សិស្សជាប់បាក់ឌូប្លិទាំងអស់ រួសរាន់ទៅដាក់ពាក្យនៅតាមគ្រឹះស្ថានឧត្តមសិក្សាដែលបានជ្រើសរើស ដើម្បីទទួលបានអាហារូបករណ៍

FN ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដល់ បេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម័យប្រឡង ២១ ធ្នូ ២០២០ ប្រញ៉ាប់រួសរាន់ ទៅដាក់ពាក្យនៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលធ្លាប់បានជ្រើសរើសកន្លងមក ដើម្បីទទួលបានអាហារូបករណ៍។ តាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងយ៉ាងដូច្នេះថា «ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹង ដល់បេក្ខជន ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ ធ្នូ ២០២០ ជ្រាបថា៖ ក្នុងឆ្នាំសិក្សា២០២០-២០២១ ដើម្បីទទួលបានអាហារូបករណ៍ចូលរៀន ថ្នាក់បរិញ្ញាបត្រ មិនបង់ថ្លៃសិក្សា១០០% នៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលបេក្ខជន បានដាក់ពាក្យស្នើសុំកន្លងមក (នៅថ្នាក់ទី១២) សូមបេក្ខជនប្រញ៉ាប់រួសរាន់ ទៅដាក់ពាក្យនៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលបេក្ខជនបានជ្រើសរើស «មុខជំនាញទី១» កន្លងមក។ គ្រឹះស្ថានឧត្តមសិក្សានីមួយៗ នឹងធ្វើការជ្រើសរើសទៅតាមចំនួន និងប្រភេទអាហារូបករណ៍មានសិស្សទូទៅ សិស្សជានារីសិស្សក្រីក្រ…

សារពិសេសបន្ទាន់ ករណីរកឃើញវិជ្ជមាន កូវីដ-១៩ ក្នុងចំណោមបងប្អូនពលករខ្មែរមកពីថៃ

ខ្ញុំព្រះករុណា ខ្ញុំសូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ ! គ្រប់គ្រងហ្មត់ចត់ តាមច្រកមានការគ្រប់គ្រង និងតាមច្រករបៀង ផ្អាកដឹកជញ្ជូន ពង្រឹងការធ្វើចត្តាឡីស័កតាមព្រំដែន ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ មានសារពិសេសបន្ទាន់ ដើម្បីនិយាយទៅកាន់ផ្នែកពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋរបស់យើង។ សភាពការណ៍ក្នុងរយៈពេល ២ ថ្ងៃនេះ ពីម្សិល និងថ្ងៃនេះ នៅតាមព្រំដែនកម្ពុជាថៃ គឺមានការរកឃើញនូវអ្នកឆ្លងជំងឺ កូវីដ-១៩ ដែលបញ្ជាក់ថ្ងៃនេះ(ព្រឹក)ចំនួនពីរនាក់។ មកដល់ម៉ោង ៥ ល្ងាចនេះគឺមានឆ្លង ៦ នាក់។ ហើយបើតាមវិទ្យាស្ថានប៉ាស្ទ័រឲ្យដឹង នៅមានការសង្ស័យច្រើនទៀតដែលអាចថ្ងៃនេះ មានអ្នកឆ្លងអាចកើនលើសជាង ១០ នាក់។ ក្នុងស្ថានភាពបែបនេះ យើងត្រូវតែមានការខិតខំ ដើម្បីរួមចំណែកជាមួយព្រះរាជាណាថៃក្នុងការគ្រប់គ្រងសភាពការណ៍ ដែលនៅក្នុងប្រទេសថៃ កាលពីម្សិលមិញ​នេះ មានអ្នកឆ្លងរហូតដល់ ២៥០ នាក់ និងថ្ងៃនេះជិត ២០០ នាក់។ អ្នកដែលបានចូលមកពីប្រទេសថៃ គឺបានរកឃើញនៅតាមច្រកព្រំដែនរបស់យើង ដែលមានវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់។ ក្នុងស្ថានភាពនេះ គឺខ្ញុំព្រះករុណាខ្ញុំចេញបទបញ្ជាឲ្យកម្លាំងនៅតាមព្រំដែនទាំងអស់ គ្រប់គ្រងឲ្យបានហ្មត់ចត់ជាទីបំផុត ចំពោះអ្នកឆ្លងដែន​ទាំងនៅតាមច្រកដែលមានការគ្រប់គ្រងនិងតាមរបៀង។ ដាច់ខាតមិនឲ្យមានការលួចឆ្លងចូលមកផ្ទៃក្នុងប្រ​ទេស ដោយមិនបានធ្វើការត្រួតពិនិត្យ មិនបានយកសំណាក និងធ្វើចត្តាឡីស័កនោះទេ។…

សារពិសេស ស្ដីពីការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា, ខួប ២២ ឆ្នាំនៃនយោបាយឈ្នះឈ្នះ និងការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា

ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំព្រះថេរានុថរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូន ជនរួមជាតិជាទីគោរពស្រឡាញ់។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានបញ្ហាមួយចំនួនដែលចង់ទូលប្រគេនចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ។ ជាកិច្ចចាប់ផ្តើម ខ្ញុំព្រះករុណាខ្ញុំសុំយកឱកាសនេះដើម្បីប្រកាសបញ្ចប់នូវព្រឹត្តិការណ៍ ២៨ វិច្ឆិកា គាប់ជួនថ្ងៃនេះត្រូវជាខួបលើកទី ២២ នៃថ្ងៃបញ្ចប់សង្រ្គាមនាំមកនូវសន្តិភាព ការឯកភាពជាតិទាំងស្រុង ហើយក៏គាប់ជួនជាមួយនឹងថ្ងៃ ១៥ កើត ខែបុស្សផងដែរ។ ខ្ញុំព្រះករុណាខ្ញុំសូមទូលប្រគេនថា ហេតុអ្វីបានជាយើងត្រូវបិទបញ្ចប់(ព្រឹត្តិការណ៍ ២៨ វិច្ឆិកា) ដែលកាលពីថ្ងៃទី ១៥ (ធ្នូ) ខ្ញុំព្រះករុណាខ្ញុំ បានប្រមើលមើលថា ប្រហែលជាទៅដល់ក្នុងខែ មករា ឬពាក់កណ្តាល ខែ មករា។ មានមូលហេតុ ៣ សំខាន់ៗ ដែលយើងអាចឈានទៅបញ្ចប់នូវព្រឹត្តិការណ៍ ២៨ វិច្ឆិកាបាន។ ទី ១ យើងគ្រប់គ្រងស្ថានការណ៍បាន មិនមានរកឃើញអ្នកដែលមានកូវីដ១៩ ក្នុងរយៈពេល ១៤ ថ្ងៃ មូលហេតុទី ១ យើងគ្រប់គ្រងស្ថានការណ៍បានហើយសម្រាប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដោយមិនមានរកឃើញនូវអ្នកដែលមានកូវីដ១៩ ក្នុងរយៈពេល ១៤…