BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន ប្រកាសជំហរ មិនឯកភាពចំពោះសំណើឱ្យបញ្ឈប់ការនាំចូលរថយន្តជជុះ

FN ៖ នៅប៉ុន្មាននាទីមុននេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសជំហរ មិនឯកភាពចំពោះសំណើឱ្យបញ្ឈប់ការនាំចូលរថយន្តជជុះ នេះបើយោងតាម Facebook របស់សម្តេចតេជោ ហ៊ុន សែន បង្ហាញនៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦។​ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «ពីម្សិលម៉ិញមានការលើកឡើងនូវគំនិតដែលចង់ស្នើឱយរាជ រដ្ឋាភិបាលបញ្ឈប់ការនាំចូល រថយន្តប្រើប្រាស់រួចឬហៅថា រថយន្តជជុះ(second hand)។ បន្ទាប់ពីទទួលព័ត៌មាននេះបងប្អូនប្រជាជនយើងមួយចំនួនបាន បង្ហាញពីការព្រួយបារម្ភ លើវិធានការនេះ។ ក្នុងតួនាទីខ្ញុំជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមគូសបញ្ជាក់ជូនជនរួមជាតិថា ខ្ញុំមិនយល់ស្របជាមួយសំណើបែបនេះទេ។ សូមបងប្អូនខិតខំរកប្រាក់ទិញរថយន្តជិះ តែសូមមេត្តាកុំនាំចូលរថយន្តចង្កូតស្តាំ និងសូមគោរពច្បាប់ចរាចរដើម្បីសុវត្ថិភាពទាំងអស់គ្នា»។ សូមជំរាបថា អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានប្រកាសថា លោកនឹងជួបពិភាក្សាសុំយោបល់ដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ឲ្យបញ្ឈប់ការនាំចូលរថយន្តជជុះមកកាន់កម្ពុជា ក្នុងបំណងកាត់បន្ថយកំណើនយានយន្ត និងរំដោះការកកស្ទះចរាចរនៅក្នុងរាជធានីភ្នំពេញ និងជួយរាជធានីភ្នំពេញឲ្យមានសណ្ដាប់ធ្នាប់ និងសោភណភាពល្អប្រសើរ។ លោក ប៉ា សុជាតិវង្ស ប្រកាសដូច្នេះក្នុងពេលរូបលោកជួបសំណេះសំណាលជាមួយមន្រ្តីនគរបាលចរាចរនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ…

សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ការអនុគ្រោះដល់អ្នកវិនិយោគទុនរបស់ចិន និងកូរ៉េខាងត្បូង រយៈពេល៣ឆ្នាំលើទិដ្ឋាការ

FN ៖ នៅមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់ការអនុគ្រោះដល់អ្នកវិនិយោគគិនរបស់ចិន និងកូរ៉េខាងត្បូង រយៈពេល៣ឆ្នាំលើទិដ្ឋាការចំពោះអ្នកកាន់លិខិតឆ្លងដែនធម្មតា ដោយមិនមានការបង់ថ្លៃទិដ្ឋាការនោះទេ។ ការសម្រេចនេះ ធ្វើឡើងតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ ធ្វើឡើងនៅក្នុងឱកាសសម្តេចថ្លែងសុន្ទរកថាជាអធិបតីក្នុងពិធីបើកវេទិកា​ធុរកិច្ ​កម្ពុជា-ចិន ដែលធ្វើឡើងនៅសណ្ឋាគារ​ហ្គា​ឌិន​ស៊ី​ធី រាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ៕

​សម្តេចតេជោ ហ៊ុន សែន៖ បើអស់លោកមិនយល់អំពីផែនទី គួររៀនសូត្របន្ថែមជាការល្អ ដើម្បីជៀសវាងការលើកយោបល់ដោយឆោតល្ងង់ ឬបង្កជម្លោះ

FN ៖ នៅរាត្រីរំលងអាធ្រាត្រចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលធ្លាប់បានពន្យល់រួចហើយ អំពីការផ្ទេរ ឬចម្លងពីផែនទីពីខ្នាត 1/100,000 មកផែនទីខ្នាត 1/50,000 បានបន្តពន្យល់ជូនបងប្អូនប្រជាពលរដ្ឋតាមរយៈ Comment នៅលើ Facebook របស់ ​Fresh News ក្នុងអត្ថបទព័ត៌មាន៖ «ទេសរដ្ឋមន្រ្តី វ៉ា គឹមហុង៖ គ្មានការស្នើកែ​ប្រែរដ្ឋ​ធម្មនុញ្ញ ដើម្បីផ្លាស់ប្តូរខ្នាត​ផែនទីនោះទេ, ផែនទីបោន ១/១០០០០០ នៅតែប្រើប្រាស់ដដែល» ដោយសម្តេចតេជោបានលើកឡើងថា «ការផ្ទេរ ឬចម្លងពីផែនទីនេះ ដើម្បីងាយស្រួលវាស់វែង, បើអស់លោកមិនយល់គួររៀនសូត្របន្ថែម ឬស្វែងយល់បន្ថែមទើបជាការល្អ ដើម្បីជៀសវាង ការលើកយោបល់ ដោយឆោតល្ងង់ ឬបង្កជម្លោះ»។ សម្តេចតេជោ បានបញ្ជាក់ថា មាត្រា២ នៃរដ្ឋធម្មនុញ្ញ មិនត្រូវបានកែប្រែនោះទេ ព្រោះយើងនៅតែប្រើប្រាស់ផែនទីខ្នាត 1/100,000 ដដែល។ សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ Comment នៅលើ…