ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា

FN ៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំសិក្សា ឆ្នាំ២០១៥-២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ របស់ ក្រសួងអប់រំ យុវជន និងកីឡា។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន​ សែន បានថ្លែងវឌ្ឍនភាពលើវិស័យអប់រំ មិនមែនកើតឡើងដោយឯកឯងនោះទេ តែគឺបានចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់លោកគ្រូ អ្នកគ្រូ មន្រ្តីអប់រំ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធផងដែរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា កំពុងស្ថិតលើគន្លងដ៏ត្រឹមត្រូវក្នុងការរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍឲ្យរីកចម្រើន ជាបន្តបន្ទាប់។ * សម្រាប់ការអប់រំវិញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានអភិវឌ្ឍន៍ពីមានអ្នកចេះដឹងតិចតួចនៅដើមទសវត្សរ៍ឆ្នាំ៨០ តាមរយៈអ្នក ចេះតិច បង្រៀនអ្នកអត់ចេះ និងអ្នកចេះច្រើនបង្រៀនអ្នកតិច រហូតដល់មានការពង្រីកអ្នកចេះដឹងជាបន្តបន្ទាប់ និងមានធនធានមនុស្ស យ៉ាងច្រើនសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេស។…

សម្តេចតេជោ ហ៊ុន សែន៖ រថយន្តក្រុង៥៧គ្រឿង របស់រាជធានីភ្នំពេញ នឹងបើកឲ្យប្រជាពលរដ្ឋជិះ ដោយឥតគិតថ្លៃរយៈពេល៥ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅថ្ងៃទី២២ ខែមីនានេះថា នៅរយៈពេល៥ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យប្រជាពលរដ្ឋជិះ រថយន្តក្រុងទាំង៥៧គ្រឿង ដែលកំពុងរត់តាងខ្សែនានាក្នុងរាជធានី ភ្នំពេញ ដោយឥតគិតថ្លៃដើម្បីផ្តល់ភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលមិនបានចេញទៅតាមបណ្តាខេត្ត។ ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិត-សិស្ស សរុបប្រមាណ៩៨៤នាក់ នារី៣៨០នាក់ ដែលបានបញ្ចប់ការសិក្សានៅឆ្នាំសិក្សា២០១៥-២០១៦ នៅវិទ្យាស្ថានជាតិអប់រំ។ សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះថា «ពិតហើយមានក្រុមហ៊ុន Ganzberg គាត់ជួលឡាន១០០គ្រឿង សម្រាប់ការផ្តល់សំបុត្រឲ្យមនុស្សជិះ ដូចជា៥ពាន់នាក់ ដោយអត់យកប្រាក់, ឥឡូវនេះឯកឧត្តមអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស ប្រកាសថា ក្នុងរយៈពេល៥ថ្ងៃ រថយន្តនៅក្រុងភ្នំពេញ ចំនួន៥៧គ្រឿង ដែលកំពុងតែរត់តាមខ្សែ ក្នុងក្រុងភ្នំពេញនេះ គឺជិះអត់យកលុយ ជិះ Free តែម្តង។ សូមប្រជាពលរដ្ឋដែល អត់ធ្វើដំណើរទៅតាមខេត្ត មកចូលរួមជិះឡាននេះ ដើរមើលក្រុង ព្រោះអ្នកអត់ទៅតាមខេត្ត…

រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យថ្មី ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ដោយសម្រេចលុបចោល ទោសព្រហ្មទណ្ឌ មកជាការពិន័យប្រាក់

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មី ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើស និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលអនុក្រឹត្យថ្មីនេះ មានការកែសម្រួលនៅមាត្រាមួយចំនួនដែល ពីមុនអ្នកបើកបរល្មើស អាចនឹងជាប់ទោសព្រហ្មទណ្ឌ ដោយត្រូវជាប់ ពន្ធធនាគារជាដើម ប៉ុន្តែអនុក្រឹត្យថ្មីនេះ ត្រូវបានលុបចោលទោសទណ្ឌទាំងនោះ មកជាពិន័យជាប្រាក់ ទៅតាមប្រភេទយានវិញ៕