​សម្តេចតេជោ ហ៊ុន សែន៖ វត្តមាន​ធនាគារ​ដ៏ធំរបស់​បារាំង​នាពេលនេះ ចំពេល​ដែល​កម្ពុជា​កំពុង​ត្រូវ​ការ​ទុនវិនិ​យោគ ដើម្បី​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឲ្យដឹងថា វត្តមានរបស់ធនាគារ BRED Populaire កំពុង​ចាប់ផ្តើមនៅក្នុងពេលវេលាដ៏ត្រឹមត្រូវបំផុត ព្រោះពេលនេះ កម្ពុជាកំពុងត្រូវការទុនវិនិយោគ ក្នុងពេលប្រទេស​កំពុងជម្រុញ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដែលជាទិសដៅដ៏សំខាន់ ក្នុងការពង្រឹងសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរឲ្យធនាគារ Bred Populaire ទទួលបានជោគជ័យ នៅក្នុងការបណ្តាក់​ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ចាប់ពីពេលនេះតទៅ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ អនុញ្ញាតឲ្យ លោក Olivier Klein អគ្គនាយកធនាគារបារាំង BRED Populaire Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះ  ។ ជាមួយគ្នានោះដែរ លោក Olivier Klein បានជម្រាបជូនសម្តេចតេជោ អំពីសម្ព័ន្ធធនាគារ…

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូនពរលោក កឹម សុខា ទើបជ្រើសតាំងជាប្រធានគណបក្សសង្គ្រោះជាតិ

FN ៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេស បានផ្ញើលិខិតជូនពរលោក កឹម សុខា ដែលទើបជាប់ឆ្នោតក្លាយជា ប្រធានគណបក្សសង្គ្រោះជាតិ ក្រោយអង្គសមាជបោះឆ្នោតជូននៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧។ នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរជូនពរលោក កឹម សុខា យ៉ាងដូច្នេះថា៖ «ជូនឯកឧត្តម កឹម សុខា នៅក្នុងឱកាសដែល ឯកឧត្តម ត្រូវបានជ្រើសតាំងជាប្រធានគណបក្សសង្គ្រោះជាតិ ខ្ញុំសូមជូនពរឯកឧត្តមមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។ សូមឯកឧត្តមទទួលនូវការរាប់អានពីខ្ញុំ»។ សូមជំរាបថា នៅព្រឹកមិញនេះ លោក កឹម សុខា ដែលកាន់តំណែងប្រធានស្តីទីជាង១ឆ្នាំ បានឡើងកាន់តំណែងប្រធានគណបក្សសង្រ្គោះជាតិជាផ្លូវការហើយ បន្ទាប់ពីសមាជិកជាច្រើនបោះឆ្នោតគាំទ្រនៅក្នុងសមាជវិសាមញ្ញនាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ ខណៈ លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ត្រូវបានសមាជបោះឆ្នោតគាំទ្រឱ្យធ្វើជាអនុប្រធានគណបក្សប្រឆាំង៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​បើកសន្និសីទ​ចក្ខុវិស័យ លើប្រធានបទ «ការឈានឡើងក្នុង​ខ្សែចង្វាក់​បង្កើតតម្លៃ សម្រាប់​​ឧស្សាហូបនីយកម្ម កំណើន និងការអភិវឌ្ឍ​កម្ពុជា»

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីបើកសន្និសីទ ចក្ខុវិស័យលើប្រធានប្រធានបទ «ការឈានឡើងក្នុងខ្សែចង្វាក់បង្កើតតម្លៃ សម្រាប់ឧស្សាហូបនីយកម្ម កំណើន និងការអភិវឌ្ឍកម្ពុជា»។ សន្និសីទនេះ ធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រា ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្រ្តីមកពីតាមក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងម្ចាស់សហគ្រាស និងធុរកិច្ចជនមួយចំនួនទៀត។ សន្និសីទនេះ ធ្វើឡើងក្នុងបំណងជំរុញចង្វាក់ផលិតកម្ម របស់សហគ្រាសនានា នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា៕ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយកំណើនសេដ្ឋកិច្ចកម្ពុជា បានកើនឡើងជានិច្ច។ សម្តេចនាយករដ្ឋមន្រ្តី ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចថេរក្នុងរង្វង់ប្រមាណ ៧ភាគរយ គឺបានមកពីការដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ច និងធុរកិច្ចត្រឹមត្រូវ ពិសេស គឺកុសលនៃសុខសន្តិភាព និង ស្ថិរភាពនយោបាយនៅទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលបានខិតខំការពារជាដាច់ខាតនាពេលកន្លងមក ពេលបច្ចុប្បន្ន និងទៅអនាគត។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា…