គ.ជ.ប ជូនដំណឹងពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី​៣

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ចំនួន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី​៣។ គ.ជ.ប សូមជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសថា៖ * ចំនួនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងសមាជិកក្រុមប្រឹក្សាខេត្តនីមួយៗ សម្រាប់អាណត្តិទី៣ ត្រូវបានកំណត់ចំនួន៥៥៩នាក់។ * ចំនួនសមាជិកក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣ ត្រូវបានកំណត់ចំនួន៣,៥៥៥នាក់៕

គ.ជ.ប ​ទទួល​អនុសាសន៍ពីស្ថាប័នចំនួន​៨ ពាក់ព័ន្ធសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣

FN ៖ ​បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជូនសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ (ប.ន.ក) អាណត្តិទី៣ ទៅកាន់ភាគីពាក់ព័ន្ធ ចំនួន​៣៣​ស្ថាប័នដើម្បីពិនិត្យ និងផ្តល់យោបល់រួចមក គ.ជ.ប បានទទួលអនុសាសន៍ ត្រលប់មកវិញពីស្ថាប័នចំនួន​៨​។ បើតាមសេចក្ដីប្រកាសព័ត៌មានដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ គ.ជ.ប បញ្ជាក់ថា ស្ថាប័នទាំង៨នោះ រួមមាន៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា, ក្រសួងមហាផ្ទៃ, ក្រសួងព័ត៌មាន, គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សមាតុភូមិយើង, សហគមន៍គ្រួសារអភិវឌ្ឍន៍កសិកម្ម និងសមាគមជ័យលាភីបញ្ញាជនកម្ពុជា​។ គ.ជ.ប បន្ថែមថា ​រាល់អនុសាសន៍ទាំងអស់របស់ស្ថាប័នទាំងនេះ នឹងបង្ហោះនៅលើគេហទំព័រ គ.ជ.ប www.necelect.org.kh បន្ទាប់ពីអគ្គលេខាធិការដ្ឋាន បានរៀបចំដាក់តាមជំពូកនីមួយៗ រួចរាល់ ដើម្បីយកទៅពិភាក្សាក្នុងកិច្ចប្រជុំ គ.ជ.ប នៅពេលខាងមុខ មុននឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩៕  

គ.ជ.ប នឹងស្នើសុំយោបល់ពីភាគីពាក់ព័ន្ធ លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ ជ ប) បានបញ្ជូនសំណើរពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើស ក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ឬហៅកាត់ថា «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា» នៅថ្ងៃទី១៥ ខែមករា ឆ្នា២០១៩ ស្អែកនេះ ទៅឱ្យភាគីពាក់ព័ន្ធនានា ដើម្បីធ្វើការពិនិត្យ និងពិចារណាកែតម្រូវមុននឹង គ.ជ.ប អនុម័ត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ​គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ។ គ.ជ.ប បានឱ្យដឹងថា ភាគីពាក់ព័ន្ធទាំងអស់រួមមាន៖ * អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ * អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា * អគ្គលេខាធិការដ្ឋានរដ្ឋសភា * ក្រសួងមហាផ្ទៃ * ក្រសួងយុត្តិធម៌ * ក្រសួងការពារជាតិ * ក្រសួងព័ត៌មាន * គណបក្សនយោបាយចំនួន២០ * ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា * ស្ថានទូត សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា…