សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ការអនុគ្រោះដល់អ្នកវិនិយោគទុនរបស់ចិន និងកូរ៉េខាងត្បូង រយៈពេល៣ឆ្នាំលើទិដ្ឋាការ

FN ៖ នៅមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់ការអនុគ្រោះដល់អ្នកវិនិយោគគិនរបស់ចិន និងកូរ៉េខាងត្បូង រយៈពេល៣ឆ្នាំលើទិដ្ឋាការចំពោះអ្នកកាន់លិខិតឆ្លងដែនធម្មតា ដោយមិនមានការបង់ថ្លៃទិដ្ឋាការនោះទេ។ ការសម្រេចនេះ ធ្វើឡើងតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ ធ្វើឡើងនៅក្នុងឱកាសសម្តេចថ្លែងសុន្ទរកថាជាអធិបតីក្នុងពិធីបើកវេទិកា​ធុរកិច្ ​កម្ពុជា-ចិន ដែលធ្វើឡើងនៅសណ្ឋាគារ​ហ្គា​ឌិន​ស៊ី​ធី រាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ៕

​សម្តេចតេជោ ហ៊ុន សែន៖ បើអស់លោកមិនយល់អំពីផែនទី គួររៀនសូត្របន្ថែមជាការល្អ ដើម្បីជៀសវាងការលើកយោបល់ដោយឆោតល្ងង់ ឬបង្កជម្លោះ

FN ៖ នៅរាត្រីរំលងអាធ្រាត្រចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលធ្លាប់បានពន្យល់រួចហើយ អំពីការផ្ទេរ ឬចម្លងពីផែនទីពីខ្នាត 1/100,000 មកផែនទីខ្នាត 1/50,000 បានបន្តពន្យល់ជូនបងប្អូនប្រជាពលរដ្ឋតាមរយៈ Comment នៅលើ Facebook របស់ ​Fresh News ក្នុងអត្ថបទព័ត៌មាន៖ «ទេសរដ្ឋមន្រ្តី វ៉ា គឹមហុង៖ គ្មានការស្នើកែ​ប្រែរដ្ឋ​ធម្មនុញ្ញ ដើម្បីផ្លាស់ប្តូរខ្នាត​ផែនទីនោះទេ, ផែនទីបោន ១/១០០០០០ នៅតែប្រើប្រាស់ដដែល» ដោយសម្តេចតេជោបានលើកឡើងថា «ការផ្ទេរ ឬចម្លងពីផែនទីនេះ ដើម្បីងាយស្រួលវាស់វែង, បើអស់លោកមិនយល់គួររៀនសូត្របន្ថែម ឬស្វែងយល់បន្ថែមទើបជាការល្អ ដើម្បីជៀសវាង ការលើកយោបល់ ដោយឆោតល្ងង់ ឬបង្កជម្លោះ»។ សម្តេចតេជោ បានបញ្ជាក់ថា មាត្រា២ នៃរដ្ឋធម្មនុញ្ញ មិនត្រូវបានកែប្រែនោះទេ ព្រោះយើងនៅតែប្រើប្រាស់ផែនទីខ្នាត 1/100,000 ដដែល។ សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ Comment នៅលើ…

សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំមិនត្រឹមតែចង់​ឲ្យកម្ពុជាមាន​សុខសន្តិភាព​ទេ តែក៏ចង់ឲ្យពិភព​លោកទាំងមូល​មានសុខសន្តិភាព​ទាំងអស់គ្នា

FN ៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់នៅលើ Facebook Page ផ្លូវការរបស់សម្តេចនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា សម្តេចតេជោ មិនត្រឹមតែចង់ឲ្យកម្ពុជាមានសុខសន្តិភាពទេ គឺក៏ចង់ឲ្យពិភពលោកទាំង មូលមានសុខសន្តិភាពទាំងអស់គ្នា។ យោងតាម Facebook Page ផ្លូវការរបស់សម្តេច បានបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចតេជោ ហ៊ុន សែនមិនត្រឹមតែចង់ បានកម្ពុជាមានសុខសន្តិភាពទេ គឺចង់អោយពិភពលោកទាំង មូលមានសុខសន្តិភាពទាំងអស់គ្នា។ព្រោះកម្ពុជាឆ្អែតហើយ ដោយសារសង្គ្រាម។ ការមិនពេញចិត្ត ចំពោះមេដឹកនាំប្រទេសណាមួយ ហើយយកសង្រ្គាមជាដំណោះស្រាយ គឺបាននឹងកំពុងបំផ្លិចបំផ្លាញ ប្រទេសជាតិ និងអាយុជីវិតពលរដ្ឋស្លូតត្រង់យ៉ាងដំណំ។ សូមសុខសន្តិភាពកើត មានចំពោះកម្ពុជា និងពិភពលោកយើងទាំងមូលជានិច្ចនិរន្ត»។ សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងទៅកាន់ថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា មកពីបណ្ដាប្រទេសជាសមាជិក សភាតំបន់អាស៊ី ​បណ្ដាប្រទេសជាអ្នកសង្កេតការណ៍ និងអង្គការជាដៃគូរជាច្រើននាក់ ក្នុងមហាសន្និបាតសភាតំបន់អាស៊ី APA (Asian Parliamentary Assembly) លើកទី៩…