សម្តេចតេជោ ហ៊ុន សែន រំលឹករឿងរ៉ាវឈឺចាប់ ក្នុងគ្រាព្រាត់ប្រាស់ប្រពន្ធកូននាសម័យសង្គ្រាម ខណៈសល់៤ថ្ងៃទៀត ជាខួបលើកទី៣៨ ថ្ងៃសម្តេចជួបជុំប្រពន្ធ និងកូនវិញ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ជាថ្មីម្តងទៀត បានសរសេររៀបរាប់នូវទុក្ខវេទនា ការឈឺចាប់ខ្លោចផ្សា ព្រាត់ប្រាស់ប្រពន្ធកូន ដោយសារតែសង្គ្រាម នៅក្នុងរបបអាវខ្មៅ ប្រល័យពូជសាសន៍ ប៉ុល ពត ខណៈដែលសស់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ជាខួបលើកទី៣៨ (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០១៧) នៃថ្ងៃដែលសម្តេចតេជោ បានជួបជុំភរិយា និងកូនប្រុសវិញ។ ក្រៅតែពីការរៀបរាប់ក្តីឈឺចាប់ ទឹកភ្នែកហូររាប់លានដំណក់ ក្នុងសម័យសង្គ្រាមហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ ប្រកាសអះអាងការពារសន្តិភាពនៅកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ៖ «ទោះតម្លៃណាក៏ដោយត្រូវ ការពារសន្តិភាពឱ្យបាន​ និងមិនត្រូវអត់ឱនអ្នកណាក៏ដោយ ដែលបំផ្លាញសន្តិភាព​ និងបង្កឱ្យមានចលាចល»។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា៖ «ថ្ងៃ​ ២៤​ កុម្ភៈ ឆ្នាំ​២០១៧​ ខាងមុខនេះ ជាខួបលើកទី៣៨ នៃថ្ងៃដែលខ្ញុំបានជួបភរិយា​…

សម្តេចតេជោ ហ៊ុន សែន អំពាវនាវ​ឲ្យប្រជាជនកម្ពុជា ពិសេស​យុវជនលេងកីឡា ដើរឲ្យឆ្ងាយ​ពីគ្រឿងញៀន និងល្បែងស៊ីសង

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃឈប់សម្រាក ថ្ងៃអាទិត្យថ្ងៃទី១៩ ខែកុម្ភៈនេះ បានអញ្ជើញ​ទៅលេងកីឡាវាយកូ​​​នគោល ដែលជាកីឡាដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់សម្តេច, ពីទីលានវាយកូនគោលសម្តេចតេនាយករដ្ឋមន្ត្រី មិនភ្លេចឡើងអំពាវនាវដល់ប្រជាជនកម្ពុជា ពិសេសយុវជនចាប់យកការលេងកីឡា ដើរជៀសឲ្យ​ឆ្ងាយពីគ្រឿង​ញៀន និងអំពើពាលាអាវ៉ាសែ ដែលសង្គមស្អប់ខ្ពើម។ សម្តេចតេជោ ហ៊ុន សែន​ ចាត់ទុកថា ការលេងកីឡាមិនត្រឹមតែជួយដល់សុខភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ការលេងកីឡាក៏ចូលរួម​លើកស្ទួយវិស័យរបស់ជាតិផងដែរ។ ស​ម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា «មិនឲ្យឱកាសកន្លងផុតទេនៅ ថ្ងៃសំរាកនេះ។ បាល់ទះ បាល់ទាត់ បោះប៊ូល ដែលជាកីឡាធ្លាប់លេងកាលពីក្មេង មិនអាចលេងបានទៀតទេ នៅសល់តែកីឡា​វាយកូនគោលនេះ ហើយដែលស្របជាមួយកម្លាំងខ្ញុំ។ កីឡានេះមិនទាមទារ ការប្រើកម្លាំងច្រើនពេកទេ ប៉ុន្តែទាមទារនូវការគិត ខាងបច្ចេកទេសច្រើនជាង។ ខ្យល់ពីមុខខ្យល់ពីក្រោយ ពីឆ្វេងឬពីស្តាំ សំណើមក្នុងអាកាស ស្ថានភាពដី ស្មើ ទួល ទំនាប ទឹកដើមឈើ រណ្តៅខ្សាច់។ល។ ត្រូវយកមកគិតបញ្ចូលគ្នាទាំងអស់ ទើបវាយត្រូវគោលដៅ បើប្រៀបធៀប ដូចនាយទាហ៊ានកាំភ្លើងធំមួយនាក់ដែរ។…

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំឱ្យកែច្នៃតំបន់អារ៉ែង ទៅជាតំបន់ទេសចរណ៍បរិស្ថានវិញ

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ កែច្នៃតំបន់អារ៉ែង ទៅជាតំបន់ទេសចរណ៍បរិស្ថាន ដោយមិនអនុញ្ញាតឱ្យធ្វើវារីអគ្គិសនី នៅតំបន់នេះឡើយ។ នេះបើតាមការផ្សព្វផ្សាយរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ លោក​ ខៀវ កាញារីទ្ធ បានលើកឡើងយ៉ាងដូច្នេះថា​ «តំបន់អារ៉ៃមិនត្រូវធ្វើវារីអគ្គិសនីទេ តែត្រូវធ្វើជាតំបន់ទេសចរណ៍បរិស្ថានវិញ – សម្តេចតេជោ ហ៊ុន​សែន ក្នុងសម័យប្រជុំពេញ​អង្គគណៈរដ្ឋ​មន្ត្រីថ្ងៃទី១៧ កុម្ភៈ ២០១៧»។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ កិច្ចប្រជុំនេះមានរបៀបវារៈ២រួមមាន៖ ទី១៖ គម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃមកភ្នំពេញ និងគម្រោងវិនិយោគ​បន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព១៣៥ មេហ្កាវ៉ាត់ ខេត្តព្រះសីហនុ។ ទី២៖ បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថានប័ននីតិប្បញ្ញាត្តិលើ «ពិធីសារទី៣ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាល…