រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយ ស្តីពីការកំណត់ និងការបែងចែកតំបន់គ្រប់គ្រង ដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគីរី និងមណ្ឌលគីរី ដែលមានផ្ទៃដីសរុបទំហំ ២៥០,០០០ (ពីរសែនប្រាំម៉ឺន) ហិកតា

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយ ស្តីពីការកំណត់ និងការបែងចែកតំបន់គ្រប់គ្រង ដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគីរី និងមណ្ឌលគីរី ដែលមានផ្ទៃដីសរុបទំហំ ២៥០,០០០ (ពីរសែនប្រាំម៉ឺន) ហិកតា នេះបើយោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះ។ ដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគីរី និងមណ្ឌលគីរី ត្រូវបានបែងចែកជា៤ តំបន់រួមមាន៖ តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍ សម្រាប់ប្រើដល់ការងារគ្រប់គ្រង ថែរក្សា អភិរក្ស និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយនិរន្តភាព៕

​លោក ថោង ខុន៖ ពានដែលប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នៅពេលខាងមុខនេះ គឺជាពានដ៏ពិសេសអស្ចារ្យ និងជាពានរង្វាន់ដ៏ខ្ពស់បំផុត របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ

FN ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក ថូម៉ាស់ បាច់ នឹងចាត់បញ្ជូនតំណាងរបស់ខ្លួន នាំយកពានរង្វាន់ដ៏ពិសេសមួយទៀតប្រគល់ជូនដល់​សម្ដេច​តេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។ ពានរង្វាន់ប្រធានអូឡាំពិកអន្តរជាតិ ប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅពេលខាងមុខនេះ ត្រូវបានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នេះគឺជាពានដ៏ពិសេសអស្ចារ្យ និងជាពានរង្វាន់ដ៏ខ្ពស់បំផុត របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ រដ្ឋមន្រ្តី ថោង ខុន បានអះអាងថា៖ នេះគឺជាកិត្តិយសប្រជាពលរដ្ឋខ្មែរ និងមហាគ្រួសារកីឡាជាតិ សង្គមជាតិកម្ពជាទាំងមូលពិតជាមានមោទនភាពបំផុតចំពោះ ពានរង្វាន់ដ៏ឧត្តុងឧត្តមនេះ និងសូមចូលរួមអបអរសាទរយ៉ាងក្រៃលែងបំផុតចំពោះពានរង្វាន់នេះ។ លោករដ្ឋមន្រ្តីបានរៀបរាប់ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ គណកម្មាធុការអូឡាំពិកអន្តរជាតិ បានតាមដាននិងស្គាល់ច្បាស់ អំពីសភាការណ៍ស្តារនិង អភិវឌ្ឍន៏វិស័យកីឡានៅកម្ពុជា ដែលបានចាប់ផ្តើមឡើងវិញ ពីគ្រូបង្វឹក និងកីឡាករល្បីៗដែលនៅសេសសល់តិចតួច ពីការកាប់សម្លាប់របស់ពួកប៉ុលពត។ ក្នុងបរិការនេះប្រសិនបើប្រទេសជាតិកម្ពុជាគ្មានសន្តិភាព ថ្នាក់ដឹកនាំគ្មានឆន្ទះ នយោបាយ មោះមុត វិស័យកីឡានៅកម្ពុជា មិនអាចរីកចំរើនដូចសព្វថ្ងៃបានឡើយ។…

សម្តេចតេជោ ហ៊ុន សែន អំពាវនាវ​ឲ្យចូលរួម​គាំទ្រ​លើកស្ទួយ​វិស័យ​កងទ័ព​ជាតិ និង​បរិច្ចាគមូល​និធិ​ដើម្បីជួយ​ដល់​បងប្អូន​អតីត​យុទ្ឋ​ជន​កម្ពុជា​

FN ៖ នៅមុននេះបន្តិចនាវេលាថ្ងៃត្រង់ទី០៦ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវ​ឲ្យចូលរួមគាំទ្រ​លើកស្ទួយវិស័យ​កងទ័ពជាតិ ឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត និងចូលរួមបរិច្ចាគរៃអង្គាសមូលនិធិ ដើម្បីរួមចំណែកជួយដល់បងប្អូនអតីតយុទ្ឋជនកម្ពុជា សូមចូលរួមឲ្យបានច្រើនកុះករ នៅក្នុងពិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ នៅស្ពាតអូឡាំពិក។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញខ្លឹមសារតាមរយៈ Facebook យ៉ាងដូច្នេះថា៖ «អបអរសាទរទិវាជ័យជំនះ ៧មករា និង​កីឡាយោធពល ខេមរភូមិន្ទ ២០១៧ ! សូមជនរួម​ជាតិ​ជាពិសេស​យុវជន​ចូលរួម​ឲ្យបានច្រើនកុះករ នៅក្នុងពិធីប្រកួត​កីឡាកងយោធពល​ខេមរ​ភូមិន្ទ ឆ្នាំ២០១៧ នៅ​កោះពេជ្រ។ នៅរសៀលម៉ោង៥៖០០នាទីថ្ងៃនេះ គឺនឹងមានការប្រគុំតន្រ្តី និងតាំងពិពរណ៌កងទ័ព និងតាំងពិពរណ៍មហាជន បើកជូន​សាធារណៈទស្សនាផងដែរ។ កម្មវិធីនេះគឺនឹងបន្តរហូតដល់ថ្ងៃទី៨ ខែមករា ២០១៧»។ បន្ថែមពីលើនោះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវថា៖ «សូមយើង​ចូលរួមគាំទ្រ​លើកស្ទួយវិស័យ​កងទ័ពជាតិឲ្យ​កាន់តែរីកចម្រើន​ខ្លាំងឡើង​ថែមទៀត និងចូលរួមបរិច្ចាគរៃអង្គាសមូលនិធិ ដើម្បីរួមចំណែកជួយ ដល់បងប្អូនអតីតយុទ្ឋជនកម្ពុជា។ កម្ពុជាយើងកាន់តែរីកចម្រើន នៅក្រោមម្លប់សន្តិភាព»៕