លោកស្រី ឃួន សុដារី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រមាមកម្ពុជា ចែកជូនពលរដ្ឋរងគ្រោះដោយសារបាក់ច្រាំងទន្លេ៨៤គ្រួសារ នៅស្រុកលើកកដែក

FN ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្តេច​កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយ​មនុស្សធម៌កាកបាទក្រហមកម្ពុជា មកចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ​ការបាក់ច្រាំងទន្លេ​ចំនួន៨៤គ្រួសារ ក្នុងភូមិបឹងកណ្តាល និងភូមិបឹងលើ ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។ ក្នុងឱកាសនោះដែរលោក ឃួន សុដារី បានពាំនាំការសួរសុខទុក្ខ និងចូលរួមសោកស្តាយពីសំណាក់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ រួមទាំងផ្ដល់អំណោយរួមមាន៖ អង្ករ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ តង់១ និងថវិកា១០មុឺនរៀល។ ក្រោយពីទទួលបាននូវគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនរួចមក ប្រជាពលរដ្ឋទាំងអស់ មានក្តីរំភើបសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែជួយសម្រាលការលំបាកដល់ជីវភាពរស់នៅ​ប្រចាំថ្ងៃរបស់ពួកគាត់ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើអាស៊ានជួយពង្រឹងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

FN ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន និងសមាជិក ពិនិត្យលទ្ធភាពជួយអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងធម្យមនៅកម្ពុជា ដើម្បីធានានិរន្តភាពប្រតិបត្តិការក្នុងរយៈពេលវែង។ លោករដ្ឋមន្ត្រី បានលើកសំណើនេះ នៅពេលចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់វេទិកាតុមូលក្រោមប្រធានបទស្តីពី «អំពាវនាវឲ្យធ្វើសកម្មភាព៖ ការផ្តួចផ្តើមពិគ្រោះយោបល់អាស៊ានសម្រាប់បណ្តាញសហគ្រិន» (Call for Action: Initiating ASEAN Mentorship for Entrepreneurs Network (AMEN) ដែលរៀបចំឡើងដោយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នៃប្រទេសហ្វីលីពីន។ នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការចូលរួមរបស់រដ្ឋជាសមាជិកអាស៊ាន ដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំង ក្នុងការចែករំលែកបទពិសោធន៍ និងផ្ទេរចំណេះដឹងស្តីពីការគ្រប់គ្រងសហគ្រាសធុនតូច និងមធ្យម ដល់ប្រទេសកម្ពុជា ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យរបស់សហគមន៍អាស៊ាន ឆ្នាំ២០២៥ គឺនាំយកការរីកចម្រើនសម្រាប់ទាំងអស់គ្នា។ «យើងចង់បានការចូលរួម និងការជួយគាំទ្រពីវិស័យឯកជនរបស់រដ្ឋជាសមាជិកអាស៊ាន តាមរយៈភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីកសាងនូវបទដ្ឋានគតិយុត្ត និងបង្កើតគម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្សេងៗ ដើម្បីលើកកម្ពស់ចង្វាក់ផលិតកម្ម…

កម្ពុជា​-​ចិន ជំរុញឲ្យ​ព​ន្លឿ​ន​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ និង​ព្រលានយន្តហោះ​សៀមរាប ឆ្លើយតបកំណើនពាណិជ្ជកម្ម និងទេសចរណ៍​

FN ៖ កម្ពុជា និងចិន បានមើលឃើញដូចគ្នាថា ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅព្រះសីហនុ និងការសាងសង់ព្រលានយន្តហោះនៅខេត្តសៀមរាប នឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីបម្រើដល់ការការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ ដែលកំពុងមានកំណើននៅក្នុងប្រទេសកម្ពុជា។ ឈរលើទស្សនទាននេះ ការសាងសង់ឲ្យបានឆាប់រហ័សនូវផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងព្រលានយន្តហោះនៅសៀមរាប គឺជារឿងគួរបានយកចិត្តទុកដាក់ខ្ពស់បំផុត។ ទស្សនទានស្របគ្នារវាងកម្ពុជា-ចិន ក្នុងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងព្រលានយន្តហោះនៅក្នុងខេត្តសៀមរាបនេះ បានស្តែងឡើងក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុ​ជា​-​ចិន​លើក​ទី​៤ នៅវិមានសន្តិភាព នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ម្សិលមិញនេះ។ កិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធាន​គណៈកម្មាធិការ​កម្ពុជា និង ភាគីចិនដឹកនាំដោយ ​លោក​ យ៉ាង ជា​ឈី​ ទីប្រឹក្សា​រដ្ឋ​​​ចិន ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ចិន​។​ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងក្នុងសន្និសីទព័ត៌មានក្រោយកិច្ចប្រជុំថា ការកសាងផ្លូវល្បឿនលឿនភ្នំពេញ ទៅក្រុងព្រះសីហនុ ជាចំណុចចាំបាច់បំផុតរបស់កម្ពុជា ព្រោះបច្ចុប្បន្ន​វិស័យដឹកជញ្ជូនផ្លូវគោកនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសកិច្ចទំនាក់ទំនងល្អជាមួយបណ្តាលប្រទេសនៅក្នុងតំបន់ និងការផ្លាស់ប្តូរពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសនានានៅលើសកលលោកកាន់តែមានការរីចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ លោកឧបកនាយរដ្ឋមន្តី្រ ក៏បានថ្លែងដែរថា វិស័យទេសចរណ៍នៅកម្ពុជាមានការរីកចម្រើន ដូច្នេះរដ្ឋាភិបាលកម្ពុជា មានគម្រោងកសាងព្រលានយន្តហោះថ្មី​នៅខេត្តសៀមរាប ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរអន្តរជាតិ…