​អ្នកនាំពាក្យគណបក្សកាន់អំណាច៖ លោក សម រង្ស៊ី កំពុងប្រើល្បិចបោក​ពលរដ្ឋដែលថា​រាជរដ្ឋាភិបាល បញ្ចុះការប្រាក់ជា​គោលនយោបាយ​របស់លោក

FN ៖ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ បានអះអាងថា លោក សម រង្ស៊ី កំពុងបញ្ចេញទស្សនៈប្រើប្រាស់ កលល្បិចនិយម ដើម្បីភូតកុហកប្រជាពលរដ្ឋ ជុំវិញគោលនយោបាយ បញ្ចុះការប្រាក់របស់វិស័យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលរាជរដ្ឋាភិបាលប្រកាសនាថ្មីៗនេះ។ ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន​ទៅក្រៅប្រ​ទេស ដោយគេចចេញ ពីការអនុវត្តទោសនៅកម្ពុជា បានផ្សព្វផ្សាយនៅលើទំព័រ Facebook របស់លោកកាល​ពីយប់ថ្ងៃអង្គារ​ម្សិលមិញថា គោលនយោបាយបន្ទាប ការប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់ចេញនេះ គឺជាគោលនយោបាយរបស់លោក ដែលបានស្នើទៅកាន់ រដ្ឋាភិបាល កាលពី២ឆ្នាំមុន។ អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានលាឈប់ពីតំណែង កាលពីខែមុននេះ ក៏បានជំរុញឱ្យរាជរដ្ឋាភិបាល បន្ទាបការ​ប្រាក់ឱ្យ​កាន់តែទាប ថែមទៀត ដើម្បីឱ្យដូចប្រទេសរីកចំរើនមួយចំនួននៅលើពិភពលោក ធ្វើយ៉ាងណាសម្រួលកាន់តែច្រើន ដល់ជីវភាពប្រជាពលរដ្ឋ ជាពិសេសកសិករ។ លោក សួស យ៉ារ៉ា បានបញ្ជាក់បែបនេះថា៖ «លោក សម…