សម្ដេចតេជោ ហ៊ុន សែន៖ ការរីកចម្រើនរបស់កម្ពុជា មកដល់ពេលនេះ គឺមានការចូលរួមចំណែកយ៉ាងច្រើនពីមិត្តជប៉ុន

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការរីកចម្រើនរបស់កម្ពុជា មកទល់សព្វថ្ងៃនេះ គឺមានការចូលរួមចំណែកយ៉ាងច្រើនពីមិត្តជប៉ុន។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយដល់កម្ពុជា។ សម្តេចតេជោ ក៏បានកោតសរសើរចំពោះ JICA ដែលបានសិក្សាក្នុងគម្រោងផ្សេងៗ ក្នុងការជួយដល់ការអភិវឌ្ឍកម្ពុជា។ លើសពីនេះទៅទៀត សម្ដេចបានស្នើសុំឲ្យ JICA បន្តជួយដល់កម្ពុជា ជាពិសេសលើវិស័យ ដោះមីនទាំងផ្នែកបច្ចេកទេស និងថវិកា។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងខណៈសម្តេច បានអនុញ្ញាតឲ្យលោក ADACHI ISTU ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA )ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារមុនពេលបញ្ចប់អាណត្តិនៅកម្ពុជា នៅវិមានសន្តិភាពនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ ហើយត្រូវបានបង្ហោះតាម Page Facebook របស់សម្តេច។ លោក ADACHI បានបន្ថែមថា លោកផ្ទាល់បានចងចាំអំពីសមិទ្ធិផលស្ពានគីហ្សូណា នៅខេត្តកំពង់ចាម និងស្ពានត្សឹបាសា (អ្នកលឿង) ដែលលោកថា…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំតុមូលចិន លើកទី៥ នៅសៀមរាប នាព្រឹកថ្ងៃនេះ

FN ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំតុមូលចិន លើកទី៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅសណ្ឋាគារសុខា ខេត្តសៀមរាប។ កិច្ចប្រជុំនេះមានរយៈពេល៣ថ្ងៃចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ក្រោមប្រធានបទ «ឧត្តមានុវត្តន៍ស្តីពីការចូលជាសមាជិក នៃប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)»។ កិច្ចប្រជុំតុមូលចិនលើកទី៥ ត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលប្រទេសចិន សហការជាមួយ WTO និងរដ្ឋាភិបាលនៃប្រទេស ជាប្រធានក្រុមសម្របសម្រួល ប្រទេសអភិវឌ្ឍន៍តិចតួច។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន អរគុណដល់រដ្ឋាភិបាលចិនដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងលេខាធិការដ្ឋាននៃអង្គការពាណិជ្ជកម្មពិភពលោក ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំតុមូលនេះ។ * ដោយសារតែកម្ពុជាជាប្រធានក្រុមនៃប្រទេសអភិវឌ្ឍន៍តូច ដើម្បីចរចាស្វែងរយកប្រយោជន៍ពីអង្គការពាណិជ្ជកម្មនោះ សម្តេចតេជោ ហ៊ុន សែន បានឡើងបង្ហាញនូវបទពិសោធន៍មួយចំនួនរបស់កម្ពុជាចែកជូនដល់អ្នកចូលរួមក្នុងកិច្ចប្រជុំតុមូលចិនលើកទី៥។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាបានប្រែក្លាយពីសង្រ្គាមស៊ីវិល និងការអភិវឌ្ឍន៍សេដ្ឋកិច្ចពីបាតដៃទទេនៅក្នុងឆ្នាំ១៩៧៩ ដែលប្រជាជនមាន…

​គណបក្សប្រជាជនកម្ពុជា ប្រកាសទទួលរ៉ាប់​រងទាំងស្រុង​លើការ​ចំណាយ​លើពិធី​បុណ្យសព​សម្តេចវិបុលបញ្ញា សុខ អាន, ថវិកាបីពាន់លានរៀល​បង្វែរចូល​ថវិការដ្ឋវិញ

FN ៖ នៅមុននេះបន្តិចបណ្តាញសារព័ត៌មាន Fresh News ទើបបានទទួលលិខិតមួយច្បាប់បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានសម្រេចទទួលរ៉ាប់រងទាំងស្រុងលើការចំណាយក្នុងពិធីបុណ្យសពសម្តេចវិបុលបញ្ញា សុខ អាន។ ចំណែកថវិកាបីពាន់លានរៀល នឹងត្រូវបង្វែរចូលទៅថវិការបស់រដ្ឋវិញ។ យោងតាមលិខិតរបស់សម្តេច សាយ ឈុំ ផ្ញើជូនសម្តេចតេជោ ហ៊ុន​ សែន បានឲ្យដឹងថា៖ «ប៉ុន្មានថ្ងៃនេះខ្ញុំឃើញមានព័ត៌មានផ្សាយថា រាជរដ្ឋាភិបាលបានសម្រេចដកថវិការដ្ឋចំនួនបីពាន់លានរៀល សម្រាប់ចំណាយលើការបុណ្យសពសម្តេចវិបុលបញ្ញា សុខ អាន។ ផ្អែកលើការប្រជុំគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅរសៀថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ អង្គប្រជុំបានឯកភាពគ្នា ឲ្យខ្ញុំធ្វើសំណើគោរពជូនសម្តេចនាយករដ្ឋមន្រ្តី មេត្តាបង្វែរលុយខាងលើនេះចូលទៅក្នុងថវិការដ្ឋវិញ រីឯការចំណាយសម្រាប់រៀបចំបុណ្យសពសម្តេចវិបុលបញ្ញា សុខ អាន គណបក្សប្រជាជនកម្ពុជាទទួលរ៉ាប់រងទាំងស្រុង»៕