សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យនិស្សិតពិការខេត្តព្រៃវែង រំភើបរហូតស្រក់ទឹកភ្នែក តាមរយៈ​ការឧបត្ថម្ភ​ដ៏ច្រើនសន្ធឹកសន្ធាប់​សម្រាប់ការរស់​នៅនិង​សិក្សា

FN ៖ ក្រុមនិស្សិតពិការកំពុងខិតខំតស៊ូជម្នះឧបសគ្គជីវិត ដើម្បីស្រវ៉ាវិជ្ជានៅក្នុងខេត្តព្រៃវែង បានត្រេកអរ និងរំភើប​រីករាយខ្លាំង បន្ទាប់ពីបានជួបសំណេះ សំណាលដោយផ្ទាល់​ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពិសេស​បន្ទាប់ពី​ទទួលបាន​ការជួយឧបត្ថម្ភថវិកា​រថយន្ត និងកុំព្យូទ័រ​ជាច្រើនគ្រឿង សម្រាប់ជួយ​ដល់ការសិក្សា និងធ្វើសកម្មភាព​កូនប្រជាពលរដ្ឋនៅតាមភូមិ។ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរចុះសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ​នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បន្ទាប់ពីបានជួបសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់​អាវុធ​ហើយ​នោះ នៅវេលាម៉ោង ១២ថ្ងៃត្រង់ បានបន្តដំណើរចុះសំណេះសំណាល ជាមួយនិស្សិតពិការ​នៅអង្គការសហព័ន្ធនារី​ពិការស្ថិតក្នុង​សង្កាត់​កំពង់លាវ ក្រុង-ខេត្តព្រៃវែង។ ក្រោមម្លប់ដើម​ក្រខុមក្នុងបរិវេណ​ទីស្នាក់ការអង្គការ​របស់ជនពិការ សម្តេច​តេជោ ហ៊ុន សែន ដែលហ៊ុមព័ទ្ធ​ជុំវិញដោយ​និស្សិតពិការ បានជជីក​សួរ​ដេញដោលយ៉ាង​ច្រើន​ពីស្ថានភាពរស់នៅ និងបញ្ហា​ដែលពួកគេកំពុងជួបប្រទះ។ កញ្ញា យ៉ែម ចាន់រី ប្រធានអង្គការសហព័ន្ធនារីពិការ និងជានិស្សិតអាហារូបករណ៍ សម្តេចតេជោ​នៅសាកលវិទ្យាល័យ​ជាស៊ីមកម្ចាយមារ បានរៀបរាប់ថា អង្គការសហព័ន្ធនារីពិការ បានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដើម្បីជួយសកម្មភាព​និស្សិតពិការ។ បច្ចុប្បន្នអង្គការនេះ​មានសមាជិក​សរុប​ប្រមាណ១៥២នាក់។ កញ្ញា ចាន់រី បានបញ្ជាក់ថា ពេលបង្កើតឡើង​ដំបូងអង្គការ​មានការលំបាកខ្លាំង ព្រោះមិនមាន​ការជួយឧបត្ថម្ភពី​សប្បុរសជន​នោះទេ ហើយក្រុមជន​ពិការ​បានរៃអង្ករគ្នា​ម្នាក់បន្តិចៗ​ ហើយអ្នកខ្លះ​មាន​មីយក​​មកផ្គត់ផ្គង់​ក្នុងអង្គការ។ ជាហេតុធ្វើឲ្យ​ការបរិភោគ​របស់ពួកគេមានការខ្វះខាតច្រើន។…

សម្តេចតេជោ ហ៊ុន សែន៖ «បើចៅបំភ្លេចអតីតកាលមិន ខុសពីបំភ្លេចម្តាយខ្លួនឯងទេ ហើយក៏មិនខុសពីមេអំបៅបំភ្លេចកំណើតខ្លួន​ ដែលចេញពីដង្កូវដែរ»

