ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជា​អធិបតី​សម្ពោធដាក់ឲ្យប្រើ​ប្រាស់អគារសិក្សាថ្មី៣ខ្នង នៅក្រុងក្រចេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជា​អធិបតី​សម្ពោធដាក់ឲ្យប្រើ​ប្រាស់អគារសិក្សាថ្មី៣ខ្នង មានកម្ពស់៣ជាន់ ស្មើនិង៤៨បន្ទប់ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ។ អគារសិក្សានេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនក្នុងពេលសម្តេច​អញ្ជើញទៅសំណេះសំណាល​ជាមួយមន្រ្តី​រាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តក្រចេះកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ បន្ទាប់ពីសម្តេចបាន​ពិនិត្យឃើញអគារសិក្សាចាស់ មានសភាពទ្រុឌទ្រោមខ្លាំង ដែលអាចនាំមកនូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗសម្រាប់សិស្ស។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ​ ហ៊ុន សែន៖ * ពីខេត្តក្រចេះជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ឲ្យពិនិត្យមើលអគារសិក្សានៅតាម សាលានានា បើមានសភាពទ្រុឌទ្រោម ត្រូវធ្វើការសាងសង់ឡើងវិញ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុណាមួយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តក្រចេះគឺជាមូលដ្ឋានទ័ពមួយក្នុងការតស៊ូរំដោះប្រទេសជាតិចេញ ពីរបបកាប់សម្លាប់ របស់បនប្រល័យពូជសាសន៍ ប៉ុល ពត។ * សម្តេចតេជោ ហ៊ុន សែន…