រាជរដ្ឋាភិបាលដាក់ផែនការឲ្យពន្ធដារប្រមូលចំណូល ឲ្យបាន១៧០០លានដុល្លារ ក្នុងឆ្នាំ២០១៧ និងពី១៩០០លានដុល្លារ ទៅ២០០០លានដុល្លារ ឆ្នាំ២០១៨

FN ៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការឲ្យ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ ឲ្យបានតាមច្បាប់ ថវិកាដែលបានកំណត់ ដោយឆ្នាំ២០១៧នេះ ធ្វើយ៉ាងណាប្រមូលចំណូលពន្ធឲ្យបាន ក្នុងរង្វង់១,៧១៥លានដុល្លារ ហើយនៅឆ្នាំ២០១៨ មានផែនការប្រមូលចំណូលពន្ធឲ្យបាន ពី១,៩០០លានដុល្លារទៅ២,០០០លានដុល្លារ។ បើតាមលោក គង់ វិបុល ចំណូលពន្ធរបស់កម្ពុជា រយៈពេល៥ឆ្នាំចុងក្រោយនេះ បានកើនឡើងជាបន្តបន្ទាប់ ក្នុងអត្រាជាមធ្យម ២០% ក្នុង១ឆ្នាំ ជាក់ស្តែងនៅឆ្នាំ២០១២ ចំណូលពន្ធមានត្រឹមតែ៧០០លានដុល្លារតែប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០១៧នេះ គឺត្រូវប្រមូលឲ្យបាន ១៧០០លានដុល្លារ ដែលបានកើនឡើង១ពាន់លានដុល្លារ។ ការថ្លែងបញ្ជាក់យ៉ាងដូច្នេះ របស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាដ៏ធំប្រចាំឆ្នាំ ស្តីពីបច្ចុប្បន្នភាព នៃការកែទម្រង់ប្រព័ន្ធពន្ធដារកម្ពុជា និងកាតព្វកិច្ចសារពើពន្ធនានា ពិសេសពន្ធលើប្រាក់ចំណូល ដែលមានការចូលរួម ពីលោកឧកញ៉ា លោក លោកស្រី តំណាង សមាគម…

ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងថា សមាជវិសាមញ្ញជ្រើសរើសប្រធាន និងអនុប្រធានថ្មីរបស់គណបក្សសង្រ្គោះជាតិ​ ខុសច្បាប់

FN ៖ ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងដ៏សំខាន់មួយដោយប្រកាសថា សមាជវិសាមញ្ញជ្រើស រើសប្រធាន និងអនុប្រធានថ្មី របស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមីនាកន្លងទៅគឺខុសច្បាប់ នេះបើយោងតាមសេចក្តីប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ។ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចេញថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖​ «បើផ្អែកតាមលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ សមាជវិសាមញ្ញបោះឆ្នោតជ្រើសតាំងលោក កឹម សុខា ជាប្រធាន និងលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង ជាអនុប្រធាននៃគណបក្សសង្រ្គោះជាតិ គឺបានអនុវត្តផ្ទុយនឹងប្រការ៤៧ ត្រេទី២ នៃលក្ខន្តិកៈគណបក្សដោយអាណត្តិនៅសល់មានរយៈពេលតិចជាង១៨ខែ គិតត្រឹមកាលបិរច្ឆេទដែលលោក សម រង្ស៊ី បានលាលែងចេញពីតំណែងជាប្រធានគណបក្សនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧»។ លើសពីនោះទៀត សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ក៏បានស្នើឲ្យគណបក្សសង្រ្គោះជាតិ…

អ្នកជំនាញជប៉ុន និងអាជ្ញាធរជាតិអប្សរា ពិភាក្សាបញ្ហាបច្ចេកទេស សម្រាប់ការអភិរក្ស និងជួសជុលស្ពានហាលប្រាសាទអង្គរវត្ត

FN ៖ ស្ពានហាលផ្លូវ ចូលខាងលិចប្រាសាទអង្គរវត្ត កំពុងត្រូវបានជួសជុលឡើងវិញ ដោយអាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន។ ដើម្បីឱ្យកិច្ចការជួសជុលនេះ ស្របតាមអនុសាសន៍ ណែនាំរបស់គណៈកម្មាធិការ ICC-Angkor សាកលវិទ្យាល័យសូហ្វីយ៉ា បានបើកកិច្ចពិភាក្សាជាបន្តបន្ទាប់ពី បណ្តាអ្នកជំនាញផ្សេងៗជាច្រើន។ ដោយឡែកនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧មានកិច្ចពិភាក្សាមួយបានរៀបចំ ឡើងនៅសាកលវិទ្យាល័យសូហ្វីយ៉ា នាទីក្រុងតូក្យូប្រទេសជប៉ុន។ កិច្ចពិភាក្សានេះ មានការចូលរួមពីលោកសាស្រ្តាចារ្យ យូស៊ីអាគី អ៊ីហ្សីសាវ៉ា ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាសូហ្វីយ៉ា លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា និងមន្រ្តីជំនាញដែលជាអ្នកចូលរួមផ្ទាល់ ក្នុងកិច្ចការជួសជុលស្ពានហាលនេះ។ ដោយឡែកអ្នកជំនាញជប៉ុនជាច្រើនរូប ដែលមានជំនាញពាក់ព័ន្ធផ្សេងៗ ត្រូវបានអញ្ជើញដោយសាកលវិទ្យាល័យសូហ្វីយ៉ា ដើម្បីចូលរួមផ្តល់យោបល់បន្ថែមទៀត លើកិច្ចការជួលជុលស្ពានហាលនេះ ឱ្យសម្រេចបានជោគជ័យនាពេលខាងមុខ។ លោក លី វណ្ណា ក្នុងនាមអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណ ចំពោះសាកលវិទ្យាល័យសូហ្វីយ៉ា និងអ្នកជំនាញទាំងអស់ ដែលមកពីសាកលវិទ្យាល័យ និងស្ថាប័នពាក់ព័ន្ធផ្សេង នៅប្រទេសជប៉ុនដែលបានផ្តល់ យោបល់ជាជំនួយផ្នែកបច្ចេកទេស ដ៏សំខាន់ក្នុងពេលនេះ។ អាជ្ញាធរជាតិអប្សរា…