សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សម្ពោធនិងចែកសញ្ញាបត្រនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ ក្មួយៗនិស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ជាទីមេត្រី។ ថ្ងៃនេះ យើងមានការរីករាយ ដែលបានធ្វើពិធី ២រួមគ្នា ទី១ សម្ពោធដាក់ឱ្យប្រើប្រាស់នូវអាគារសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី និងទី២ ចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យចំនួន ៨៨៨ នាក់។ (១) សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្បែរសារមន្ទីជាតិបានកកើតជាង១០០ឆ្នាំមកហើយ ដូចលោកជំទាវ ភឿង សកុណា បានលើកឡើងអម្បាញ់មិញនៅក្នុងរបាយការណ៍របស់គាត់។ ខ្ញុំគួរចាប់ផ្ដើមនិយាយអំពីប្រវត្តិនៃការកកើតសាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈនៅទីកន្លែងនេះ។ យើងបានដឹងហើយអំពីប្រវត្តិដែលបានកកើតក្នុងរយៈពេលជាង ១០០ឆ្នាំ នៃសាកលវិទ្យាល័យវិចិត្រសិល្បៈនៅក្នុងប្រទេសរបស់យើង ដែលសាកលវិទ្យាល័យនោះ​ ក៏កំពុងស្ថិតនៅឯទីក្រុងភ្នំពេញ ជិតសារមន្ទីរជាតិរបស់យើង ដែលយើងនឹងប្រើប្រាស់បន្តតាមការចាត់ចែងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ (២) សំណេះសំណាលជាមួយសិល្បៈករ/ការិនី សិស្សមធ្យមសិក្សានៅសាលាក្បែរស្តាតចាស់ ខ្ញុំនៅចាំបានថា ក្នុងជំនាន់អតីតរដ្ឋកម្ពុជា ឯកឧត្តម ឆេង ផុន បានទៅរកទីកន្លែងមួយនៅម្ដុំក្បែរស្ដាតចាស់។ ខ្ញុំក៏ធ្លាប់ទៅកាន់ទីនោះដើម្បីជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនី និងសិស្សមធ្យមសិក្សាផ្នែកវិចិត្រសិល្បៈ។ ក្រោយមក ដោយសារតែយើងខ្វះធនធាន យើងក៏បានផ្ទេរកន្លែងនោះទៅឱ្យវិស័យ​ឯកជន។ យើងទៅបង្កើតកន្លែងថ្មីដើម្បីនឹងដោះដូរ។ ក៏ប៉ុន្តែ ខ្ញុំពិតជាមានការសោកស្ដាយ ដោយសារតែទីកន្លែងដែលបានដោះដូរទៅនោះ ពេលខ្លះវាលិចទឹក ពេលខ្លះកូនសិស្សរបស់យើងត្រូវដើរឆ្លងភក់ទៅរៀន។…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធ អគារព្យាបាលកម្រិតអន្តរជាតិ នៅមន្ទីរពេទ្យកាល់ម៉ែត តម្លៃជាង ៧០លានដុល្លារ

  FN ៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះអគារព្យាបាល កម្រិតអន្តរជាតិដ៏ថ្មីសន្លាងមួយនៅ ក្នុងមន្ទីរពេទ្យកាលម៉ែតនិយាយដោយឡែក និងនិយាយជារួមសម្រាប់កម្ពុជាទាំងមូលនោះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ហើយ។ ពិធីសម្ពោធសមិទ្ធផលថ្មីក្នុង វិស័យសុខាភិបាលនៅកម្ពុជានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្តរកថាសំណេះសំណាលប្រមាណ១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗសម្តេចតេជោ ហ៊ុន សែន៖ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពលរដ្ឋនឹងយោគយល់ចំពោះការ បិទមហាវិថីព្រះមុនីវង្ស រៀបចំពិធីសម្ពោធអគារព្យាបាលតេជោអភិវឌ្ឍន៍ នៅមន្ទីរពេទ្យកាល់ម៉ែត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសប្បុរសជនដែលបានចូលរួមជាមួយ សម្តេចផ្តល់ថវិកាសាងសង់អគារព្យាបាលនេះឡើង។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលបានយល់ព្រមទម្លាក់ថវិកា ៣០លានដុល្លារ ដើម្បីសាងសង់អគារព្យាបាលនេះ។ សម្តេចតេជោ ហ៊ុន សែន…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ សម្ពោធអគារមជ្ឈមណ្ឌលពហុឯកទេស <អគារតេជោអភិវឌ្ឃន៍>

សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រីប្រិយមិត្តបរទេស ដែលបានអញ្ជើញចូលរួមនាក្នុងឱកាសនេះ!លោកគ្រូពេទ្យ បងប្អូនជនរួមជាតិ និស្សិត ដែលបានអញ្ជើញចូលរួម! (១) អគារនេះកើតពីថវិការដ្ឋផង និងថវិកាពីសប្បុរសជននានា ថ្ងៃនេះ ខ្ញុំនិងភរិយាសប្បាយរីករាយដែលបានមកសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារមួយនៃផ្នែកមួយនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតរបស់យើងនេះ។ យើងបានបិទផ្លូវសម្រាប់ធ្វើពិធីមួយនេះ ដែលសង្ឃឹមថាអ្នកធ្វើដំណើរទាំងឡាយនឹងអាចយល់អំពីគោលបំណងនៃការបិទផ្លូវនេះ … បន្តិចទៀតនឹងបើកផ្លូវនេះវិញ។ ខ្ញុំអរគុណឯកឧត្ដម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបានធ្វើរបាយការណ៍អម្បាញ់មិញទាក់ទង នឹងការកសាងអគារមួយនេះ​។ ខ្ញុំក៏សូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំកសាងនូវមន្ទីរពេទ្យនេះតាមរយៈនូវដំណាក់កាលខ្លះ ដែលខ្ញុំនឹងជម្រាបជូននៅបន្តិចទៀតនេះ។ ខ្ញុំក៏សូមអរគុណចំពោះសប្បុរសជននានាដែលបានគាំទ្រសម្រាប់ការអំពាវនាវរបស់ខ្ញុំ ក៏ដូចជាជូនចំពោះឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានយល់ស្របតាមសំណើរបស់ខ្ញុំ ទម្លាក់ថវិកា ៣០ លានដុល្លារសម្រាប់មកកាន់ទីនេះ។ ដូចដែលឯកឧត្ដម ម៉ម ប៊ុនហេង បានធ្វើរបាយការណ៍ វាពិតជា​មានទំនាក់ទំនងជាមួយខ្ញុំពិតប្រាកដមែន។ នៅពេលនោះ ម្ដាយក្មេករបស់ខ្ញុំត្រូវយកមកសង្គ្រោះនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតនេះ។ មូលហេតុនេះ ធ្វើឲ្យខ្ញុំខកខានមិនបានចេញទៅប្រជុំអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ (ពេលនោះ មេគង្គ-កូរ៉េ បានលើកកម្រិតពីថ្នាក់រដ្ឋមន្រ្តីការបរទេស ទៅជាថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល)។ ខ្ញុំបានប្រាប់ប្រធានាធិបតី Moon…