ជប៉ុន វាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគនៅកម្ពុជា នាំឱ្យទាក់ទាញអ្នកវិនិយោគជប៉ុនកាន់ច្រើន

FN ៖ លោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការកែលំអរបរិយាកាសវិនិយោគនៅកម្ពុជា។ តាមរយៈការយកចិត្តទុកដាក់ និងធ្វើឱ្យប្រសើរលើបរិយាកាសវិនិយោគនេះ បានទាក់ទាញអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាកាន់តែច្រើន។ លោកឯកអគ្គរដ្ឋទូតជប៉ុន បញ្ជាក់បែបនេះក្នុងពេលអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនេះ មីកាមិ ម៉ាសាហ៉ីរ៉ូ បានបង្ហាញពីកត់សម្គាល់របស់លោកចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការរីកចម្រើននៃសង្គមកម្ពុជា។ លោកក៏បានបង្ហាញក្តីរីករាយ និងមោទនភាពដែលជប៉ុនបានរួមចំណែកជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ ពាក់ព័ន្ធលើការវិនិយោគលោក មីកាមិ ម៉ាសាហ៉ីរ៉ូ បានលើកឡើងថា អ្នកវិនិយោគជប៉ុន បានធ្វើការជាច្រើនជាមួយស្ថានប័នរបស់កម្ពុជា ជាពិសេសជាមួយក្រមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយទទួលបានលទ្ធផលល្អប្រសើរ។ ក្នុងនោះអ្នកវិនិយោគជប៉ុនកាន់តែច្រើនកំពុងរកស៊ីនៅកម្ពុជា។ នៅចំពោះមុខឯកអគ្គរដ្ឋទូតជប៉ុន, សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តសម្របសម្រួលធ្វើឱ្យអ្នកវិនិយោគជប៉ុន មកវិនិយោគនៅកម្ពុជាទទួលបានជោគជ័យ។ ដើម្បីសម្រួលដល់ការវិនិយោគនេះ សម្តេចតេជោ…

ជប៉ុន ពិចារណាផ្តល់ថវិកាដោះមីន រៀបចំកិច្ចប្រជុំ ASEM និងអាស៊ាន នៅកម្ពុជា

FN ៖ លោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា រដ្ឋាភិបាលជប៉ុន នឹងបន្តផ្តល់ថវិកាបន្ថែមទៀត សម្រាប់ជួយដោះម៉ីននៅកម្ពុជា។ ជប៉ុន ក៏កំពុងពិចារណាផ្តល់ថវិកាសម្រាប់កម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) នៅឆ្នាំ២០២០នេះ និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ផងដែរ។ ការបញ្ជាក់របស់លោក មីកាមិ ម៉ាសាហ៉ីរ៉ូ បានធ្វើឡើងក្នុងពេលញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ ក្នុងជំនួបនេះលោក មីកាមិ ម៉ាសាហ៉ីរ៉ូ បានបញ្ជាក់ដែរថា រដ្ឋាភិបាលជប៉ុន ក៏កំពុងពិចារណា ផ្ដល់ថវិកាជួយកម្ពុជា ទិញរថយន្ត និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងការរៀបចំកិច្ចប្រជុំអាស៊ាន ក្នុងឆ្នាំ២០២២នេះ។ លោកេកអគ្គរដ្ឋទូតជប៉ុន បានបញ្ជាក់ផងដែរថា បច្ចុប្បន្នជប៉ុនកំពុងតែសហការជាមួយក្រសួងរ៉ែ និងថាមពល លើវិស័យអគ្គិសនី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអគ្គិសនី។ ជប៉ុន ក៏កំពុងជួយរៀបចំផែនការមេសម្រាប់ការវិនិយោគរបស់ជប៉ុននៅកម្ពុជា ក៏ដូចជាមានការពិភាក្សា និងសិក្សាអំពីផែនការមេ ក្នុងការពង្រីកពង្រឹងវិនិយោគកំពង់ផែក្រុងព្រះសីហនុ ក៏ដូចជាការចូលរួមចំណែករបស់ជប៉ុន ក្នុងការតាក់តែងច្បាប់សំណង់ និងរៀបចំបទដ្ឋានគតិយុត្តជាបន្តបន្ទាប់។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណរដ្ឋាភិបាល…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និង២២

FN ៖ បន្ទាប់ពីការទន្ទឹងរង់ចាំអស់ជាយូរខែថ្ងៃផ្លូវជាតិលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ត្រូវបានចាប់ផ្តើមបើកការដ្ឋានស្តារ និងសាងសង់ឡើងវិញហើយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល។ ពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវទាំងពីរខ្សែនេះ បានធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាក ហ៉ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ។ ក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២.៥៦គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៥.៤គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១៤.២១គីឡូម៉ែត្រ និងខេត្តតាកែវ ប្រវែង ៥២.៥៦គីឡូម៉ែត្រ) និងផ្លូវជាតិ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន…