គ.ជ.ប អំពាវនាវឲ្យពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ទៅពិនិត្យឈ្មោះឡើងវិញនៅសាលាឃុំ-សង្កាត់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវយ៉ាងទទូច ដល់ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ អញ្ជើញទៅពិនិត្យឈ្មោះ ក្នុងបញ្ជីបោះឆ្នោតសារឡើងវិញ ឲ្យបានគ្រប់គ្នា ដើម្បីប្រាកដថា ខ្លួនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវក្នុងបញ្ជីបោះឆ្នោត ដែលបញ្ជីបោះឆ្នោតនេះ មានតម្កល់នៅគ្រប់សាលាឃុំ-សង្កាត់។ តាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបន្តថា ក្នុងករណីឈ្មោះ ឬទិន្នន័យរបស់សាម៉ីខ្លួនពុំត្រឹមត្រូវនោះ សាម៉ីខ្លួនត្រូវស្នើទៅក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើការសុំតម្រូវឲ្យបានត្រឹមត្រូវ តាមឯកសារសំអាងច្បាស់លាស់។ គ.ជ.ប ក៏បានបញ្ជាក់ដែរថា ចំពោះការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើងសម្រាប់ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិបោះឆ្នោត ហើយមិនទាន់មានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺអ្នកដែលកើតមុនថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០០ និងសម្រាប់ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅដ្ឋាន ឬទីសំណាក់ចូលក្នុងឃុំ-សង្កាត់ថ្មី។ សូមជម្រាបថា ការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ធ្វើឡើងរយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី០១…

ថ្ងៃនេះ ជាថ្ងៃទី០៤នៃការចាប់ផ្តើមដំណើរការចុះឈ្មោះបោះឆ្នោតថ្មី និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត, សូមបងប្អូនទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា !

FN ៖ ថ្ងៃទី០៤ ខែកញ្ញានេះ ជាថ្ងៃទី៤នៃដំណើរការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ដែលមានរយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការចុះឈ្មោះបោះឆ្នោតថ្មី ធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋណាដែល៖ ១៖ គ្រប់អាយុបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ពោលគឺអាយុ១៨ឆ្នាំ (គិតដល់ថ្ងៃបោះឆ្នោត)។ ២៖ អ្នកគ្រប់អាយុយូរហើយ តែមិនទាន់បានចុះឈ្មោះបោះឆ្នោតនឹងគេ កាលពីឆ្នាំ២០១៦ កន្លងទៅ។ ៣៖ អ្នកដែលចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ រួចហើយ តែបានផ្លាស់ប្ដូរទីលំនៅ ឬទីសំណាក់ទៅឃុំ-សង្កាត់ផ្សេង។ ប្រសិនបើអ្នកមានទីលំនៅច្រើនជាងមួយកន្លែង អ្នកត្រូវជ្រើសរើសយក ទីតាំងលំនៅដ្ឋានណាមួយ ដើម្បីចុះឈ្មោះរបស់អ្នកក្នុងបញ្ជីបោះឆ្នោតថ្មីនោះ។ មិនខុសពីការចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ឡើយ ដើម្បីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧បាន ពលរដ្ឋត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែ។ ប្រសិនបើគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទេ ពលរដ្ឋត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោតជំនួសវិញ។…

គ.ជ.ប បន្តអំពាវនាវដល់ភាគីពាក់ព័ន្ធ រួមសហការធ្វើឲ្យការចុះឈ្មោះបោះឆ្នោតថ្មី និងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដំណើរការរលូនទៅមុខ!

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរ គណបក្សនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ សង្គមស៊ីវិល អង្គការជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធនានា បន្តសហការជាមួយគ្នាឲ្យបានជិតស្និទ្ធ ដើម្បីឲ្យដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ប្រព្រឹត្តទៅដោយរលូនទៅមុខ និងទទួលបានជោគជ័យបន្ថែមទៀត។ ការអំពាវនាវនេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី នីតិវិធីឈ្មោះបោះឆ្នោត និងការបញ្ជូនទិន្នន័យមក គ.ជ.ប នៅទីស្នាក់ការ គ.ជ.ប ក្រោមអធិបតីភាពលោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប ហើយក៏ស្របពេលដែលការិយាល័យចុះឈ្មោះបោះឆ្នោត កំពុងបើកទ្វារទទួលចុះឈ្មោះប្រជាពលរដ្ឋនៅតាមសាលាឃុំ-សង្កាត់ ទាំង១,៦៤៦ និងភូមិមួយចំនួននៅទូទាំងប្រទេសផងដែរ ពោល គឺចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្នុងកិច្ចប្រជុំខាងលើ លោក គួយ ប៊ុនរឿន បានបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតថ្មី ធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋណាដែល៖ ១៖ គ្រប់អាយុបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ពោលគឺអាយុ១៨ឆ្នាំ (គិតដល់ថ្ងៃបោះឆ្នោត)។ ២៖ អ្នកគ្រប់អាយុយូរហើយ តែមិនទាន់បានចុះឈ្មោះបោះឆ្នោតនឹងគេ កាលពីឆ្នាំ២០១៦…