សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធសពសម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ បានដឹកនាំមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប ចូលគោរពព្រះវិញ្ញាណក្ខន្ធសពសម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស ដែលតម្កល់ធ្វើព្រះរាជពិធីបុណ្យនៅវត្តបុទុមវតី។ សម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស បានសោយទិវង្គត ១០៖៤៥នាទីព្រឹកថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងព្រះជន្មាយុ ៨០ព្រះវស្សា ដោយព្រះរោគាពាធ នៅព្រះរាជដំណាក់របស់ព្រះអង្គ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខាងក្រោយក្រសួងពាណិជ្ជកម្ម។ សម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស គឺជាបុត្រារបស់សម្តេច ស៊ីសុវត្ថិ មុនីវង្ស និងត្រូវជាព្រះបិតុលាបង្កើត (ឪពុកមារ) ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ផងដែរ។ សម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស គឺជាឧត្តមប្រឹក្សា នៃអង្គព្រះមហាក្សត្រ ហើយក៏ធ្លាប់បានធ្វើជាអនុប្រធានទី១ នៃព្រឹទ្ធសភាជាតិនីតិកាលទី១ផងដែរ។ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងអំពីការយាងសោយទិវង្គតរបស់សម្តេច ស៊ីសុវត្ថិ ជីវ័ន្តមុនីរ័ក្ស…

​ឆ្នាំ២០១៧! សម្តេចតេជោ ហ៊ុន សែន ជូនពរជនរួមជាតិគ្រប់ស្រទាប់វណ្ណៈ ទាំងក្នុងនិងក្រៅប្រទេស ជួបតែសេចក្តីសុខចម្រើន លាភសំណាង, អរគុណសមត្ថកិច្ច ដែលថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ

FN ៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជូនដល់បងប្អូនជនរួមជាតិគ្រប់ស្រទាប់វណ្ណៈ ទាំងក្នុង និងក្រៅប្រទេសឲ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន លាភសំណាង និងថ្លៃអំណរគុណដល់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចថែរក្សាសន្តិភាព និងថែរក្សាសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋកម្ពុជា។ នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «សូមឆ្នាំថ្មី ២០១៧នេះ នាំមកនូវសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងលាភសំណាងល្អ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងក្នុង និងក្រៅប្រទេស រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកងទ័ពដែលកំពុងបំពេញភារកិច្ច រក្សាសន្តិភាព នៅប្រទេសនានាក្រោមឆ័ត្រ UN ផងដែរ។ សូមបងប្អូនបានកំសាន្តសប្បាយ និងធ្វើដំណើរប្រកបដោយសុវត្ថិភាព គ្រប់ទីកន្លែងទាំងអស់។ អរគុណដល់អាជ្ញាធរ សមត្ថកិច្ចទូទាំងប្រទេស ដែលបានយកចិត្តទុកដាក់ថែរក្សា សណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋយើង»។ សូមជម្រាបថា កាលពីយប់មិញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត…

សមិទ្ធផលធំៗមួយចំនួន ដែលសម្តេចតេជោ ហ៊ុន សែន សម្រេចបានសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងឆ្នាំ២០១៦

FN ៖ ពេញមួយឆ្នាំ២០១៦នេះ ទាំងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងមន្រ្តីតាមក្រសួងស្ថាប័ននានា ត្រូវបានគេមើលឃើញថា ប្រឹងប្រែងពួតដៃរួមគ្នាសម្រេចនូវសមិទ្ធជាច្រើនជូនជាតិ និងប្រជាពលរដ្ឋកម្ពុជា ជាពិសេសការបន្តរក្សាបានសុខសន្តិភាព សណ្តាប់ធ្នាប់របៀបរៀបរយក្នុងសង្គម ព្រមទាំងស្ថេរភាពនយោបាយ សុទ្ធសឹងជាកត្តាសំខាន់ៗ សម្រាប់ធានាដល់ការប្រព្រឹត្តទៅមុខប្រកបដោយប្រក្រតីភាព នៃដំណើការអភិវឌ្ឍន៍សង្គមជាតិ ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ការរក្សាបានស្ថេរភាពនយោបាយ សង្គម សុខសន្តិភាព ក៏ដូចជាការប្រឹងប្រែងរួមគ្នាគិត និងរួមគ្នាធ្វើទាំងប្រមុខរាជរដ្ឋាភិបាល និងមន្រ្តីជាសេនាធិការ បានធ្វើឲ្យកម្ពុជានៅតែបន្តបោះជំហានអភិវឌ្ឍន៍ទៅមុខ ជាមួយការរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាង ៧ភាគរយ។ ក្រៅពីការរក្សាបាននូវស្ថេរភាពនយោបាយ សង្គម សុខសន្តិភាព និងការជំរុញកំណើនសេដ្ឋកិច្ចនេះទៅ គេសង្កេតឃើញមានសមិទ្ធផល លេចធ្លោរមួយចំនួនត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បើកមស្ពោធដាក់ឲ្យប្រើប្រាស់ដោយផ្ទាល់ ហើយក៏មានបញ្ហាមួយចំនួន ត្រូវបានដោះស្រាយដោយផ្ទាល់ និង បន្ទាន់ផងដែរ។ នៅក្នុងឆ្នាំ២០១៦នេះ មានផ្លូវជាតិធំៗចំនួន ៣ខ្សែ ស្ពានមួយខ្សែ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ និងស្ពានឆ្លងកាត់ទន្លេបាសាក់មួយខ្សែទៀត ក៏ត្រូវបានចាក់បេតុងតភ្ជាប់ផងដែរ។ ផ្លូវជាតិធំៗ ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ដោយសម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ២០១៦នេះ រួមមាន៖ ផ្លូវជាតិលេខ៥៦…