ប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យ​ប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង៤០គីឡូម៉ែត្រ

FN ៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង៤០គីឡូម៉ែត្រ ចាប់ពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទៅដល់ថ្នល់កែង ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកំណាត់ផ្លូវជាតិលេខ៦ ដែលបើកដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏ធំមួយ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន។ * សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា គម្រោងជួសជុល និងពង្រីកផ្លូវជាតិលេខ៦ បានកើតឡើងនៅអំឡុងពេលដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតីចិន ហ្ស៊ី ជីនពីង កាលពីខែធ្នូ ២០០៩ ពេលដែលលោកនៅជាអនុប្រធានាធិបតីនៅឡើយ។ សម្តេចតេជោ បានឲ្យដឹងទៀតថា ក្នុងដំណើរទស្សនកិច្ចនោះ មានកិច្ចព្រមព្រៀងរហូតដល់ទៅ៨ បានចុះហត្ថលេខា ដែលមានទំហំទឹកប្រាក់សម្រាប់ អភិវឌ្ឍន៍រហូតដល់ ៤០០លានដុល្លារ។ * សម្តេចតេជោ ហ៊ុន…

រាជរដ្ឋាភិបាល បង្កើតក្រុមការងារពិសេស ដើម្បីធ្វើការជាមួយអង្គការសហប្រជាជាតិ និង បណ្តាប្រទេសផ្តល់ជំនួយ លើការទ្រទ្រង់ដំណើរការសាលាក្តីខ្មែរក្រហម

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារមួយ ដើម្បីធ្វើសហប្រតិបត្តិការ ជាមួយអង្គការសហប្រជាជាតិ និងបណ្តាប្រទេសផ្តល់ជំនួយ សម្រាប់ទ្រទ្រង់ដំណើរការ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ហៅកាត់សាលាក្តីខ្មែរក្រហម និងបណ្តាប្រទេសផ្តល់ជំនួយ លើការទ្រទ្រង់ដំណើរការសាលាក្តីខ្មែរក្រហម។ នេះបើតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧។ បង្កើតក្រុមការងារកម្ពុជានេះមានលោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជាប្រធាន, លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង និង លោក ហេង វង្សប៊ុនឆាត ជាអនុប្រធាន និងមានសមាសភាព១០រូប។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២ តម្លៃជាង ៦០លានដុល្លារ នៅរាជធានីភ្នំពេញ

FN ៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យ ប្រើប្រាស់​ជាផ្លូវការនូវរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២ តម្លៃជាង ៦០លានដុល្លារ នៅក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអពៅ រាជធានីភ្នំពេញ។ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២នេះ អាចផលិតទឹកស្អាតបាន ១៣០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចសប្បាយរីករាយនៅពេលទទួលបានសមិទ្ធផលថ្មីមួយទៀត សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋ។ * ជាមួយនិងការដាក់ឲ្យដំណើររោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធទី២នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់ប្រវត្តិឈឺចាប់ កាលពីទសវត្សរ៍ឆ្នាំ៨០។ ដោយសារតែខ្វះបណ្តាញទឹកប្រើប្រាស់នេះ បានធ្វើឲ្យសម្តេចបាត់បង់កូនប្រុសម្នាក់ ពោលឧត្តមភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរលូតកូន ព្រោះតែរឿងយោងទឹកពីដីទៅដាក់លើផ្ទះ។ * សម្តេចតេជោ ហ៊ុន សែន បានរំលឹកដែរថា រហូតដល់ទសវត្សរ៍ឆ្នាំ៩០ ទៅហើយសម្តេចនៅប្រើរថយន្តដឹកទឹកទៅប្រើប្រាស់នៅឡើយទេ ព្រោះទឹករត់ចូលមិនដល់ផ្ទះ។ * សម្តេចតេជោ ហ៊ុន…