គ.ជ.ប ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦

FN ៖ នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចាប់រៀបចំត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ រហូតដល់បញ្ចប់ជាស្ថាពរ នៅសាលសន្និសីទ គ.ជ.ប។ ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់នេះ ត្រូវបានចាត់តាំងជា០៤ក្រុមធំៗ រួមមាន៖ ទី១៖ ក្រុមសម្របសម្រួលថ្នាក់កណ្តាល, ទី២៖ ក្រុមទទួលសម្ភារ ឯកសារបោះឆ្នោត, ទី៣៖ ក្រុមកំណត់បែងចែកអាសនៈ និងទី០៤៖ ក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ។ ដោយឡែកក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ ត្រូវបានបែងចែកជា៥ ក្រុមតូចទៀត ដើម្បីជួយបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព៕

គ.ជ.ប៖ បណ្តឹងទាំងអស់ មិនប៉ះពាល់ដល់ការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ នៅថ្ងៃទី១៥ ខែសីហាទេ

FN ៖ លោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី០១​ ខែសីហា ឆ្នាំ២០១៨នេះ បានអះអាងថា ទោះបីជាមានបណ្តឹងដល់ទៅជាង២០០០ ដែលប្តឹងមកគ.ជ.ប ក៏មិនធ្វើឲ្យប៉ះពាល់ដល់ការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន និងផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨​ នោះដែរ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះ លោក សោម សូរីដា បានឲ្យដឹងថា បណ្តឹងទាំងអស់ដែលបានដាក់មកគ.ជ.ប មានចំនួន ២៥២៥បណ្តឹង។ ជាមួយគ្នានេះ គណបក្សដែលដាក់ពាក្យបណ្តឹងរួមមាន៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, គណបក្សប្រជាជនកម្ពុជា, និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ អគ្គលេខាធិការរងរូបនេះ បានបន្តថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្តឹងរហូតដល់២៥២០បណ្តឹង ហើយគណបក្សប្រជាជនកម្ពុជា​ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានត្រឹមតែ ៥បណ្តឹងតែប៉ុណ្ណោះ។ លោកបន្ថែមថា ទោះបីជាមានបណ្តឹងច្រើនយ៉ាងនេះក៏ដោយ​ គ.ជ.ប នៅតែអាចប្រកាសលទ្ធផលបណ្តោះអាសន្ន និងផ្លូវការនៃការបោះឆ្នោត បានទាន់ពេលវេលាដែរ។ លោកបានបញ្ជាក់ថា «ប្រភេទបណ្តឹងភាគច្រើនប្រភេទករណីតែមួយ អញ្ចឹងយើងអាចខ្ចប់ហើយចេញសេចក្តីសម្រេចមួយ ដូច្នេះ វាមិនប៉ះពាល់ដល់ការប្រកាសលទ្ធផលបណ្តោះអាសន្ន…

គ.ជ.ប ចេញសេចក្តីប្រកាសបង្ហាញពីចំនួនសន្លឹកឆ្នោត ដែលគណបក្សនីមួយៗទទួលបាន

FN ៖ ទន្ទឹមគ្នានឹងការប្រកាសអំពីចំនួនប្រជាពលរដ្ឋ ដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦នេះ នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានបង្ហាញលម្អិតអំពីចំនួនសន្លឹកឆ្នោតសរុប ដែលគណបក្សនីមួយៗដែលចូលរួមប្រកួតប្រជែងទទួលបានផងដែរ។ សេចក្តីប្រកាសរបស់ គ.ជ.ប បានឲ្យដឹងថា បន្ទាប់ពីរាប់សន្លឹកឆ្នោតជាបន្តទៀតនៅគ្រប់ការិយាល័យទាំង២២,៩៦៧ហើយនោះ ឃើញអត្រាប្រជាពលរដ្ឋដែល បានទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ បានកើនពី ៨២.១៧% ទៅដល់ ៨២.៨៩ភាគរយ។ ខាងក្រោមនេះជាចំនួនសំឡេងសរុប និងភាគរយ ដែលគណបក្សនយោបាយនីមួយៗទទួលបាន៖ ១៖ គណបក្សខ្មែរួបរួមជាតិ ទទួលបានសំលេងគាំទ្រចំនួន ៩៩,៣២០ ចំនួន ១.៥៦% ២៖​ គណបក្សមាតុភូមិយើង ទទួលបានសំលេងគាំទ្រចំនួន ៩,១៤១ ចំនួន ០.១៤% ៣៖ គណបក្សពន្លឺថ្មី ទទួលបានសំឡេងគាំទ្រចំនួន ១៣,៥៤០ ចំនួន០.២១% ៤៖ គណបក្សសញ្ជាតិកម្ពុជា ទទួលបានសំឡេងគាំទ្រចំនួន ៤៥,៣២២ ចំនួន ០.៧១% ៥៖ គណបក្សខ្មែរក្រោក ទទួលបានសំឡេងគាំទ្រចំនួន ២១,៩០០ ចំនួន ០.៣៤% ៦៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រចំនួន ៥៥,៩១២ ចំនួន ០.៨៨% ៧៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន…