ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះទៅកាន់តំបន់ដែលពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ (គោលដៅទី២)

FN ៖ នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះទៅកាន់តំបន់ដែលបងប្អូនប្រជាពលរដ្ឋទទួលរង គ្រោះ ដោយសារ ជំនន់ទឹកភ្លៀង ក្នុង ខណ្ឌដង្កោ រាជធានី ភ្នំពេញ។ នៅក្នុងឱកាសចុះក្នុងគោលដៅទី២នោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សំខាន់ដូចខាងក្រោម៖ * សម្ដេចតេជោ ហ៊ុន សែន កំពុងថ្លែងសារទៅកាន់ប្រជាពលរដ្ឋ ដែលត្រូវជម្លៀសចេញពីតំបន់ព្រែកជ្រៃ ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត * សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ឲ្យតែគ្រោះមហន្ដរាយមិនដែលស្រួលនោះទេ គឺលំបាកទាំងអស់ សំខាន់ត្រូវរួបរួមគ្នាជាកម្លាំងតែមួយ ដើម្បីធ្វើសកម្មភាពព្រមគ្នា * សម្ដេចតេជោ ហ៊ុន សែន រំលឹកពាក្យបីឃ្លាថា យើងត្រូវខិតខំរួមគ្នាយកឈ្នះកូវីដ-១៩ ឲ្យខាងតែបាន, ត្រូវរួមគ្នាដើម្បីយកឈ្នះលើគ្រោះទឹកជំនន់ គ្រោះមហន្ដរាយ ដែលកំពុងមាន, យើងត្រូវរួមគ្នាស្ដារឡើងវិញ ក្រោយជំនន់ និងក្រោយកូវីដ-១៩ * សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ម្ដងទៀតថា…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះទៅ កាន់ តំបន់ ដែលប្រជាពលរដ្ឋរង គ្រោះ ដោយសារ ជំនន់ទឹកភ្លៀង ក្នុង ខណ្ឌដង្កោ រាជធានី ភ្នំពេញ

FN ៖ នៅព្រលប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន អញ្ជើញ ចុះទៅ កាន់ តំបន់ ដែលបងប្អូនប្រជាពលរដ្ឋទទួលរង គ្រោះ ដោយសារ ជំនន់ទឹកភ្លៀង ក្នុង ខណ្ឌដង្កោ រាជធានី ភ្នំពេញ។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សំខាន់ដូចខាងក្រោម៖ * សម្ដេចតេជោ ហ៊ុន សែន បញ្ជាអាជ្ញាធររាជធានីភ្នំពេញ ខេត្តកណ្ដាល និងបន្ទាយមានជ័យ បន្ដយកចិត្តទុកដាក់ទៅលើកិច្ចការតាមដាន ដំណើរវិវត្តន៍នៃចរន្ដទឹកដែលហូរចូល * សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា អាទិភាពរបស់រាជរដ្ឋាភិបាលនៅពេលនេះ គឺរំដោះប្រជាពលរដ្ឋចេញពីតំបន់ដែលរងគ្រោះ * សម្ដេចតេជោនាយករដ្ឋមន្ដ្រី៖ យើងត្រូវត្រៀមបម្រុងគ្រប់ខេត្តទាំងអស់ ដើម្បីរំដោះប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ ខណៈប៉ុន្មានថ្ងៃទៀតនឹងជួបព្យុះ * សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា មិនត្រូវមើលងាយស្ថានការណ៍ពាក់ព័ន្ធស្ថានភាពទឹកជំនន់នេះឡើយ *…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យស្ថានការណ៍ជំនន់ទឹកភ្លៀង, ព្រែកជ្រៃ

ចូលរួមការលំបាកជាមួយប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់ទឹកភ្លៀង … បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព។ អម្បាញ់មិញនេះ ខ្ញុំព្រះករុណាខ្ញុំបានទៅសួរសុខទុក្ខ និងពិនិត្យមើលពីស្ថានភាពនៅឯបុរី ពិភពថ្មី កួរស្រូវ ២។ ឥឡូវនេះ យើងមកកាន់តំបន់ស្ពានថ្ម​ ដែលជាទីតាំងមួយទៀតក្នុងការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ។ ពិតមែនហើយ នៅទីនេះមានពន្លឺអគ្គិសនីខ្លះ ដោយប្រើប្រាស់នូវម៉ាស៊ីនភ្លើង។ សុំអភ័យទោសពីសំ​ណាក់ប្រជាពលរដ្ឋ ដែលយើងត្រូវផ្ដាច់ចរន្តអគ្គិសនី ហើយស្ថានភាពរបស់ប្រជាពលរដ្ឋនៅតំបន់មួយចំនួន គឺងងឹតតែម្ដង។ បើសិនជាយើងនៅបន្តបើកអគ្គិសនីតទៅទៀត វានឹងអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។ ដូច្នេះ ការទ្រាំទ្រការលំបាកនៅក្នុងរយៈពេលនេះ ខ្ញុំព្រះករុណាខ្ញុំសូមចូលរួមនូវការលំបាកនេះ ជាមួយនឹងប្រជាពលរដ្ឋនៅទីនេះក្ដី នៅក្របខណ្ឌទូទាំងប្រទេសក្ដី ដែលរាប់ម៉ឺនគ្រួសារ ទទួលនូវផលប៉ះពាល់ ដែលចេញមកអំពីគ្រោះទឹកជំនន់ទឹកភ្លៀង ដែលបាន និងកំពុងកើតនៅក្នុងប្រទេស។ ការជម្លៀសប្រជាជន ជាបទបញ្ជាអាទិភាព ពេលដែលខ្ញុំធ្វើដំណើរចេញមក ភ្លៀងចាប់ផ្ដើមរលឹម ហើយមកដល់កន្លែងទី ១ ភ្លៀងក៏ធ្លាក់ខ្លាំង​ ហើយ បន្ទាប់ទៅក៏នៅរលឹម។ តែឥឡូវ យើងកំពុងនៅក្រោមផ្ទៃមេឃរលឹមនៅឡើយ។ នេះហើយដែលហៅថា ម្ខាងគឺរដូវវស្សា តែម្ខាងទៀតគេហៅថា គ្រោះមហន្តរាយធម្មជាតិ គឺទឹកជំនន់នេះឯង។ ដោយសារតែទឹកជំនន់នេះហើយ បានជាមានតម្រូវការជម្លៀសប្រជាជនចេញ។ នេះជាអាទិភាពខ្ពស់បំផុតនៃបទបញ្ជារបស់ខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល។ ឥឡូវនេះ ក្រុមយុវជនស្រឡាញ់សន្តិភាព…