សេចក្តីដកស្រង់ប្រសាសន៍ ពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្រុងបាវិត ខេត្តស្វាយរៀង (ថ្ងៃទី ២)

ពូពិតជាមានការរីករាយខ្លាំង ដោយសារតែការអបអរសាទរ និងការស្វាគមន៍របស់ក្មួយៗចំពោះពូ ដែលបាន​ចាត់ទុកពូមិនមែនគ្រាន់តែជាមេដឹកនាំតែប៉ុណ្ណោះទេ ក៏ប៉ុន្តែកាយវិការរបស់ក្មួយៗបានទៅហួសពីនេះ គឺស្ថិតនៅត្រង់ថា ក្មួយៗបានចាត់ទុកពូដូចជាឪពុក ឬជាជីតា។ នេះជាចំណុចពិសេស ហើយដែលលើកទឹកចិត្តពូ ដើម្បីបន្តដំណើរឆ្ពោះទៅមុខទៀត។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្ដងទៀត នៅទីកន្លែង ដែលពីម្សិលមិញជួបរហូតដល់ជិត ៣ ម៉ឺននាក់ មកពីតំបន់សេដ្ឋកិច្ចពិសេស Manhattan។ ថ្ងៃនេះ យើងជួបជុំជា​មួយនឹងតំបន់សេដ្ឋកិច្ចពិសេស ៣ ផ្សេងទៀត ដែលមានតំបន់សេដ្ឋកិច្ចពិសេស តាយសេង មានតំបន់សេដ្ឋកិច្ចពិសេស Dragon King បាវិត និងតំបន់សេដ្ឋកិច្ចពិសេស Shandong Sunshell … ថ្ងៃនេះ យើងជួបចំនួន ៣២ រោងចក្រ។ ថ្ងៃនេះ ខ្ញុំក៏គិតថា មុននឹងចាកចេញទៅទីក្រុងភ្នំពេញវិញ ក៏ឆ្លៀតចូលមើលការផ្គុំគ្រឿងចក្រ(ដំឡើងរថយន្ត Daehan Auto Cambodia)របស់លោក អូ ស៊ីយ៉ុង …។ ផ្ដល់អនុសាសន៍អោយក្រុមហ៊ុនកូរ៉េ ដំឡើងរថយន្តដឹកកម្មករនៅបាវិត … ចង់ផ្ដល់អនុសាសន៍បន្ដិចថា គួរតែបង្កើតនូវធនាគារ រួចហើយក៏ត្រូវគិត ហៅថា…

សេចក្តីដកស្រង់ប្រសាសន៍ ពិធីសំណេះសំណាលជាមួយកម្មករ/និយោជិត ក្រុងបាវិត ខេត្តស្វាយរៀង

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំក្មួយៗកម្មករ កម្មការិនី នៅទីនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ ជាពិសេស​ក្មួយៗជាកម្មករ/ការិនី នៅតំបន់សេដ្ឋកិច្ចពិសេស ដែលទើបនឹងកាត់ខ្សែបូអម្បាញ់​មិញ របស់លោក អូ ស៊ីយ៉ុង ជនជាតិកូរ៉េ ដែលផលិតរថយន្តនៅទីនេះ។ ថ្ងៃនេះ យើងបានចែកពេលវេលាមកកាន់ខេត្តស្វាយរៀង។ ដើមឡើយ ខ្ញុំចង់ដេកនៅស្វាយរៀងនេះ ក៏ប៉ុន្តែដោយសារការងារច្រើនពេកនៅទីក្រុងភ្នំពេញ មិនអាចមកសម្រាកនៅស្វាយរៀងនេះបាន ក៏បានខិតខំក្រោកតាំងពីម៉ោង ៥, ក្មួយឯងក្រោកតាំងពីម៉ោង ២ … ប៉ុន្តែទំលាប់ពូក្រោកម៉ោង ៦ ប៉ុន្តែព្រឹកមិញក្រោកម៉ោង ៥ ដើម្បីអោយបានមកដល់ទីនេះ។ ការស្វាគមន៍យ៉ាងកក់ក្ដៅ អោប/ថើប ជាកម្លាំងចិត្តជំរុញបន្តការជួបកម្មករទូទាំងប្រទេស ល្ងាចនេះ ពូនឹងស្នាក់នៅទឹកដីខេត្តស្វាយរៀង​នេះតែម្ដង គឺនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីស្អែកយើងមានពិធីសំណេះ​សំណាលមួយទៀត។ ក្នុងចំណុចនេះ ជាចំណុចដែលពូធ្លាប់និយាយហើយថា ពូត្រូវដើរទៅកាន់គ្រប់ទីកន្លែងដែលមានកម្មករ ដើម្បីជួបសំណេះសំណាលជាមួយនឹងកម្មករ និងពិនិត្យមើលស្ថាន​ភាព និងបញ្ហាប្រឈមនានា ដើម្បីដោះស្រាយបញ្ហាកង្វល់ ឬក៏បញ្ហាចំណោទនានាដែលបានកើតឡើង។ ពូបានជួបជុំច្រើនណាស់ហើយ ជាមួយអ្នកនៅទីក្រុងភ្នំពេញ កណ្ដាល កំពង់ស្ពឺ​ និងខេត្តព្រះសីហនុ ក៏ប៉ុន្តែ…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថាសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ព្រៃទា

សុខសប្បាយទេ? ជិតចូលឆ្នាំហើយ។ ក្មួយៗមានផ្ទៃពោះក្រោម ៥ ខែ អាចរាំបានតើ។ ពេលហ្នឹង ដឹកដៃប្តីទៅរាំតែម្តង ចាំមើលព្រមរាំជាមួយប្រពន្ធមានផ្ទៃពោះ ឬអត់? មកមិញហ្នឹង លឺថា នៅខណ្ឌហ្នឹង គេប្រឡងបវរកញ្ញាអាយុ ៦០ ឆ្នាំ ឡើង ថ្ងៃ ៣០ នេះ។ ខាងនេះសុទ្ធតែក្រោមអាយុ ៦០ ធ្វើម៉េចគ្រប់លក្ខខណ្ឌ? យាយៗនៅខាងក្រោយនេះ ទៅដាក់ពាក្យទៅ ដើម្បីប្រឡងនឹងគេ។ អាកាសធាតុប្រែប្រួល ទាំងប្រទេសយើង និងទូទាំងពិភពលោក ដំបូង ខ្ញុំស្វាគមន៍យ៉ាងកក់ក្ដៅ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេសក្មួយៗជាកម្មករ កម្មការិនី ដែលបានជួបជុំគ្នានៅព្រឹកនេះ។ អាទិត្យមុន យើងបានជួបគ្នានៅទីនេះដែរ ប៉ុន្តែយើងគ្រាន់តែកត់សំគាល់ឃើញថា ធាតុអាកាសពិតជាប្រែប្រួលពិតប្រាកដមែន។ អាទិត្យមុន យើងមកទីនេះ នៅក្នុងពេលយប់ មានភ្លៀង ហើយព្រលឹមឡើងក៏មេឃស្រទុំ។ តែព្រឹកនេះ យើងមកសាជាថ្មីម្ដងទៀត រយៈពេលមួយអាទិត្យក្រោយតែប៉ុណ្ណោះ ព្រឹកនេះ គឺបើកថ្ងៃ ប៉ុន្តែហាក់ដូចជាធ្លាក់ខ្យល់ពីជើង។ ស្ថានភាពនេះ…