FN ៖ «គិតឱយច្បាស់ចៅអតីតកាលនោះហើយដែលរុញ យើងឱយមកដល់បច្ចុប្បន្ន។ ម្តាយចៅបង្កើត ចៅមកក៏ជាអតីតកាល បើចៅបំភ្លេចអតីតកាលមិន ខុសពីបំភ្លេចម្តាយខ្លួនឯងទេ ហើយក៏មិនខុសពីមេអំបៅបំភ្លេចកំណើតខ្លួនដែលចេញពីដង្កូវដែរ។ តាជូនយោបល់ចៅដោយចិត្តស្មោះ ទ្រឹស្តីចៅមិនគួរប្រើវាទេ» នេះជាសាររបស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្ហាញនៅលើ Facebook ឆ្លើយតបនឹងយុវជនម្នាក់ដែលបង្ហោះរូបភាពនិងពាក្យថា «អតីតត្រឹមជាស្រមោលបំភ្លេចវាចោលហើយបង្កើតបច្ចុប្បន្ន»។ ជុំវិញការបង្ហោះរបស់យុវជនម្នាក់នេះ ក៏ត្រូវបានអ្នកប្រើប្រាស់ Facebook (Cherry Hing) ប្រតិកម្មទៅវិញថា៖ «ទ្រឹស្តីនេះគេប្រើវាសំរាប់តែរឿងបរាជ័យ ក្នុងអតីតកាលប៉ុណ្ណោះ យើងមិនអាចយកវាមកប្រើជាទូទៅបានទេប្អូន»។ ចំណែកអ្នកប្រើប្រាស់ Facebook ម្នាក់ទៀតក៏បានឡើងថា៖ «សូមកុំគិតថា អតីតកាលគ្មានន័យសម្រាប់បច្ចុប្បន្នកាលឲ្យសោះ ត្រូវចាំថាអតីតកាលមានន័យសម្រាប់បច្ចុប្បន្នកាល /បច្ចុប្បន្នកាលមានន័យសម្រាប់អនាគតកាល (ចូលចងចាំទុកជានិច្ច)៕

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យចាប់ខ្លួនអ្នកនយោយបាយណា ដែលដើរឃោសនាប្រាប់ប្រជាពលរដ្ឋថា «បើគេឈ្នះនឹងលុបបំណុល»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួន អ្នកនយោបាយណា ដែលដើរឃោសនាប្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានថា បើខ្លួនឈ្នះឆ្នោតខ្លួននឹងលុបបំណុល របស់ពួកគេដែលជំពាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ សម្តេចតេជោ បានចាត់ទុកថា ការឃោសនាបែបនេះ គឺជាការបោកបញ្ឆោទប្រជាពលរដ្ឋ ដើម្បីតែសន្លឹកឆ្នោតដែលត្រូវចាប់បញ្ជូនទៅតុលាការ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «បើថាបទល្មើសជាក់ស្តែង គឺថាចាប់នៅនឹងកន្លែងតែម្តង អ្នកឯកដើរបោកប្រាស់ធ្វើអ្វី ព្រោះវាបោកប្រាស់រាល់ថ្ងៃថា “សូមបោះឱ្យខ្ញុំទៅ ខ្ញុំឈ្នះ ខ្ញុំនឹងលុបចោលបំណុលហ្នឹង” អញ្ចឹងយើងលេងអាហ្នឹងឱ្យធ្ងន់ ចាប់ចងស្លាបសេកហើយបញ្ជូនទៅឱ្យតុលាការកាត់ទោស»។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា កន្លងទៅមានអ្នកនយោបាយមួយចំនួន បានទៅឃោសនាបោកប្រជាពលរដ្ឋឱ្យបោះឆ្នោតឱ្យខ្លួនហើយសន្យាលុបបំណុល។ សម្តេចថ្លែងបន្ថែមថា ការលុបបំណុលនេះមិនអាចទៅរួចទេ ដោយសារតែមីក្រូហិរញ្ញវត្ថុជាវិស័យឯកជន ហើយបើចង់លុបមានតែផ្លាស់ប្តូររបប ឬធ្វើបដិវត្តដូចប៉ុលពត។ សម្តេចថ្លែងបន្ថែមថា៖ «បើចង់លុបបំណុលនេះចោល ទាល់តែធ្វើបដិវត្តមួយ…