សេចក្តីដកស្រង់សង្កថានៅ ស្រុកអូរជ្រៅ (ទីតាំងទី ១) បន្ទាយមានជ័យ សួរសុខទុក្ខប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារទឹកជំនន់

សុំចូលរួមមរណទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់គ្រួសារជាទីស្រឡាញ់ ថ្ងៃនេះខ្ញុំពិតជារីករាយបើទោះបីថា ទឹកជំនន់បានយាយីក៏ដោយ តែខ្ញុំបានរីករាយជាមួយការមកដល់សាជាថ្មីម្ដងទៀត ហើយយើងបានគិតត្រូវកាលពីជំហានដំបូង នៅពេលដែលខ្ញុំបាននិយាយថាត្រឡប់មកវិញ ខ្ញុំគិតថាព្រឹកនេះបានចេញតាមឧទ្ធម្ភាចក្រមកដល់ខេត្តបន្ទាយមានជ័យ ប៉ុន្តែបើសិនជាចេញតាមឧទ្ធម្ភាចក្រប្រហែលជាពេលនេះ យើងនៅហោះត្រឹមពោធិសាត់អីប៉ុណ្ណឹង ព្រោះត្រូវការពេលហោះ១ ម៉ោង ៤៥ នាទី។ បើគិតទាំងឡើងទាំងចុះ ២ ម៉ោងគត់។ ប៉ុន្តែ ដោយសារម្សិលមិញនេះ ប្រជុំគណៈរដ្ឋមន្ត្រីចប់ក៏បានធ្វើដំណើរមកសៀមរាប។ មុនម៉ោង ៥ កន្លះ យើងចាប់ផ្ដើមចេញដំណើរ(ពីសៀមរាប)។ ដូច្នេះយើង(អាច)ចាប់ផ្ដើមបានរហ័ស ចំណេញពេលវេលាទាំងនៅទីនេះផង និងទៅឯស្រុកម៉ាឡៃផង។ សុំយកឱកាសនេះពាំនាំព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមាតាជាតិខ្មែររបស់យើង ដែលព្រះអង្គតែងតែយកចិត្តទុកដាក់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមចូលរួមរំលែកនៃការលំបាក ជាមួយបងប្អូនដែលបានជួបប្រទះនូវគ្រោះទឹកជំនន់នេះ។ អម្បាញ់មិញអភិបាលខេត្ត អ៊ំ រាត្រី បានធ្វើរបាយការណ៍ថាបន្ទាយមានជ័យមានអ្នកស្លាប់ដល់ ២២ នាក់ហើយ ក្នុងចំណោម ៣៩ នាក់ដែលបានស្លាប់(ក្នុងគ្រោះទឹកជំនន់ទូទាំងប្រទេស)។ ក្នុងនោះ នៅខាងម៉ាឡៃ មានកុមារអាយុ ២ ឆ្នាំម្នាក់ ដែលខ្ញុំនឹងហៅទៅជួបនៅកន្លែងនោះតែម្ដង។ ការបាត់បង់ជីវិតគឺជាការសោកស្ដាយសម្រាប់យើង មិនមែនគ្រាន់តែក្រុមគ្រួសារទេ ក៏ប៉ុន្តែសម្រាប់ជាតិយើង។ ខ្លួនខ្ញុំផ្ទាល់សុំចូលរួមមរណទុក្ខជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ដែលបានបាត់បង់គ្រួសារជាទីស្រលាញ់ ព្រមជាមួយគ្នានេះ ក៏សូមចែករំលែកនូវការលំបាកដែលបងប្អូនបានជួបប្រទះក្នុងរយៈពេលនៃគ្រោះទឹកជំនន់។ វីរភាពរបស់ប្រជាជន…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបន្តសួរសុខទុក្ខ និងផ្តល់ស្បៀងជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្រុងប៉ោយប៉ែត (ទីតាំងទី២)

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះបានបន្តអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់ស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត។ នៅក្នុងឱកាសចែកអំណោយសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ជិត១ម៉ោង។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖ * ដល់ក្រុងប៉ោយប៉ែត សម្តេចតេជោ ហ៊ុន សែន សួរនាំរឿងក្រឡាប់ទូកស្លាប់ ដោយសារតែពស់រត់ចូលទូក * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រោះទឹកជំនន់ បានសម្លាប់ពលរដ្ឋកម្ពុជា៣៦នាក់ រហូតដល់ថ្ងៃទី២២ ខែតុលានេះ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយគ្រោះទឹកជំនន់ រាជរដ្ឋាភិបាលត្រូវស្តារហេដ្ឋរចនាសម្ព័ន្ធឡើងវិញ និងបន្តជួយពលរដ្ឋដែលរងគ្រោះផងដែរ * សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអាជ្ញាធរបន្តយកចិត្តទុកដាក់គិតគូរជួយស្តារជីវភាពប្រជាពលរដ្ឋ ក្រោយគ្រោះទឹកជំនន់ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំទុកចិត្តខ្ញុំខ្លាំងពេកថា ខ្ញុំគ្មានជំងឺកូវីដ១៩…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបន្តសួរសុខទុក្ខ និងផ្តល់ស្បៀងជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកថ្មពួក (ទីតាំងទី១)

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះបានបន្តអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់ស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត។ នៅក្នុងឱកាសចែកអំណោយសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណ១ម៉ោង។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖ * សម្តេចតេជោ ហ៊ុន សែន សួររកគ្រួសារសព ដែលឪពុករត់ទៅជួយកូនលង់ទឹក ហើយស្លាប់ខ្លួនឯង * សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខ ចំពោះគ្រួរសារសព ដែលស្លាប់ដោយទឹកជំនន់ * សម្តេចតេជោ ហ៊ុន សែន អរគុណជាថ្មីដល់ពលរដ្ឋគោកឋិន ដែលវិចខ្ចប់បាយជូនកងទ័ព និងសរសេរលិខិតអរគុណកងទ័ពដែលជួយប្រតិបត្តិការសង្រ្គោះប្រជាពលរដ្ឋ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកនយោបាយខ្លះ សូម្បីតែពាក្យចូលរួមរំលែកទុក្ខ និងមរណទុក្ខចំពោះពលរដ្ឋ ដែលរងគ្រោះក៏មិនបាននិយាយផង…