តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំ UN ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការចោទប្រកាន់កម្ពុជាថា រំលោភសិទ្ធិមនុស្ស

FN ៖ លោក ណី សំអុល តំណាងអចិន្រ្តៃយ៍របស់កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ បានចេញសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍មួយចំនួន ដែលបានរិះគន់កម្ពុជាអំពីបញ្ហាសិទ្ធិមនុស្ស។ លោក ណី សំអុល បានបញ្ជាក់ថា «សេចក្តីថ្លែងការណ៍ទាំងនោះ បកស្រាយយ៉ាងអយុត្តិធម៌ ក្នុងន័យអវិជ្ជមានមកលើស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលតែលើព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ដែលប្រើប្រាស់ទាំងស្រុងទៅនឹងអ្វីបានកើតឡើងជាក់ស្តែង ដោយព្រងើយកន្តើយទៅនឹងការអភិវឌ្ឍន៍ទាំងឡាយ ដែលបានសម្រេចរហូតដល់បច្ចុប្បន្ន និងការតាំងចិត្តដ៏សុចរិតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយ និងការការពារសិទ្ធិមនុស្ស»។ លោកបានបន្ថែមទៀតថា «កម្ពុជា​បានយល់ច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវទាំងឡាយ ដែលមានចែងនៅក្នុងសន្ធិសញ្ញាអន្តរជាតិនានាដែលខ្លួនជាសមាជិក។ ប៉ុន្តែយើងខ្ញុំក៏ជឿផងដែរថា សិទ្ធិគឺមានដែនកំណត់ មិនមែនដាច់ខាតនោះទេ ដូច្នេះហើយ បុគ្គលគ្រប់រូប គួរតែប្រើប្រាស់សិទ្ធិរបស់ពួកគេ ដោយទំនួលខុសត្រូវ»។

ក្រសួងសុខាភិបាល និងក្រុមហ៊ុន General Electrics របស់អាមេរិក ចុះចែកជូនប្រព័ន្ធទឹកស្អាត ដល់មន្ទីរពេទ្យចំនួន១០ នៅប្រទេសកម្ពុជា

FN ៖ ក្រសួងសុខាភិបាល សហការជាមួយក្រុមហ៊ុនGeneral Electrics បានចែកជូននូវប្រព័ន្ធទឹកស្អាតទៅដល់បណ្ដាមន្ទី​រ​ពេទ្យចំនួន១០នៅកម្ពុជា ដើម្បីផ្តល់នូវទឹកស្អាតគ្រប់គ្រាន់ ក្នុងការបម្រើដល់គ្រប់ផ្នែកសំខាន់ៗទាំងអស់ ជាពិសេសផ្នែកវះកាត់ និងផ្នែកសម្ភព។ លោកស្រីវេជ្ជបណ្ឌិតឱវណ្ណ ឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល តំណាងឲ្យលោក ម៉ម ប៊ុន ហេង បានថ្លែងថា ប្រព័ន្ធទឹកស្អាតនេះពិតជាមានសុវត្ថិភាព និងមានសារសំខាន់ណាស់ សម្រាប់តំហែ​ទាំ​ អ្នកជំងឺ។ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាលទាំងឡាយ ដែលកំពុងធ្វើការជាមួយអ្នក​តំណាងមកពីក្រសួង និងមូលនិធិជេណេរ៉ល អេឡិកទ្រិក មកដល់បច្ចុប្បន្ននេះមានអ្នកជំងឺច្រើនជាង៥០០នាក់ ហើយនៅក្នុងមន្ទីពេទ្យបង្អែក នានា ក៏ដូចជាមន្ទីពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រកាកោង មានលទ្ធភាពទទួលបានទឹកស្អាត ជារៀងរាល់ថ្ងៃ។ លោក Wouter Van Wersch ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន GE ប្រចាំអាស៊ាន បានឲ្យដឹងថា «ខ្ញុំមើលឃើញ ប្រទេសកម្ពុជាមានប្រជាពលរដ្ឋវ័យក្មេង ជាច្រើនហើយនេះគឺជាកម្លាំងជំរុញយ៉ាងសំខាន់មួយឆ្ពោះទៅរកកិច្ចអភិវឌ្ឍន៍ និងកំណែទម្រង់ បរិយាកាសធុរកិច្ច ខ្ញុំសូមការប្តេជ្ញាចិត្តថា ខ្ញុំនៅតែបន្ដជាដៃគូមួយសម្រាប់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជារហូត»​។ លោក លីម ដារារិទ្ធ…

រដ្ឋមន្រ្តីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន បារម្ភពីការបង្កអសន្តិសុខក្នុងតំបន់ពី​ក្រុមឥស្លាម​ជ្រុលនិយម

FN ៖ រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន លោក Xu Bu បានបង្ហាញក្តីបារម្ភ ដូចគ្នាពីការបង្កអសន្តិសុខ និងអំពើភេរវកម្មនៅក្នុងតំបន់ពីសំណាក់ក្រុមឥស្លាមជ្រុលនិយម។ ការបង្ហាញក្តីព្រួយបារម្ភនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ប្រាក់ សុខុន និងលោក Xu Bu នៅទីស្តីការក្រសួងការបរទេសនារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ។ លោក កាន់ ផារិទ្ធ អនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងជំនួបពិភាក្សានោះ លោក ប្រាក់ សុខុន និងលោក Xu Bu បានពិភាក្សាផ្តោតជាសំខាន់អំពីបញ្ហាសន្តិសុខនៅក្នុងតំបន់។ ទាំងលោក ប្រាក់ សុខុន និងលោក Xu Bu បានចាត់ទុកការធ្វើភេរវកម្មដោយក្រុមឥស្លាមជ្រុលនិយម គឺជាការបង្កអសន្តិសុខនៅក្នុងតំបន់ ដែលទាមទារឲ្យប្រទេសជាសមាជិកអាស៊ាន និងប្រទេសក្នុងតំបន់ដទៃទៀតបង្កើនការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត។ បើតាមលោក កាន់ ផារិទ្ធ ក្នុងជំនួបនោះ ក៏បានពិភាក្សាពីទំនាក់ទ្វេភាគីកម្ពុជា-ចិនផងដែរ។ ទាំងលោក ប្រាក់ សុខុន និងលោក…