យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​​ញៀន ខុស​ច្បាប់​​ទូទាំង​​ប្រទេស សម្រាប់​ថ្ងៃ​​ទី១១ ខែមីនា​នេះ​​លទ្ធផល​៖ បង្ក្រាប២៤ករណី ឃាត់​ខ្លួន៣៥នាក់​

FN ៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖ * លទ្ធផលបង្ក្រាបរួមមាន៖ ២៤ករណី ឃាត់ខ្លួន៣៥នាក់ ស្រី៩នាក់ (អាវុធហត្ថបង្ក្រាបបាន៤ករណី ឃាត់ខ្លួន៤នាក់) ១៖ ករណីជួញដូរ គ្រឿងញៀន១៥ករណី ឃាត់ខ្លួន១៨នាក់។ ២៖ ករណីប្រើប្រាស់គ្រឿងញៀន៩ករណី ឃាត់ខ្លួន១៧នាក់៕

ឧត្តមសេនីយ៍ផ្កាយ៣ ហ៊ុន ម៉ាណែត ប្រាប់ទាហានទាំងអស់ ប្តេជ្ញាចិត្តការពារសុខសន្តិភាព ស្ថេរភាព រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ប្រទេសជាតិ និងប្រជាជន

FN ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ញជើងគោក បានប្រាប់ទៅទាហានឲ្យប្តេជ្ញាចិត្តការពារសុខសន្តិភាព ស្ថេរភាព រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ប្រទេសជាតិ និងប្រជាជន។ នៅក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារ សម្រេចបានក្នុងឆ្នាំ២០១៦ និងទិសដៅអនុវត្តភារកិច្ចក្នុងឆ្នាំ២០១៧ នៅកងពលតូចលេខ៧០ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ឧត្តមសេនីយ៍ផ្កាយ៣ ហ៊ុន ម៉ាណែត បានប្រាប់ទៅនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវស្វែងយល់ការពិត និងវាយតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយ ចំពោះការយកចិត្តរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ថ្នាក់ដឹកនាំរបស់អង្គភាព និងប្រកាន់គោលជំហរហ្នឹងនរ និងប្តេជ្ញាចិត្តដើម្បីការពារសុខសន្តិភាព ស្ថេរភាព រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ប្រទេសជាតិ និងប្រជាជន។ ជាមួយគ្នានេះលោកឧត្តមសេនីយ៍​ បានអបអរសាទ និងកោតសរសើរដល់អង្គភាពកងពលតូចថ្មើរជើងលេខ៧០ និងនាយទាហាន ពលទាហានទាំងអស់ដែលបានខិតខំបំពេញភារកិច្ចជាច្រើន នាពេលកន្លងមក និងកំពុងកសាងសមត្ថភាពនៅក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីបម្រើជាតិមាតុភូមិ។ លោកបញ្ជាក់ថា​ «អង្គភាពមួយមានមានតួនាទីការពារសុខសន្តិភាព ស្ថេរភាព ក៏ដូចជា ការងារសង្គមជាច្រើនទៀតដែលនាយទាហាន នាយទាហានរង ពលទាហានចូលរួមជាប្រចាំថ្ងៃ ជាមួយរាជរដ្ឋាភិបាលភិបាល…

រដ្ឋមន្រ្តី៖ ការរីកចម្រើនប្រព័ន្ធបច្ចេកវិទ្យា ធ្វើឲ្យយុវជនខ្មែរថមថយការអានសៀវភៅ

FN ៖ ការរីកចម្រើនប្រព័ន្ធបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជានាសម័យបច្ចុប្បន្ន ត្រូវបានគេមើលឃើញថា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់កិច្ចការងារប្រចាំថ្ងៃរបស់មនុស្សលើគ្រប់វិស័យបូករួមទាំងការសិក្សាផងដែរ។ ទន្ទឹមនឹងការរីករាលដាលប្រព័ន្ធបច្ចេកវិទ្យា និងបណ្តាញសង្គមផ្សេងៗរួមទាំង Facebook គឺបានធ្វើឲ្យការអានសៀវភៅរបស់យុវជនខ្មែរ សិស្សនិស្សិត និងប្រជាពលរដ្ឋមានការថមថយផងដែរ គ្រាដែលកម្រិតអំណាននៅកម្ពុជាមានកម្រិតទាបស្រាប់នោះ។ ក្នុងពិធីបើកទិវាជាតិអំណានក្រោមប្រធានបទ «អានដើម្បីភាពសុខដុមនៃជីវិត» នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្នុងសកលលោកនាពេលបច្ចុប្បន្ន ព្រោះតែការរីករាលដាលនៃប្រព័ន្ធបច្ចេកវិទ្យា បានធ្វើឲ្យការអានសៀវភៅបានថមថយយ៉ាងខ្លាំង។ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានថ្លែងមើលឃើញដូចគ្នាថា នៅសម័យបច្ចុប្បន្នអាណាព្យាបាលបានទម្លាប់ទិញសម្ភារៈទំនើបដូចជាស្មាតហ្វូន iPade និង Tablet ជាដើម ឲ្យកូនៗរបស់ពួកគេជំនួសការទិញសៀវភៅជូនកូន ជាទិសដៅអវិជ្ជមានមួយក្នុងសង្គម ដែលមិនបានជួយជំរុញលើកទឹកចិត្តដល់កូនៗនោះឡើយ។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា បណ្តាញសង្គម Facebook និង Youtube គឺគ្រាន់តែជាកន្លែងផ្តល់ដំណឹងមួយផ្នែកតែប៉ុណ្ណោះ ប៉ុន្តែមិនបានផ្តល់ចំណេះដឹង និងពុទ្ធិថ្មីៗ ដូចការអានសៀវភៅនោះឡើយ។…