សម្តេចតេជោ ហ៊ុន សែន ផ្ញើសារចូលរួមរំលែកទុក្ខជូនលោកជំទាវ ប៉ា ណារ៉ុន ដែលស្វាមីលោកជំទាវទទួលមរណភាព

FN ៖ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខជូនលោកជំទាវ ប៉ា ណារ៉ុន ដែលស្វាមីលោកជំទាវលោក​ អ៊ុន ដែន ទីប្រឹក្សាក្រសួងការពារជាតិទទួលមរណភាព ក្នុងវ័យ៦៦ឆ្នាំ ដោយរោគាពាធ។ នៅក្នុងលិខិតរំលែកទុក្ខរបស់សម្តេចបានរៀបរាប់ថា៖ «មរណភាពរបស់ឯកឧត្តម គឺជាការបាត់បង់ស្វាមី បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងក៏ជាការបាត់បង់នូវមិត្តរួមអាវុធតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានរួមសុខរួមទុក្ខជាមួយគ្នាក្នុងការបំរើជាតិ និងប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។ ឯកឧត្តម អ៊ុន ដែន គឺជាថ្នាក់ដឹកនាំ និងជាសកម្មជន១រូប នៃក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ដែលបានរួមចំណែកជួយកសាងសមិទ្ធផលសង្គមនានា ជួយលើស្ទួយដល់ជីវភាពប្រជាជននៅតាមមូលដ្ឋានបន្សល់ទុក នូវស្នាដៃជាច្រើនសម្រាប់កូនចៅជំនាន់ក្រោយ»។

​សម្តេចតេជោ ហ៊ុន សែន ផ្តល់លំនៅឋាន ៦ខ្នងជូន​អតីតយុទ្ធជនគ្មាន​លំនៅ​ឋាន​ក្នុងរាជធានីភ្នំពេញ

​FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់លំនៅឋានចំនួន ៦ ខ្នង ជូនអតីតយុទ្ធជន ក្នុងរាជធានីភ្នំពេញ ៦រូប ដែលកំពុងជួបការលំបាកក្នុងជីវភាព និង គ្មានលំនៅឋាន។ នៅក្នុងកិច្ចសំណេះសំណាលជាមួយអតីតយុទ្ធជន ១,៤៦៩នាក់ មកពីខណ្ឌព្រែកព្នៅ ឬស្សីកែវ ជ្រោយចង្វារ និងដូនពេញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានរកឃើញអតីតយុទ្ធជន៦រូប កំពុងខ្វះខាត ក្នុងជីវភាព ហើយគ្មានផ្ទះសម្បែង។ បន្ទាប់ពីរូបឃើញបែបនេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានស្នើសុំការសម្រេចភ្លាមៗពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយសម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចសាងសង់ផ្ទះជូនអតីតយុទ្ធជនភ្លាមៗតែម្តង។ អតីតយុទ្ធជនទាំង ៦រូប ដែលសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនសាងសង់ផ្ទះជូននោះរួមមាន៖  អ្នកស្រី មាឃ ម៉ារីយ៉ា យោធិនចូលនិវត្តន៍, អ្នកស្រី ម៉ិច…

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាព លោកព្រឹទ្ធាចារ្យ ឆេង ផុន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ បានសរសេរលិខិតមួយផ្ញើជូន លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាព លោកព្រឹទ្ធាចារ្យ ឆេង ផុន អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ ដែលជាឪពុកក្មេករបស់លោកស្រី។ លិខិតរំលែកទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ភរិយាខ្ញុំ និងរូបខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំថា លោកព្រឹទ្ធាចារ្យ ឆេង ផុន ដែលត្រូវជាឪពុកក្មេករបស់លោកជំទាវ បានទទួលមរណភាព ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។ មរណភាពរបស់ លោកព្រឹទ្ធាចារ្យ គឺជាការបាត់បង់បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងក៏ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់ម្នាក់របស់ជាតិ ដែលលោកតាធ្លាប់បានចូលរួមចំណែកយ៉ាងថ្លៃថ្លា ក្នុងការរៀបចំប្រទេសជាតិ តាមរយៈការធ្វើជារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងបន្ទាប់មកជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។ សូមបញ្ជាក់ថា លោកព្រឹទ្ធាចារ្យ ឆេង ផុន អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា បានទទួលមរណភាព នៅប្រមាណម៉ោងជាង១៖០០រសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងជន្មាយុ៨៦ឆ្នាំ…