រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើត ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការពាណិជ្ជកម្មពិភពលោក ប្រទេសស្វីស

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពី ការបង្កើតស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នេះបើយោងតាម អនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ អនុក្រឹត្យបានបញ្ជាក់ថា ស្ថានបេសកកម្មអចិន្រ្តៃយ៍នេះត្រូវមានសមាសភាពជា មន្រ្តីការទូត និងមន្រ្តីបច្ចេកទេសចំនួន៥រូប និងមានកញ្ចប់ថវិកាស្ថិតក្រោម ក្រសួងពាណិជ្ជកម្ម ត្រូវដឹកនាំដោយប្រធានមួយរូបមានឋានៈជាអគ្គរាជទូត។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ

FN ៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ប្រារព្ធពិធីចែកសញ្ញាបត្រ ដល់និស្សិតជយលាភី ថ្នាក់បរិញ្ញាបត្ររងជំនាន់ទី១០ ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១០ និងទី១១ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៨ ចំនួន១៤៣១នាក់ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង០៨៖០០ នាទីព្រឹក ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅវិទ្យាស្ថានជាតិអប់រំ (NIE)។ ខាងក្រោមនេះប្រសាសន៍សំខាន់ៗទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយជាមួយនិស្សិតជាង ១ពាន់នាក់ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យ និងបានអរគុណដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ដែលបានប្រឹងប្រែងក្នុងការបណ្តុះបណ្តាលកូនខ្មែរ។ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ បានសម្រេចផ្តល់អាហារូបករណ៍មួយចំនួន ដល់ព្រះសង្ឃឲ្យបានសិក្សាបន្តនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀនសូត្រមិនចេះជាប់នោះទេ ជាក់ស្តែងរដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន…

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យសម្រេចលើកលែងពន្ធលើប្រាក់ចំណូល២ឆ្នាំ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលចុះបញ្ជីដោយស្ម័គ្រចិត្ត

FN ៖ ប្រមុខរាជរដ្ឋភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យថ្មីមួយ ដោយសម្រេចលើកទឹកចិត្តផ្នែកពន្ធ ជូនទៅដល់​សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលបានចុះបញ្ជីដោយស្ម័គ្រចិត្ត គឺត្រូវបានលើកលែងពន្ធ លើប្រាក់ចំណូលរយៈពេល២​ឆ្នាំ​។ ការលើកទឹកចិត្តផ្នែកពន្ធនេះ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ក្នុងអំឡុង ឆ្នាំ២០១៧​និង២០១៨៕