សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានសភាថៃ បង្ហាញពីជំហរពង្រឹងសហប្រតិបត្តិការ ឲ្យកាន់តែរីកចម្រើនធំធាត់ និងកាន់តែរឹងមាំថែមទៀត

FN ៖ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Pornpetch Wichitcholchai ប្រធានសភាថៃ។ យោងតាម Facebook របស់សម្តេចតេជោ ក្នុងជំនួបនោះ លោក Pornpetch Wichitcholchai បានលើកឡើងថា ប្រវត្តិសាស្ត្ររបស់កម្ពុជា និងថៃ មានជាយូរយារណាស់មកហើយ ហើយទំនាក់ទំនងនោះ គឺជាទំនាក់ទំនងដ៏ល្អ ហើយថ្មីៗនេះទៀត តាមរយៈដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បានធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែរឹងមាំថែមទៀត។ លោកបន្តថា នៅពេលនេះប្រទេសទាំងពីរកំពុងតែពង្រឹង និងពង្រីនូវការតភ្ជាប់គ្នាទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងទំនាក់ទំនងការតភ្ជាប់ផ្លូវរថភ្លើង ក៏ដូចជាតភ្ជាប់រវាងប្រជាជន និងប្រជាជនផងដែរ ដើម្បីធ្វើយ៉ាងណាជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត។ ដោយឡែកសភាទាំងពីរ របស់កម្ពុជា និងថៃ គឺមានទំនាក់ទំនងផ្សារភ្ជាប់ស្អិតគ្នារមួត ហើយធ្វើការទៅមករកគ្នា ជាប្រចាំរាល់កិច្ចប្រជុំទាំងឡាយ លើឆាកអន្តរជាតិសភានៃប្រទេសទាំងពីរ តែងតែធ្វើការពិភាក្សាគ្នា ដែលនេះគឺបានឆ្លុះបញ្ចាំងទាំងទំនាក់ទំនង ទាំងផ្នែកនីតិប្រតិបត្តិ និងនីតិបញ្ញាត្តិរវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប សម្តេចតេជោ…