងចំណោមអាទិភាពចម្បងៗទាំង៤។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការការកែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ សំដៅពង្រឹងទាំងគុណភាព និងពង្រីកសេវាអប់រំ…