ក្រសួងមហាផ្ទៃ និង គ.ជ.ប ចេញសេចក្តីណែនាំរួមអំពីស្តីពីការពង្រឹងវិន័យ និងការទទួលខុសត្រូវរបស់កងកម្លាំងប្រយុទ្ធគ្រប់ប្រភេទ ក្នុងដំណើរការ បោះឆ្នោតឃុំសង្កាត់ខាងមុខនេះ

FN៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត បានសម្រេចចេញសេចក្តីណែនាំរួមគ្នា ស្តីពីការពង្រឹងវិន័យ តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់កងកម្លាំង កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ ចូលរួមក្នុងដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។ នៅក្នុងសេចក្តីណែនាំរួមនោះមានចំំណុចធំៗចំនួន៥ រួមមាន៖ ទី១៖ ការពង្រឹងវិន័យរបស់កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ, ទី២៖ ការពង្រឹងភារកិច្ចរបស់ភ្នាក់ងារសន្តិសុខបោះឆ្នោត, ទី៣៖ ដំណាក់កាលឃោសនាបោះឆ្នោត, ទី៤៖ ដំណាក់កាលបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងទី៥៖ ក្រោយការបោះឆ្នោត។

គ.ជ.ប ចេញសេចក្តីសម្រេចលេខ ៣០៦ គ.ជ.ប.ស.រ.រ

NEC ៖ គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត បានចេញសេចក្តីសម្រេចស្ដីពី​ ការ​លុប​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៃ​គណបក្ស​នយោបាយ​ដែល​មាន​អាយុ​មិន​គ្រប់​ ២៥ឆ្នាំ​ គិត​មក​ទល់​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ មាន​ឈ្មោះ​លើស​ពី​មួយ​ លាឈប់ និង​ទទួល​មរណ​ភាព​។

គ.ជ.ប សម្រេចលុបបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់៨៨រូប ព្រោះតែមិនបំពេញតាមលក្ខខណ្ឌច្បាប់ ស្តីពីការបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលុបបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ចំនួន ៨៨រូប ដោយសារតែបេក្ខជនទាំងនោះ មិនបំពេញទៅតាមលក្ខខណ្ឌច្បាប់ស្តីពីការបោះឆ្នោត និងខ្លះទៀតបានលាឈប់ និងមរណភាព។ យោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា បេក្ខជនឈរឈ្មោះបោះឆ្នោតដែលបានលុបឈ្មោះនេះ រួមមាន៖ បេក្ខជនមិនទាន់គ្រប់អាយុ២៥ឆ្នាំ គិតត្រឹមថ្ងៃបោះឆ្នោតឃុំ-សង្កាត់ ចំនួន៦៣នាក់, បេក្ខជនឈរឈ្មោះឲ្យគណបក្សនយោបាយ រហូតដល់ទៅពីរគណបក្សមានចំនួន៤នាក់ និងបេក្ខជនលាឈប់ និងទទួលមរណភាពចំនួន២១នាក់។ បេក្ខជនដែលបានលុបឈ្មោះនេះមកពីគណបក្សនយោបាយចំនួន៧ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបកក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ និងគណបក្សសញ្ជាតិកម្ពុជា។ បើតាម គ.ជ.ប បេក្ខជន ៤នាក់ ដែលឈរឈ្មោះជាបេក្ខជនបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឲ្យគណបក្សនយោបាយរហូតដល់ទៅពីរគណបក្សនោះមាននៅក្នុងឃុំលើកដែក ស្រុកលើកដែក ខេត្តកណ្ដាល បេក្ខជនម្នាក់ ឈរឈ្មោះឲ្យគណបក្សអំណាចខ្មែរផង និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យផង។ នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ…